សម្ដីដកស្រង់ខ្លឹមៗចំនួន៧ឃ្លា ដែលអាចជួយអ្នកដោះស្រាយបញ្ហាស្មុគស្មាញក្នុងបញ្ហាជីវិត
លោកស្រី Maya Angelou បាននិយាយថា «ការលំបាកពិតប្រាកដគឺជាការយកឈ្នះការគិតដែលអ្នកមានចំពោះខ្លួនឯង។» យើងតែងតែគិតថាបញ្ហាមកពីខាងក្រៅ មកពីអ្នកដទៃ តាមពិតទៅអ្នកមិនដឹងខ្លួនទេថាសត្រូវរបស់អ្នកពិតប្រាកដគឺជាខ្លួនឯងទៅវិញនោះទេ។ បើអ្នកមានសតិដឹងពីការគិតរបស់ខ្លួនឯង នោះអ្នកនឹងសង្កេតឃើញថាគឺអ្នកបានក្លាយជាទាសករនៃការគិតរបស់ខ្លួនឯងរហូតមក។ អ្នកដទៃមិនអាចបំផ្លាញអ្នកបាននោះទេបើអ្នកមិនអនុញ្ញាតដែរនោះ។ ហេតុនេះហើយទើបការលំបាកពិតប្រាកដគឺជាការយកឈ្នះការគិតដែលអ្នកមានចំពោះខ្លួនឯង។ ថ្ងៃនេះយើងបានដកស្រង់នូវសម្ដីដកស្រង់ចំនួន៧ឃ្លា ដែលអាចជួយអ្នកនៅក្នុងបញ្ហាជីវិតបាន៖
១) «ស្រឡាញ់ខ្លួនឯងជាមុនហើយអ្វីៗនឹងមកតាមលំដាប់លំដោយ។» Lucille Ball
២) «ធ្វើជាមិត្តរបស់ខ្លួនឯងហើយអ្នកដទៃនឹងធ្វើជាមិត្តរបស់អ្នកតាមក្រោយ។» សុភាសិតWelsh
៣) «ការលំបាកពិតប្រាកដគឺជាការយកឈ្នះការគិតដែលអ្នកមានចំពោះខ្លួនឯង។» Maya Angelou
៤) «សម្រាប់អ្វីដែលអ្នកបានបាត់បង់ អ្នកបានចំណេញអ្វីផ្សេងមកវិញ។ សម្រាប់អ្វីដែលអ្នកបានចំណេញ អ្នកបានបាត់បង់អ្វីផ្សេងទៅវិញ។» Ralph Waldo Emerson
៥) «គ្មានអ្វីមួយនៅក្នុងជីវិតដែលត្រូវភ័យខ្លាចនោះទេ តែគឺដើម្បីយល់ពីវា។» Marie Curie
៦) «រីករាយមិនមែនមានន័យថាអ្វីគ្រប់យ៉ាងសុទ្ធតែល្អឥតខ្ចោះនោះទេ។ វាមានន័យថាអ្នកបានសម្រេចចិត្តមើលរំលងភាពមិនល្អឥតខ្ចោះ។» ជនអនាមិក
៧) «បើអ្នកស្វែងរកភាពល្អឥតខ្ចោះ នោះអ្នកនឹងគ្មានថ្ងៃរីករាយនោះឡើយ។» Leo Tolstoy
ដោយ៖ ស្រីពៅ