សង្ខេប​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​សំខាន់ៗ​ប្រចាំ​សប្ដាហ៍ក្នុងប្រទេសកម្ពុជា​



ដើម្បី​ជា​ជំនួយ​ដល់​ការ​ធ្វើ​អាជីវកម្ម​របស់​លោក​អ្នក សប្ដាហ៍​នេះ ​Bizkhmer នឹង​លើក​យក​នូវ​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​សំខាន់ៗ​ក្នុង​ប្រទេស​ដែល​កើត​ឡើង​ក្នុង​ពេល​ថ្មីៗ​នេះ។ ខាង​ក្រោម​នេះ​គឺ​ជា​ការ​សង្ខេប​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​ពី​ស្ថាប័ន​ព័ត៌មាន​ក្នុង​ស្រុក​ល្បីៗ​មួយ​ចំនួន​នៅ​កម្ពុជា។ 

១) តាម​កាសែត​កោះសន្តិភាព កាល​ពី​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី ឆមាស​ទី​១ ឥណទាន​កើន​ ១៧​ភាគរយ​ខណៈ​បញ្ញើ​កើន​ ២១ភាគរយ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ៖ ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា នា​ពេល​បច្ចុប្បន្ន ត្រូវ​បាន​មើលឃើញ​ថា​នៅ​តែ​មាន​កំណើន បើ​ទោះបីជា​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្ដី ជាក់ស្ដែង​ក្នុង​ដំណាច់​ឆមាស​ទី​១​ឆ្នាំ ២០១៩​នេះ បើ​តាម​របាយការណ៍​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​បង្ហាញ​ឥណទាន​បាន​កើនឡើង​ប្រមាណ ១៧​ភាគរយ ខណៈ​ប្រាក់​បញ្ញើ​ក៏​បាន​កើនឡើង​ប្រមាណ​២១​ភាគរយ​ផង​ដែរ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ២០១៨​កន្លង​ទៅ​នេះ ។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

២) កាល​ពី​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០១៩ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ចេញ​ផ្សាយ​អំពី វិនិយោគិន​សិង្ហបុរី​សម្លឹង​មើល​ឱកាស​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា៖ គណៈប្រតិភូ​ធុរកិច្ច​សិង្ហបុរី​កំពុង​សម្លឹង​ឱកាស​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ក្នុង​វិស័យ​អាជីវកម្ម​លក់រាយ ម្ហូបអាហារ បច្ចេកវិទ្យា ហិរញ្ញវត្ថុ និង​វិស័យ​អប់រំ​។ នេះ​បើ​យោងតាម​តំណាង​ក្រុម​ធុរកិច្ច​សិង្ហបុរី​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ធុរកិច្ច​សិង្ហបុរី​តាមរយៈ​កម្មវិធី Travel and Learn មាន​រយៈពេល​ ៤ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ៤ ដល់ ៧ ខែ​កញ្ញា ដើម្បី​សិក្សា​ស្វែងយល់​ពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

៣) មួយ​វិញ​ទៀត​យោង​តាម សារព័ត៌មាន​ខ្លីខ្លី កាល​ពី ថ្ងៃ​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី កម្ពុជា-អារ៉ាប៊ីសាអូឌីត បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​លើ​វិស័យ​ការងារ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជា​មួយ​លោក Saud F.Mal Suwelim ឯក​អគ្គរាជទូត​នៃ ព្រះ​រា​ជា​ណា​ចក្រ​អា​រ៉ា​ប៊ី​សាអូឌីត ប្រចាំ​កម្ពុជា ដែល​មាន​និវេសនដ្ឋាន នៅ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម នៅ​ព្រឹក​ថ្ងៃ​ទី០៥ ខែ​កញ្ញា ឆ្នាំ២០១៩នេះ នៅ​ទីស្ដីការ​ក្រសួង។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

៤) ដោយ​ឡែក​សម្រាប់​កាសែត រស្មី​កម្ពុជា កាល​ពី​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី វិនិយោគិន​ជប៉ុន​មួយ​ក្រុម​មក​ស្វែងយល់​បន្ថែម​ពី​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា​៖ វិនិយោគិន​ជប៉ុន​មួយ​ក្រុម​ប្រមាណ​ជាង​១០​រូប​ដែល​កំពុង​រកស៊ី​នៅ​ក្នុង​តំបន់​និង​ក្នុង​ប្រទេស​កម្ពុជា​បាន​មក​ ស្វែង​យល់​បន្ថែម​ពី​កាលានុវត្តភាព​វិនិយោគ​និង​សក្ដានុពល​ធុរកិច្ច​នៅ​កម្ពុជា​។  កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៩ នៅ​ទីស្ដីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (​ក​.​អ​.​ក​) លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ ក​.​អ​.​ក បាន​ទទួល​ជួប​គណៈប្រតិភូ​វិនិយោគិន​ជប៉ុន​ចំនួន ១៤​រូប ដែល​កំពុង​មាន​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់ និង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ស្វែងយល់​បន្ថែម​ពី​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

៥) ចុង​ក្រោយ​គឺ​ គេហទំព័រ Bizkhmer កាល​ពី​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឆ្នាំ២០១៩ បាន​ចេញ​ផ្សាយ​អំពី ទើប​តែ​ដើម​ខែ! កំពង់​ស្ពឺ​ទទួល​បាន​គម្រោង​វិនិយោគ​៣​បន្ថែម​ក្នុង​ទំហំ​ទុន​ជាង​១៥លានដុល្លារ​៖ នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​កំណើន​នៃ​គម្រោង​វិនិយោគ​នៅ​កម្ពុជា​កំពុង​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ជា​មួយ​គ្នា​នេះ​ផង​ដែរ ខេត្ត​កំពង់ស្ពឺ​តែង​ទទួល​បាន​គម្រោង​វិនិយោគ​ជា​ហូរហែ​មិន​ចាញ់​បណ្ដា​ខេត្ត​សក្ដានុពល​ផ្សេង​ទៀត​ឡើយ។ ជាក់​ស្ដែង​ទើប​តែ​ដើម​ខែ​កញ្ញា​ពី​ថ្ងៃ​ទី​០១ មក​ដល់​ទី​០៦​នេះ​ ខេត្ត​នេះ​បាន​ទទួល​គម្រោង​វិនិយោគ​ចំនួន​៣​បន្ថែម​ទៀត​ដែល​មាន​ទំហំ​ទុន​ ១៥,៦លាន​ដុល្លារ​អាមេរិក ព្រម​ទាំង​អាច​បង្កើត​ឱកាស​ការងារ​បាន​រហូត​ដល់ ២,២០១កន្លែង។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ដោយ៖ ជួប ស្រីរ័ត្ន

X
5s