តើអ្នកដឹងទេកាហ្វេមួយកែវរបស់អ្នកត្រូវការទឹក ១៤០លីត្រ?​



អ្នកតែងតែបើកទឹកដាក់ក្នុងកំសៀវរបស់អ្នក ហើយចុងកាហ្វេ។ ចំណាយពេលមួយសន្ទុះក្នុងការគិតថាទឹកមានសារៈសំខាន់យ៉ាងណាចំពោះជីវិតរបស់អ្នក។ នៅពេលអ្នកដឹងអំពីចំនួនទឹកដែលអ្នកប្រើប្រាស់ដើម្បីបរិភោគ ដើម្បីងូតទឹក ដើម្បីបោកសំលៀកបំពាក់ជាដើម ប៉ុន្តែអ្នកប្រហែលជាមិនដឹងពីចំនួនទឹកដែលប្រើប្រាស់សម្រាប់ផលិតផលជាច្រើនមុខនោះទេ។ ទឹកគឺជាផ្នែកមួយនៃដំណើរការនៃការផលិតផលិតផល។

ឧទាហរណ៍ កាហ្វេមួយកែវត្រូវការទឹក ១៤០លីត្រដើម្បីធំលូតលាស់ ចំរាញ់ និងបង្កើតជាកាហ្វេមួយកែវ។ បើយោងតាម UN Food and Agriculture Organization។ ខាងក្រោមនេះគឺជាចំនួនទឹកដែលត្រូវការដើម្បីផលិតផលិតផលមួយគីឡូក្រាមខាងក្រោមនេះ៖

១) សាច់គោមួយគីឡូក្រាម ត្រូវការទឹក ១៥ ៤១៥លីត្រ 

២) គ្រាប់ស្វាយចន្ទីមួយគីឡូក្រាម ត្រូវការទឹក ៩ ០៦៣លីត្រ

៣) សាច់ចៀមឬពពែមួយគីឡូក្រាម ត្រូវការទឹកទឹក ៨ ៧៦៣លីត្រ

៤) សាច់ជ្រូកមួយគីឡូក្រាម ត្រូវការទឹកទឹក ៥៩៨៨លីត្រ

៥) សាច់មាន់មួយគីឡូក្រាម ត្រូវការទឹក ៤ ៣២៥លីត្រ

៦) ស៊ុតមួយគីឡូក្រាម ត្រូវការ ៣ ២៦៥លីត្រ

៧) ស្រូវសាឡីមួយគីឡូក្រាម ត្រូវការទឹក ១៦៤៤

៨) ទឹកដោះគោមួយគីឡូក្រាម ត្រូវការទឹក ១ ០២០លីត្រ

៩) ផ្លែឈើមួយគីឡូក្រាម ត្រូវការ ៩២៦លីត្រ

១០) បន្លៃមួយគីឡូក្រាម ត្រូវការ ៣២២ លីត្រ

សាច់ជ្រូកមួយគីឡូត្រូវការទឹកចំនួន ១៥ ៤១៥លីត្រ ដោយភាគច្រើនគឺប្រើប្រាស់ដើម្បីផ្គត់ផ្គង់ដល់ចំណីរបស់វា។ 

ដោយ៖ លង់ វណ្ណៈ

X
5s