មិនធម្មតា បាងកកជាប់លេខ១ជាទីក្រុងមានភ្ញៀវទេសចរច្រើនជាងគេ ខណៈប៉ារីសជាប់លេខ២
ការដើរកម្សាន្តជុំវិញពិភពលោកនិងឧស្សាហ៍កម្មទេសចរណ៍ត្រូវគេគណនាថាមានទឹកប្រាក់សរុប ៨,៨ លានលានដុល្លារក្នុងមួយឆ្នាំ។ ក្នុងរបាយការណ៍ Global Destination Cities Index 2019 របស់ Mastercard បានតាមដានអំពីអ្នកធ្វើដំណើរទស្សនាកម្សាន្តនិងការចំណាយរបស់ភ្ញៀវទេសចរទាំងនោះ ហើយបានរកឃើញថាចំនួនភ្ញៀវទេសចរណ៍មានកំណើន ៦,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំចាប់ពីឆ្នាំ ២០០៩មក។ ខាងក្រោមនេះគឺជាទីក្រុងគោលដៅទេសចរណ៍ របស់ Global Destination Cities Index 2019៖
ប្រភព៖ World Economic Forum
១) ទីក្រុងបាងកក
ទីក្រុងបាងកកជាប់លើកំពូលតារាងជាប់ៗគ្នា៤ឆ្នាំ ដែលបានស្វាគមន៍ប្រមាណភ្ញៀវទេសចរ ២២លាននាក់កាលពីឆ្នាំ២០១៨។ បើយោងតាមទិន្ន័យ World Travel and Tourism Council’s 2018 ប្រទេសថៃគឺជាប្រទេសដែលទទួលបានភ្ញៀវទេសចរណ៍ច្រើនជាងគេក្នុងតំបន់អាស៊ាន ដោយសរុបទឹកប្រាក់ ៧០,១ ពាន់លានដុល្លារ ដែលចំនួននេះស្មើនឹង ២០.៨ភាគរយចំណូលក្នុងប្រទេសនេះ។
២) ទីក្រុងប៉ារីស
ទីក្រុងប៉ារីសជាប់ចំណាត់ថ្នាក់លេខ២ ដែលជាគោលដៅទេសចរណ៍លេខ១នៅអ៊ឺរ៉ុប ដែលមានអ្នកទេសចរណ៍សរុប ១៩,១០ ពាន់លាននាក់។ ទឹកប្រាក់ ៧៥ពាន់លានដុល្លារ ចូលរួមចំណែកទៅកាន់សេដ្ឋកិច្ចរបស់ប្រទេសបារាំង ដែលស្មើនឹង ៦,២ភាគរយ ដែលបានពីចំនួនភ្ញៀវទេសចររបស់ប្រទេសបារាំង។
៣) ទីក្រុងឡុងដ៍
ទីក្រុងឡុងដ៍ទទួលបានភ្ញៀវទេសចរណ៍មានចំនួន ១៩,០៩ ពាន់លាននាក់ ដោយភាគច្រើនទៅទស្សនានៅ Modern art gallery មាន៥,៨៦ លាននាក់ British Museum មាន៥,៨២ លាននាក់ National Gallery មាន៥,៧៣លាននាក់។
៤) ទីក្រុងឌូបៃ
កាលពី៦០ឆ្នាំមុនឌូបៃគឺជាភូមិនេសាទមួយប៉ុណ្ណោះ ប៉ុន្តែពេលនេះក្លាយជាទីក្រុងដែលមានប្រជាជន៣លាននាក់។ កាលពីឆ្នាំមុនទីក្រុងមួយនេះមានអ្នកទស្សនាប្រមាណ ១៥,៩៣លាននាក់ ដោយរកចំណូលបាន ៣០,៨២ ពាន់លានដុល្លារ។
៥) សិង្ហបុរី
ក្នុងឆ្នាំ ២០១៨ ទីក្រុងសិង្ហបុរីទទួលភ្ញៀវទេសចរណ៍ ១៤,៧៦លាននាក់៕
ដោយ៖ លង់ វណ្ណៈ