សុភាសិតខ្លឹមៗ​ចំនួន​១០ឃ្លា ​ដែល​មាន​ដើម​កំណើត​ពី​ជនជាតិ​ស្វីស ជាឃ្លាំងគតិបណ្ឌិត​



ប្រទេស​ស្វីស ត្រូវ​បាន​គេ​ចាត់​ចូល​ជា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​ខ្លាំង​បំផុត​មួយ​នៅ​លើ​ពិភពលោក។ ភាសា​ផ្លូវការ​ដែល​ពួកគេ​ប្រើប្រាស់​មាន​៤​ភាសា​ដូចជា អាល្លឺម៉ង់ អ៊ីតាលី បារាំង និង​រ៉ូម៉ានី។ ទឹកដី​របស់​ស្វីស​មាន​ចំនួន​៤១, ២៨៥​គីឡូម៉ែត្រ​ការ៉េ និង​មាន​ព្រំ​ប្រទល់​ផ្នែក​ខាង​ត្បូង​ជាប់​នឹង​អ៊ីតាលី ខាង​លិច​ជាប់​នឹង​បារាំង ខាង​ជើង​ជាប់​នឹង​អាល្លឺម៉ង់ រី​ឯ​ខាង​កើត​ជាប់​នឹង​អូទ្រីស​និង​រដ្ឋ Liechtenstein។ អត្ថបទ​ថ្ងៃនេះ​បាន​ដកស្រង់​នូវ​សុភាសិត​ចំនួន​១០​ដែល​មាន​ដើម​កំណើត​ពី​ជនជាតិ​ស្វីស មកផ្ដល់ជូនមិត្តអ្នកអាន៖

) «អ្នក​ក្រ​ខ្វះខាត​យ៉ាង​ច្រើន តែ​មនុស្ស​លោភលន់​ខ្វះខាត​ជាង​នេះ​ទៅ​ទៀត។»

) «ការ​លួងលោម​ដ៏​ល្អ​បំផុត​អាច​ចេញ​មក​ពី​សម្ដី​មួយ​ឃ្លាដ៏​តិចតួច​​។»

) «អ្នក​រៀន​សូត្រ​ពី​កំហុស គ្មាន​នរណា​ម្នាក់​កើត​មក​ជា​បណ្ឌិត​នោះ​ឡើយ។»

) «មាន​ពេល​ខ្លះ​អ្នក​ត្រូវ​ស្ងប់ស្ងាត់​ដើម្បី​អាចស្ដាប់​ឮ។»

) «ជន​ដែល​សើច​ចំអក​ឲ្យ​ជន​ពិការ​ជើង ខ្លួនឯង​គួរ​ដើរ​ឲ្យ​ត្រង់។»

) «ការរិះគន់​គឺងាយស្រួល​ជាង​ធ្វើ​អ្វី​ដែល​ប្រសើរ​ជាង​នេះ។»

) «និយាយ​ស្ដី​គឺជា​ប្រាក់ ភាព​ស្ងប់ស្ងាត់​គឺជា​មាស។»

) «ពេលវេលា​មាន​តម្លៃ​នៅ​ពេល​អ្នក​មិន​មាន​វា។»

) «សួរ​អ្នក​បិទ​ស្រា​១០​នាក់ នោះអ្នក​នឹង​ទទួល​បាន​១១​យោបល់។»

១០) «ធ្វើ​ជា​មនុស្ស​ល្ងង់​ត្រូវ​ពេល​ក៏​ជា​សិល្បៈ​មួយ​ដែរ។»

ដោយ៖ ស្រីពៅ

X
5s