សម្រង់សម្ដីមានន័យទាំង១០ឃ្លា របស់លោក Johnny Depp ដែលរៀបរាប់អំពីជីវិត ស្នេហា និងភាពជោគជ័យ​



លោក Johnny Depp គឺជាតារាសម្ដែងហូលីរូដដ៏ល្បីល្បាញម្នាក់ ដែលអ្នកប្រហែលជាស្គាល់ក្នុងរឿង Pirates of the Caribbean។ លោក កើតនៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ១៩៦៣ ក្នុងរដ្ឋ Los Angeles សហរដ្ឋអាមេរិក។ លោក Johnny Depp មានជីវិតតស៊ូលំបាកតាំងពីវ័យក្មេង ទម្រាំមានកេរ្តិ៍ឈ្មោះល្បីល្បាញដល់សព្វថ្ងៃ។ លោក មាននូវសម្រង់សម្ដីជាគតិបណ្ឌិតដែលចេញពីភាពលំបាករបស់លោក ជាច្រើនសម្រាប់អ្នកជំនាន់ក្រោយ។ ខាងក្រោមនេះគឺជាសម្រង់សម្ដីទាំង១០ឃ្លា ដែលរៀបរាប់អំពីជីវិត ស្នេហា និងភាពជោគជ័យ៖

១) «ថ្ងៃណាមួយមនុស្សដែលមិនជឿជាក់លើអ្នកនឹងខ្សឹបពីអ្នកប្រាប់អ្នកដទៃមិនខាន»។

២) «សើចឲ្យច្រើនប្រៀបដូចអ្នកដកដង្ហើម»។ 

៣) «ធ្វើអ្វីដែលអ្នកចង់ធ្វើ។ កុំធ្វើអ្វីដែលអ្នកដទៃចង់ឲ្យអ្នកធ្វើ។ អ្នកត្រូវស្វែងរកផ្លូវដោយខ្លួនអ្នក»។

៤) «ថ្ងៃនេះគ្រាន់តែជាថ្ងៃមិនល្អប៉ុណ្ណោះ មិនមែនជីវិតចង្រៃនោះទេ»។ 

៥) «ងើបដើរទៅមុខ កុំខ្វល់ជាមួយសម្ដីរបស់អ្នកដទៃគិតពីអ្នក។ ធ្វើអ្វីដែលចាំបាច់សម្រាប់ខ្លួនអ្នក»។

៦) «ជោគជ័យមិនផ្លាស់ប្ដូរអ្នកនោះទេ ប៉ុន្តែវានឹងបង្ហាញអ្នកទៅកាន់ពិភពលោក»។

៧) «មិនមែនកំណប់ទាំងអស់សុទ្ធតែជាមាស និងពេជ្រនោះទេ»។

៨) «ប្រសិនបើអ្នកស្រលាញ់មនុស្សពីរនាក់ក្នុងពេលតែមួយ ចូររើសយកមនុស្សទី២ចុះ ពីព្រោះបើអ្នកស្រលាញ់មនុស្សទី១មែន នោះអ្នកមិនមកស្រលាញ់មនុស្សទី២ឡើយ»។

៩) «អ្នកអាចបិទភ្នែកទាំងពីររបស់អ្នកមិនមើលអ្វីដែលអ្នកមិនចង់ឃើញបាន ប៉ុន្តែអ្នកមិនអាចបិទបេះដូងមិនទទួលយករឿងដែលអ្នកមិនចង់ឈឺចាប់បាននោះទេ»។

១០) «វាឈឺខ្លាំងណាស់ក្នុងការចង់បានអ្វីដែលអ្នកមិនអាចទទួលយកបាន»៕

ប្រែសម្រួល៖ លង់ វណ្ណៈ

 

X
5s