Grab មានគម្រោងបញ្ចូលក្រុមហ៊ុន DANA ដើម្បីប្រជែងជាមួយដៃគូប្រកួតប្រជែងរបស់ខ្លួន Gojeck​



ក្នុងរយៈពេល២ឆ្នាំនេះ Go-Pay របស់ Gojek បានក្លាយជាសេវាកម្មកាបូបលុយអេឡិចត្រូនិក ក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាគូរប្រជែងរបស់ Grab។ ថ្មីៗនេះ ក្រុមហ៊ុន ដឹកអ្នកដំណើរយក្សរបស់សិង្ហបុរី Grab មានគម្រោងបញ្ចូល OVOដែលជាសេវាកម្មកាបូបលុយអេឡិចត្រូនិករបស់ខ្លួនជាមួយនឹង DANA ដែលជាសេវាកម្មកាបូបអេឡិចត្រូនិកក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាក្រុមហ៊ុនចូលហ៊ុនគ្នារវាង Ant Financial និង Emtek Group។

Image result for OVO Ant Financial

បើយោងតាម Reuters បានឲ្យដឹងថាក្នុងកិច្ចព្រមព្រៀងនោះ Grab នឹងទិញយកភាគហ៊ុនធំរបស់ DANA ពី Emtek ហើយបន្ទាប់មកនឹងធ្វើការបញ្ចូលគ្នាជាមួយនឹង OVO។ ប៉ុន្តែក្រុមហ៊ុនទាំងពីរនេះមិនទាន់មានការបំភ្លឺណាមួយឡើយ។ នេះគឺជាគម្រោងដ៏ធំរបស់ Grab ក្នុងការប្រកួតប្រជែងជាមួយដៃគូរបស់ស្លាប់រស់របស់ខ្លួន Gojek។

បើយោងតាមរបាយការណ៍មួយចេញពីការសិក្សាស្រាវជ្រាវរបស់ iPrice Group និង App Annie ដោយការបានឲ្យដឹងថា Go-Pay គឺជាកម្មវិធីទូរស័ព្ទដៃដែលមានអ្នកដោនឡោតច្រើនជាងគេ និងជាសេវាកម្មកាបូបលុយអេឡិចត្រូនិកដែលប្រើប្រាស់ច្រើនជាងគេក្នុងប្រទេសឥណ្ឌូនេស៊ី។

ក្នុងត្រីមាសទី២ ឆ្នាំ២០១៩ Go-Pay បានជាប់លេខ១ ដែលដេញតាមពីក្រោយដោយ OVO ខណៈ DANA បានលោតទៅកាន់លេខ៣ ដែលបានរុញ LinkAja ទៅកាន់លេខ៤។

Gojeck បានដំណើរការដៃគូជាមួយនឹង LinkAja ដែលនេះអនុញ្ញាតិឲ្យអ្នកប្រើប្រាស់នៅលើវេទិការរបស់ Gojek។ បន្ថែមពីនេះ Google ក៏បានវិនិយោគទៅក្នុង Gojeck ដែលនេះអនុញ្ញាតិឲ្យ Go-Pay ក្លាយជាសេវាកម្មទូទាត់ប្រាក់លើ Google Play Store បានផងដែរ។

គួរបញ្ជាក់ផងដែរថា ខាង Grab មានដូចជា Grab-OVO-Dana-Tokopedia-Bukalapak ហើយខាង Gojek មាន Gojek-LinkAja-Google Play Store៕

ដោយ៖ លង់ វណ្ណៈ

ប្រភព៖ e27.co

 

 

X
5s