សម្ដី​ដកស្រង់​ដ៏​មាន​តម្លៃ​ចំនួន​៦​ឃ្លា​ របស់​បុគ្គល​អច្ឆរិយរបស់ពិភពលោក លោក​នីកូឡា តេស្លា​



បុគ្គល​អច្ឆរិយ វិស្វករ​និង​ជា​អ្នក​វិទ្យាសាស្ត្រ​មួយ​រូប​របស់​ក្រូអាត ដែល​មិន​សូវ​ត្រូវ​បាន​គេ​យក​មក​សិក្សា​នៅ​ក្នុង​សាលា គឺជា​លោក នីកូឡា តេស្លា។ គាត់​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​បង្កើត​ប្រព័ន្ធ​ចរន្ត​ឆ្លាស់AC និង​បូប៊ីន​តេស្លា។ បើ​ទោះ​ជា​ឪពុក​ជំរុញ​គាត់​ឲ្យ​ចូល​ជា​បព្វជិត តែ​ចំណង់ចំណូលចិត្ត​របស់​លោក​តេស្លា​នៅ​ក្នុង​ការ​បង្កើត​ឧបករណ៍​អគ្គិសនី ត្រូវ​បាន​បំផុស​ដោយ​ម្ដាយ​របស់​លោក​នៅ​ពេល​ឃើញ​គាត់​បង្កើត​ឧបករណ៍​តូចតាច​សម្រាប់​ប្រើប្រាស់​ក្នុង​ផ្ទះ។ គាត់​ធ្លាប់​ធ្វើការ​ក្នុង​រយៈពេល​ខ្លី​ជាមួយ​លោក ថូម៉ាស់ អេឌីសាន់ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​បង្កើត​ចរន្ត​ជាប់DC។ ប៉ុន្តែ​ដោយសារ​តែ​មាន​ការ​ខ្វែង​គំនិត​គ្នា អ្នក​ទាំងពីរ​ក៏​បាន​ចែក​ផ្លូវ​ដើរ​រៀង​ៗ​ខ្លួន។

នៅ​ក្នុង​ជីវិត​របស់​គាត់ គាត់​បាន​បង្កើត​ស្នាដៃ​សំខាន់ៗ​ជាច្រើន ប៉ុន្តែ​ភាគច្រើន​ត្រូវ​បាន​គេ​លួច​យក​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​ប៉ាតង់​របស់​ខ្លួនឯង ដែល​ក្នុង​នោះ​មាន​ដូចជា ឌីណាម៉ូ និង​ម៉ូទ័រ​អាំងឌុចស្យង់​ជាដើម។ លើស​ពី​នេះ​គាត់​ក៏​ជា​អ្នក​ផ្ដួចផ្ដើម​នៅ​ក្នុង​របក​គំហើញ​នៃ​បច្ចេកវិទ្យា​រ៉ាដា បច្ចេកវិទ្យា​កាំរស្មីX និង​តេឡេ​បញ្ជា​ជាដើម។ ថ្ងៃនេះ​យើង​បាន​ចងក្រង​នូវ​សម្ដី​ដកស្រង់​ដ៏​មាន​តម្លៃ​ចំនួន​៦​ឃ្លា​របស់​លោក​តេស្លា:

) «ខួរក្បាល​របស់​ខ្ញុំ​គ្រាន់តែ​ជា​អ្នក​ទទួល។ នៅ​ក្នុង​ចក្រវាល​មាន​នូវ​ស្នូល​មួយ​ដែល​យើង​អាច​ទទួល​បាន​ចំណេះដឹង កម្លាំង​ចិត្ត និង​ការ​ជំរុញ​ទឹកចិត្ត។»

) «បើ​សិន​ជា​ការ​ស្អប់​របស់​អ្នក​អាច​បម្លែង​ទៅ​ជា​អគ្គិសនី វា​នឹង​អាច​បំភ្លឺ​ពេញ​មួយ​ពិភពលោក។»

) «ខ្ញុំ​មិន​ខ្វល់​ថា​ពួកគេ​បាន​លួច​គំនិត​របស់​ខ្ញុំ​នោះ​ទេ ខ្ញុំ​ខ្វល់​ថា​ពួកគេ​មិន​មាន​គំនិត​អ្វី​សោះ​ដែល​ជា​របស់​ខ្លួនឯង។»

) «ប្រវត្តិសាស្ត្រ​នៃ​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ថា​ទ្រឹស្ដី​អាច​ត្រូវ​ខូចខាត​បាន។ ជាមួយ​នឹង​ការ​ពិត​ថ្មីៗ​ដែល​ត្រូវ​បាន​លាត​ត្រដាង យើង​មាន​ការ​យល់​ឃើញ​បាន​ប្រសើរ​ជាង​មុន​ចំពោះ​ធម្មជាតិ ហើយ​ទស្សន​និង​ការ​យល់​ឃើញ​របស់​យើង​ត្រូវ​បាន​កែ​សម្រួល។»

) «មនុស្ស​ភាគច្រើន​ជក់ចិត្ត​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​សញ្ជឹង​គិត​ពី​ពិភពលោក​ខាងក្រៅ​រហូត​ទាល់តែ​ពួកគេ​មិន​មាន​សតិ​ដឹង​ពី​អ្វី​ដែល​បាន​ឆ្លងកាត់​នៅ​ខាងក្នុង​ពួកគេ។»

) «នៅ​ពេល​ដែល​ខ្ញុំ​បាន​រំលឹក​ឡើង​វិញ​នូវ​ព្រឹត្តិការណ៍​នៃ​អតីតជាតិ​របស់​ខ្ញុំ ខ្ញុំ​បាន​ដឹង​ថា​តើ​ការ​ជះ​ឥទ្ធិពល​មាន​តិចតួច​ប៉ុណ្ណា​ដែល​បាន​ឆ្លាក់​រូបរាង​ជោគវាសនា​របស់​យើង។»

ដោយ៖ ស្រីពៅ

X
5s