សម្ដី​ដកស្រង់​ចំនួន​១០​ឃ្លា ដែល​និយាយ​អំពី​ការ​ធ្វើ​ជា​ខ្លួនឯង​​



អាញស្តាញ បាន​និយាយ​ថា «គ្រប់​មនុស្ស​ទាំងអស់​សុទ្ធតែ​ជា​បញ្ញវន្ត ប៉ុន្តែ​បើ​អ្នក​វាយតម្លៃ​ត្រី​ដោយ​ផ្អែក​លើ​សមត្ថភាព​របស់​វា​ក្នុង​ការ​ឡើង​ដើម​ឈើ នោះ​វា​នឹង​រស់នៅ​ពេញ​មួយ​ជីវិត​របស់​វា​ដោយ​ជឿ​ថា​វា​គឺជា​សត្វ​ល្ងីល្ងើ។» មនុស្ស​គ្រប់​ៗ​រូប​គ្មាន​នរណា​ម្នាក់​ល្អឥតខ្ចោះ​នោះ​ទេ។ គំនិត​ដែល​គិត​ថា​នៅ​លើ​លោក​នេះ​មាន​អ្វី​មួយ​ដែល​ល្អឥតខ្ចោះ​គ្រាន់តែ​ជា​ការ​បំភ័ន្ត​តែ​ប៉ុណ្ណោះ។ អ្វីៗ​នៅ​លើ​លោក​នេះ​សុទ្ធតែ​ត្រូវការ​ការ​លះបង់​ដើម្បី​ទទួល​បាន​វា។ បើ​អ្នក​ចង់​បាន​អ្វីមួយ នោះ​អ្នក​ត្រូវ​លះបង់​អ្វីមួយ​ចោល។ នេះ​គឺជា​តុល្យភាព​របស់​ច្បាប់​ធម្មជាតិ។ ឯ​មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​ចំណុច​ខ្សោយ​និង​ចំណុច​ពិសេស​រៀង​ៗ​ខ្លួន។

ថ្ងៃនេះ​យើង​បាន​ដកស្រង់​នូវ​សម្ដី​ដកស្រង់​ចំនួន​១០​ឃ្លា ដែល​និយាយ​អំពី​ការ​ធ្វើ​ជា​ខ្លួនឯង​និង​ឲ្យ​តម្លៃ​ទៅលើ​ភាព​ខុសប្លែក​របស់​ខ្លួនឯង៖

) «គ្រប់​ក្មេង​ទាំងអស់​សុទ្ធតែ​កើត​មក​ជា​បញ្ញវន្ត​ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​ជាន់​កម្ទេច​ដោយ​សង្គម។» Michio Kaku

) «គ្រប់​មនុស្ស​ទាំងអស់​សុទ្ធតែ​ជា​បញ្ញវន្ត ប៉ុន្តែ​បើ​អ្នក​វាយតម្លៃ​ត្រី​ដោយ​ផ្អែក​លើ​សមត្ថភាព​របស់​វា​ក្នុង​ការ​ឡើង​ដើម​ឈើ នោះ​វា​នឹង​រស់នៅ​ពេញ​មួយ​ជីវិត​របស់​វា​ដោយ​ជឿ​ថា​វា​គឺជា​សត្វ​ល្ងីល្ងើ។» អាល់ប៊ឺត អាញស្តាញ

) «ភាព​មិន​ល្អឥតខ្ចោះ​គឺជា​ភាព​ស្រស់​ស្អាត ភាព​វិកល​ចរិត​គឺជា​ប្រាជ្ញា​ឈ្លាសវៃ ហើយ​ការ​ដែល​គួរឲ្យ​អស់​សំណើច​បំផុត​ប្រសើរ​ជាង​គួរឲ្យ​ធុញទ្រាន់​បំផុត។» Marilyn Monroe

) «អ្នក​គឺជា​អ្នក។ ឥឡូវ​នេះ តើ​វា​មិនមែន​ជា​រឿង​ដែល​គួរឲ្យ​រីករាយ​ទេ​ឬ ?» Dr. Seuss

) «មាន​ពេល​ខ្លះ​ភាព​ខុស​ប្លែក​ពី​គេ​ធ្វើឲ្យ​មាន​អារម្មណ៍​ដូចជា​ភាព​ឯកោ​យ៉ាង​ខ្លាំង។ ប៉ុន្តែ​ការ​ស្មោះត្រង់​ជាមួយ​វា​និង​ស្មោះត្រង់​នឹង​ស្តង់ដា​របស់​ខ្លួនឯង និង​របៀប​របស់​ខ្លួនឯង​ក្នុង​ការ​ធ្វើការ​ជាមួយ​នឹង​សិល្បៈ​របស់​ខ្ញុំ​និង​ចម្រៀង​របស់​ខ្ញុំ ពោល​គឺ​អ្វី​គ្រប់​យ៉ាង​ដែល​ធ្វើឲ្យ​ខ្ញុំ​ខុសប្លែក​ពី​គេ នៅ​ចុងក្រោយ​គឺជា​អ្វី​ដែល​ធ្វើឲ្យ​ខ្ញុំ​រីករាយ​បំផុត។» Lindsey Stirling

) «ខ្ញុំ​មិន​បណ្ដោយ​ឲ្យ​នរណា​ម្នាក់​ដើរ​លើ​ចិត្ត​របស់​ខ្ញុំ​ជាមួយ​នឹង​ជើង​ដ៏​កខ្វក់​របស់​គេ​នោះ​ឡើយ។» មហាត្មៈគន្ធី

) «ព្រះ​បាន​ផ្ដល់​ឲ្យ​អ្នក​នូវ​មុខ​មួយ តែ​អ្នក​បាន​បង្កើត​ឲ្យ​ខ្លួនឯង​នូវ​មុខ​មួយ​ទៀត។» William Shakespeare

) «មនុស្ស​ភាគច្រើន​គឺជា​មនុស្ស​ដទៃ។ ការ​គិត​របស់​ពួកគេ​គឺជា​ការ​គិត​របស់​អ្នកដទៃ ជីវិត​របស់​ពួកគេ​គឺជា​ការ​ធ្វើ​ត្រាប់​តាម​គេ ជំនក់​ចិត្ត​របស់​ពួកគេ​គឺជា​សម្ដី​ដកស្រង់។» Oscar Wilde

) «ខ្ញុំ​រក​ឃើញ​ថា​របៀប​ដ៏​ល្អ​បំផុត​ក្នុង​ការ​ស្រឡាញ់​នរណា​ម្នាក់​គឺជា​ការ​ដែល​មិន​ផ្លាស់ប្ដូរ​ពួកគេ តែ​ផ្ទុយទៅវិញ​ព្យាយាម​ជួយ​គេ​ឲ្យ​បើក​កកាយ​នូវ​អ្វី​ដែល​ល្អ​បំផុត​ពី​ក្នុង​ខ្លួន​ពួកគេ​ចេញ​មក។» Steve Maraboli

១០) «កាល​ពី​ខ្ញុំ​នៅ​ក្មេង ម្ដាយ​របស់​ខ្ញុំ​និយាយ​មក​កាន់​ខ្ញុំ​ថា «បើ​ឯង​ធ្វើ​ជា​ទាហាន នោះ​ឯង​នឹង​ក្លាយ​ជា​ឧត្ដមសេនីយ៍។ បើ​ឯង​ធ្វើ​ជា​ព្រះសង្ឃ នោះ​ឯង​នឹង​ក្លាយ​ជា​សង្ឃរាជ​វិហារ​កាតូលិក។» ផ្ទុយទៅវិញ ខ្ញុំ​បាន​ធ្វើ​ជា​អ្នក​គំនូរ និង​បាន​ក្លាយ​ជា​Picasso» Picasso

ដោយ៖ ស្រីពៅ

X
5s