កម្រងសម្ដីដកស្រង់ចំនួន៧ឃ្លា ដែលមានខ្លឹមសារអំពីសេចក្ដីស្រឡាញ់
លោក Martin Luther King បានលើកឡើងដូច្នេះថា «ខ្ញុំបានសម្រេចចិត្តថាប្រកាន់ខ្ជាប់ជាមួយនឹងក្ដីស្រឡាញ់។ សេចក្ដីស្អប់គឺជាបន្ទុកធ្ងន់នឹងទ្រាំទ្រយ៉ាងខ្លាំង។» សេចក្ដីស្អប់គឺជាបន្ទុកដ៏ធ្ងន់ខ្លាំងនៅក្នុងចិត្តរបស់អ្នក។ ហេតុអ្វីអ្នកបណ្ដោយឲ្យទង្វើរបស់អ្នកដទៃបំពុលចិត្តបរិសុទ្ធរបស់អ្នក ? ហេតុអ្វីអ្នកដាក់ទោសខ្លួនឯងចំពោះទង្វើរបស់អ្នកដទៃ ? បញ្ហាគឺស្ថិតនៅលើចិត្តរបស់ខ្លួនឯង។ គ្រប់គ្រងចិត្តខ្លួនឯងទើបជាចម្លើយនៃដំណោះស្រាយ។ អត្ថបទថ្ងៃនេះបានចងក្រងនូវសម្ដីដកស្រង់ចំនួន៧ឃ្លាដែលមានខ្លឹមសារអំពីសេចក្ដីស្រឡាញ់ដូចមាននៅខាងក្រោមនេះ៖
១) «មនុស្សធម្មតាមិនដឹងថាក្ដីស្រឡាញ់គឺជាអ្វី។ នៅពេលនរណាម្នាក់ផ្ដល់ភាពសប្បាយរីករាយដល់អ្នក អ្នកតែងគិតថាអ្នកស្រឡាញ់មនុស្សម្នាក់នោះ។ ប៉ុន្តែតាមការពិតគឺជាខ្លួនឯងនេះឯងដែលអ្នកស្រឡាញ់ អត្តារបស់អ្នកត្រូវបានផ្ដល់ភាពសប្បាយរីករាយដោយការយកចិត្តទុកដាក់របស់ពួកគេ គឺមានតែប៉ុណ្ណឹងឯង។ តើអ្នកនឹងនៅតែបន្តស្រឡាញ់មនុស្សម្នាក់នោះទៀតទេបើសិនជាពួកគេឈប់ផ្ដល់ក្ដីរីករាយដល់អ្នក ?» Paramahansa Yogananda
២) «ចូរបណ្ដោយឲ្យអំណាចនៃក្ដីស្រឡាញ់របស់អ្នកផ្លាស់ប្ដូរពិភពលោក តែកុំបណ្ដោយឲ្យបញ្ហានៅក្នុងពិភពលោកនេះផ្លាស់ប្ដូរភាពស្រស់ស្អាតនៃក្ដីស្រឡាញ់របស់អ្នកឲ្យសោះ។» Debasish Mridha
៣) «បើអ្នករវល់តែវាយតម្លៃមនុស្ស អ្នកនឹងគ្មានពេលវេលាដើម្បីស្រឡាញ់ពួកគេនោះឡើយ។» Mother Teresa
៤) «នៅពេលដែលយើងមានអារម្មណ៍ថាស្រឡាញ់និងមានចិត្តល្អដាក់អ្នកដទៃ វាមិនត្រឹមតែធ្វើឲ្យអ្នកដទៃទទួលបានក្ដីស្រឡាញ់និងទទួលបានការខ្វាយខ្វល់នោះទេ ប៉ុន្តែវាក៏ជួយឲ្យយើងអភិវឌ្ឍសេចក្ដីសុខខាងក្នុងនិងភាពស្ងប់សុខខាងក្នុងផងដែរ។» សម្ដេចសង្ឃដាឡៃ ឡាម៉ា
៥) «ខ្ញុំបានសម្រេចចិត្តថាប្រកាន់ខ្ជាប់ជាមួយនឹងក្ដីស្រឡាញ់។ សេចក្ដីស្អប់គឺជាបន្ទុកធ្ងន់នឹងទ្រាំទ្រយ៉ាងខ្លាំង។» Martin Luther King Jr.
៦) «ទីណាមានក្ដីស្រឡាញ់ ទីនោះមានជីវិត។» មហាត្មៈគន្ធី
៧) «បេះដូងដែលពោរពេញដោយក្ដីស្រឡាញ់គឺជាគតិបណ្ឌិតដ៏ពិតប្រាកដបំផុត។» Charles Dicken
ដោយ៖ ស្រីពៅ