នេះជាការងារចំនួន ១០ ដែលមានតម្រូវការច្រើនជាងគេបំផុតក្នុងលោក
សាកទាយទៅមើល៍ថា ការងារណាដែលមានតម្រូវការខ្ពស់ជាងគេបំផុតក្នុងលោក? អ្នកអាចសាកល្បងឆ្លើយ ហើយមកផ្ទៀងផ្ទាត់នៅចម្លើយខាងក្រោមនេះ។ យោងតាមរបាយការណ៍សេដ្ឋកិច្ចសាកលលោក (World Economic Forum) បានបង្ហាញបញ្ជីឈ្មោះ ការងារចំនួន ១០ ដែលមានតម្រូវការខ្ពស់ជាងគេបំផុតនៅលើពិភពលោកបច្ចុប្បន្ននេះ។
១០.ប្រធានគ្រប់គ្រងវិស្វកម្ម (Engineering Manager)
ប្រាក់ខែជាមធ្យម៖ ១១២ ៧៧៧ ដុល្លារ (នៅអាមេរិក)
តម្រូវការ៖ ប្រធានគ្រប់គ្រងវិស្វកម្មមានតម្រូវការខ្ពស់នៅក្នុងបណ្តាប្រទេសចំនួន៩ នៅទូទាំងពិភពលោករួមមាន អូស្ត្រាលី ស្វីស និងអង់គ្លេសជាដើម។
៩.គណនេយ្យករ (Accountant)
ប្រាក់ខែជាមធ្យម៖ ៥០ ១៤៩ ដុល្លារ (នៅអាមេរិក)
តម្រូវការ៖ គណនេយ្យករមានតម្រូវការខ្ពស់នៅក្នុងចំណោមបណ្តាប្រទេសចំនួន ១១ នៅទូទាំងពិភពលោករួមមានហ្វាំងឡង់ អៀរឡង់ និងកូរ៉េខាងត្បូង។
៨. អ្នកវិភាគទិន្នន័យព័ត៌មានវិទ្យា (IT Data Analyst)
ប្រាក់ខែជាមធ្យម៖ ៥៨ ២៨៣ ដុល្លារ (នៅអាមេរិក)
តម្រូវការ៖ អ្នកវិភាគទិន្នន័យព័ត៌មានវិទ្យាមានតម្រូវការខ្ពស់នៅក្នុងបណ្តាប្រទេសចំនួន ១១ នៅទូទាំងពិភពលោកដែលរួមមាន ប្រេស៊ីល ហុឡង់ដ៍ និងអាមេរិក។
៧.វិស្វករអគ្គីសនី (Electrical Engineer)
ប្រាក់ខែជាមធ្យម៖ ៧៣ ២២៥ ដុល្លារ (នៅអាមេរិក)
តម្រូវការ៖ វិស្វករអគ្គិសនីមានតម្រូវការខ្ពស់នៅក្នុងចំណោមបណ្តាប្រទេសចំនួន ១៦ នៅទូទាំងពិភពលោកដែលរួមមានដូចជា កាណាដា អាល្លឺម៉ង់ និងនូវែលហ្សេឡង់។
៦.វិស្វករសំណង់ស៊ីវិល (Civil Engineer)
ប្រាក់ខែជាមធ្យម៖ ៦៤ ៣៧៣ ដុល្លារ (នៅអាមេរិក)
តម្រូវការ៖ វិស្វករសំណង់ស៊ីវិលមានតម្រូវការខ្ពស់នៅក្នុងបណ្តាប្រទេសចំនួន ១៦ នៅទូទាំងពិភពលោកដែលរួមមានដូចជា ប្រទេសឈីលី ម៉ិកស៊ិក និងទួរគី។
៥.វេជ្ជបណ្ឌិត (Doctor)
ប្រាក់ខែជាមធ្យម៖ ១៤០ ២៣៤ ដុល្លារ (នៅអាមេរិក)
តម្រូវការ៖ វេជ្ជបណ្ឌិត និងគ្រូពេទ្យជំនាញមានតម្រូវការខ្ពស់នៅបណ្តាប្រទេសចំនួន ១៦ នៅទូទាំងពិភពលោកដែលរួមមានដូចជា កាណាដា អ៊ីស្រាអែល និងជប៉ុន។
៤.គិលានុបដ្ឋាយិកា (Nurse)
ប្រាក់ខែជាមធ្យម៖ ៦២ ៦៩៥ ដុល្លារ (នៅអាមេរិក)
តម្រូវការ៖ គិលានុបដ្ឋាយិកាមានតម្រូវការខ្ពស់នៅក្នុងបណ្តាប្រទេសចំនួន ១៨ នៅជុំវិញពិភពលោករួមមានដូចជា អូទ្រីស នូវែលហ្សេឡង់ និងរុស្ស៊ី។
៣.វិស្វករមេកានិច(Mechanical Engineer)
ប្រាក់ខែជាមធ្យម៖ ៦៨ ៨៨១ ដុល្លារ (នៅអាមេរិក)
តម្រូវការ៖ វិស្វករមេកានិចមានតម្រូវការខ្ពស់នៅក្នុងបណ្តាប្រទេសចំនួន ១៩ នៅជុំវិញពិភពលោកដែលរួមមានដូចជា ក្រិក អេស្ប៉ាញ និងអាមេរិក។
២.វិស្វករអេឡិចត្រូនិក (Electronics Engineer)
ប្រាក់ខែជាមធ្យម៖ ៧៤ ៩៣៦ ដុល្លារ (នៅអាមេរិក)
តម្រូវការ៖ វិស្វករអេឡិចត្រូនិកមានតម្រូវការខ្ពស់នៅបណ្តាប្រទេសចំនួន ១៩ ជុំវិញពិភពលោកដែលរួមមានដូចជា ប្រេស៊ីល បារាំងនិងស្លូវ៉ាគី។
១.អ្នកអភិវឌ្ឍន៍កម្មវិធី Software (Software Developer)
ប្រាក់ខែជាមធ្យម៖ ៦៩ ៥៨៣ ដុល្លារ (នៅអាមេរិក)
តម្រូវការ៖ អ្នកអភិវឌ្ឍន៍កម្មវិធី Software កំពុងមានតម្រូវការខ្ពស់រហូតដល់ទៅ ២៤ ប្រទេសនៅជុំវិញពិភពលោករួមមានជប៉ុន អង់គ្លេសនិងអាមេរិក។
នៅក្នុងយុគសម័យឌីជីថលដូចសព្វថ្ងៃនេះ វាមិនពិបាកទេក្នុងការមើលថា ហេតុអ្វីបានជាតម្រូវការទីផ្សារការងារមួយនេះបានកើនឡើង។ រាប់ចាប់តាំងពីការងារអភិវឌ្ឍ (Develop) គេហទំព័ររហូតដល់ការសរសេរកម្មវិធីផ្សេងៗទៀត គឺបានឆ្លុះបញ្ចាំងថា អ្នកអភិវឌ្ឍន៍កម្មវិធី Softwareគឺជាការងារមានតម្រូវការខ្ពស់ជាងការងារណាៗទាំងអស់ និងមិនអាចខ្វះបាន៕
ប្រភព៖ CNBC