BizKhmer Media ត្រូការជ្រើសរើសបុគ្គលិកផ្នែកលក់ (Junior & Senior Sales) ច្រើននាក់
BizKhmer Media គឺក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយទីផ្សារមួយក្នុងប្រទេសកម្ពុជា ដែលផ្ដល់សេវាកម្មគ្រប់គ្រងហ្វេសបុកផេក ធ្វើវេបសាយ បង្កើតកម្មវិធីទូរស័ព្ទដៃ (App)អត្ថបទផ្សព្វផ្សាយ (PR) និងផ្ដល់សេវាកម្មពិគ្រោះយោបល់ទីផ្សារ។ ក្រុមហ៊ុនយើងត្រូវការជ្រើសរើសបុគ្គលិកផ្នែកលក់ (Junior & Senior Sales) ចំនួន៥នាក់
Job Description
- ទំនាក់ទំនងអតិថិជនថ្មី និងអតិថិជនដែលមានស្រាប់
- បង្កើតទំនាក់ទំនងល្អជាមួយអតិថិជន
- ចុះជួបទំនាក់ទំនងអតិថិជនដោយផ្ទាល់ និងពន្យល់អំពីសេវាកម្មរបស់ក្រុមហ៊ុន
- ផ្ដល់ជូនដំណោះស្រាយនូវរាល់បញ្ហាដែលកើតមានឡើងចំពោះអតិថិជន
- រៀបចំនិង គ្រប់គ្រងរាល់ឯកសារ ព័ត៍មានទំនាក់ទំនងជាមួយអតិថិជន
- Follow up ជាមួយប្រធានផ្នែក
- រៀបចំរបាយការណ៍តាមការចាត់ចែងរបស់ប្រធាន
Job Requirement
- បញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬកំពុងសិក្សាបរិញ្ញាបត្រ ជំនាញផ្នែក Business, Sale & Maketing ឬជំនាញទាក់ទងនឹងអាជីពខ្លួន
- ត្រូវមានអាយុចាប់ពី ២០ ទៅ ៣៥ឆ្នាំ
- ត្រូវមានបទពិសោធន៍ចាប់ពី៦ខែឡើងទៅ
- មានឆន្ទៈក្នុងការចុះបំពេញការងារ
- ត្រូវមានអត្តចរិតល្អ មានភាពស្មោះត្រង់ម៉ឹងម៉ាត់ សុភាពរាបសា និងមានការអំណត់ក្នុងការធ្វើការងារ
- ត្រូវមានចំណេះដឹងកុំព្យូទ័រ MS-Office (MS-Word, MS-Excel, MS-power Point & MS-Outlook) បានល្អ
- មានការប្រាស្រ័យទាក់ទងល្អ និងជំនាញនៅក្នុងការចរចារ និងដោះស្រាយរាល់បញ្ហាដែលកើតមានឡើង
- អាចធ្វើការជាក្រុមបានល្អ
- ធ្វើកិច្ចការផ្សេងៗតាមការចាត់ចែង ណែនាំរបស់ប្រធាន
- ត្រូវមានម៉ូតូផ្ទាល់ខ្លួន
- ចេះបើកឡាន
- ចេះភាសាអង់គ្លេសក្នុងការទំនាក់ទំនង
Benefits
- ទទួលបានការបង្ហាត់បង្រៀនបន្ថែមអំពីសេវាកម្មរបស់ក្រុមហ៊ុន (Aggressive training)
- បំពេញការងារជាក់ស្ដែង
- ប្រាក់បៀវត្សរ៍មានការប្រកួតប្រជែង
- ការឈប់សម្រាកស្របតាមច្បាប់ការងារ
- ឱកាសឡើងប្រាក់បៀវត្សរ៍តាមបទពិសោធន៍ការងារ និងលទ្ធផលការងារជាក់ស្ដែង (Review ៣ ដង/ឆ្នាំ)
- ធានារ៉ាប់រងអាយុជីវិត
- ធានារ៉ាប់រងផ្នែកសុខភាព
- ប្រាក់ឧបត្ថម្ភក្នុងការធ្វើដំណើរ
- ប្រាក់ឧបត្ថម្ភផ្សេងៗ
ទីតាំង៖ ភ្នំពេញ
បេក្ខជនដែលមានចំណាប់អារម្មណ៍អាចផ្ញើរប្រវត្តរូបសង្ខេប និង Cover Letter ទៅកាន់អ៊ីម៉ែល៖ [email protected] ដោយ copy to [email protected] និង [email protected]៕
ទំនាក់ទំនងលេខទូរស័ព្ទ៖ 010 539 639