ថៃកំពុងជួបគ្រោះរាំងស្ថួតនៅតំបន់មួយចំនួន ខណៈតំបន់មួយចំនួនទៀតរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ​



ក្នុងឆ្នាំនេះ ថៃអាចនឹងជួបគ្រោះរាំងស្ងួតនៅតាមតំបន់មួយចំនួន ពិសេសបណ្តាខេត្តនៅប៉ែកឦសានដូចជា ខេត្តនគររាជសីម៉ាជាដើម។ ភ្លៀងមិនបានបង្អុរចុះមកអស់រយៈពេលប្រមាណជិតបីខែមកហើយ ដោយផ្ទៃដីកសិកម្មជាច្រើនត្រូវរងផលប៉ះពាល់ ដែលក្នុងនោះមិនមែនចំពោះតែដំណាស្រូវទេ តែចំការទុរេន ម្រេច ស្លឹកគ្រៃជាដើមកំពុងរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតនេះ។

កសិករម្នាក់នៅខេត្តនរគររាជសីម៉ា លោក Suthin Noramas  បានប្រាប់ទៅក្រុមការងារនៃសារព័ត៌មាន Channel News Asia ថា កាលពីដើមឆ្នាំមានភ្លៀងធ្លាក់ខ្លះដែរ តែក្នុងរយៈពេល ៣ ខែកន្លងមកនេះភ្លៀងមិនបានបង្អុរមកសូម្បីមួយមេ។ ស្រូវស្រែរបស់លោកត្រូវក្រៀមស្វិត ងាប់ខ្ទេចអស់ហើយ លោកគ្មានសង្ឃឹមអ្វីទេនោះទេពេលនេះ ព្រោះការធ្វើស្រែជារបរចិញ្ចឹមជីវិតសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារលោក។ លោកបន្តថា៖ «វាមានរាំងស្ងួតខ្លាំងមែនទែនហើយហើយឆ្នាំនេះ ឲ្យយើងសង្ឃឹមអ្វីទៅ សូម្បីទឹកក្នុងស្រះក៏រីងចង់អស់ដែរ ហើយបែរជាទៅភ្លៀងលិចលង់កន្លែងផ្សេងវិញ ទេវតាពិតជាអយុត្តិធម៌ពេកហើយ”។ លោកបន្តទាំងទឹកភ្នែកថា៖ “ខ្ញុំប្រហែលជាត្រូវទៅស្វែងរកការងារធ្វើនៅទីក្រុងបាងកកហើយដើម្បីដោះស្រាយជីវភាពគ្រួសារ”។ 

គួរបញ្ជាក់ថា បណ្តាខេត្តនៅប៉ែកឦសានដូចជានគររាជសីម៉ាជា និងភាគខាងជើងដើមកំពុងរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត ប៉ុន្តែខេត្តផ្សេងទៀតដូចជា ខេត្តរ៉យអិត សាគុន និងណាខន កំពុងរងការលិចលង់ដោយសារជំនន់ទឹកភ្លៀង និងព្យុះទៅវិញ៕

ដោយ៖ យ៉ាយ៉ា

 

X
5s