លោក Tim Cook មានទ្រព្យសម្បត្តិ ៦២៥លានដុល្លារ ប៉ុន្តែការចំណាយភាគច្រើនទៅលើកិច្ចការសង្គម
Tim Cook នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple ត្រូវបានគេដឹងថាមានទ្រព្យសម្បត្តិសរុប ៦២៥ លានដុល្លារអាមេរិក។ ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple លោក Tim Cook គឺជានាយកប្រតិបត្តិភេទទី៣ដំបូងគេដែលជាប់ក្នុង Fortune 500។ ប្រសិនបើធៀបនឹងប្រាក់ចំណូលសរុបរបស់នាយកប្រតិបត្តិផ្សេងទៀត ទ្រព្យសម្បត្តិសរុបរបស់លោក Cook តិចជាងអ្នកដទៃដូចជា លោក Larry Page ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ Google ដែលមានទ្រព្យសរុប ៥៣ ពាន់លានដុល្លារ លោក Mark Zuckerberg របស់ដែលមានទ្រព្យជិត ៧០ ពាន់លានដុល្លារ និងនាយកប្រតិបត្តិរបស់ Amazon លោក Jeff Bezos ដែលជាប់ជាបុគ្គលដំបូងគេលើពិភពលោកដែលមានទ្រព្យសម្បត្តិ ១០០ ពាន់លានដុល្លារ។
លោក Cook ត្រូវបានតម្លើងតំណែងជានាយកប្រតិបត្តិរបស់ Apple នៅឆ្នាំ ២០១១ ជាមួយនឹងប្រាក់ប្រចាំឆ្នាំ ៩០០ ០០០ដុល្លារ ហើយត្រូវបានតំឡើងទៅ ៣ លានដុល្លារ ក្នុងឆ្នាំ២០១៧។ ទ្រព្យសម្បត្តិសរុបរបស់លោកចំនួន ៦២២លានដុល្លារនៅក្នុងភាគហ៊ុនរបស់ក្រុមហ៊ុន Apple និងលោកមាន ៣,៤ លានដុល្លារក្នុងភាគហ៊ុនរបស់ក្រុមហ៊ុន Nike។
តើលោកចំណាយទ្រព្យរបស់លោកយ៉ាងម៉េច? ការចំណាយរបស់លោកខុសពីនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗ។ ក្នុងឆ្នាំ ២០១២ លោកបានទិញផ្ទះទំហំ ២ ៤០០ហ្វីតការ៉េ ក្នុងទីក្រុង Palo Alto ក្នុងតម្លៃ ១,៩ លានដុល្លារ ដោយតម្លៃធម្យមក្នុងឆ្នាំ ២០១៨ បានកើនឡើងតម្លៃ ៣,៣ លានដុល្លារ។ លោកតែងតែទិញខោក្នុងរបស់លោកនៅការលក់ពាក់កណ្ដាលឆ្នាំរបស់ Nordstrom ដែលជាហាងលក់ទំនិញគ្រប់ប្រភេទ។
លោក Tim Cook មិនចំណាយលុយផ្ដេសផ្ដាសដោយឥតប្រយោជន៍នោះទេ ភាគច្រើនលោកបរិចាគទៅដល់អ្នកដទៃ ដែលទស្សនៈរបស់លោកខុសពីអ្នកដទៃ។ លោកបានលើកទឹកចិត្តទៅដល់ក្រុមការងាររបស់ចូលរួមបរិចាគជួយអ្នកក្រីក្រជាច្រើន។ ក្នុងឆ្នាំ ២០១១ លោកបានបង្កើតកម្មវិធីបរិច្ចាគទៅដល់អង្កការក្រៅរដ្ឋាភិបាល។ ក្នុងរយៈពេល ១០ឆ្នាំ ក្រុមហ៊ុន Apple បានបរិច្ចាគទឹកប្រាក់ ១៣០ លានដុល្លារក្នុងការជួយ RED ដើម្បីទប់ស្កាត់ជំងឺអេដស៍ ១០០លានដុល្លារដើម្បីអភិវឌ្ឍន៍ភាពចម្រុះនៃបច្ចេកវិទ្យាតាមរយៈគំនិតផ្ដួចផ្ដើមរបស់អតីតប្រធាធិបតីលោក បារ៉ាក់ អូបាម៉ា និង៥០លានដុល្លារទៀតទៅដល់មន្ទីពេទ្យ និងផ្សេងៗ។
លោក Cook បានធ្វើការបរិច្ចាគភាគច្រើនទៅដល់កិច្ចខិតខំប្រឹងប្រែងទាក់ទងនឹងសិទ្ធិមនុស្ស ដោយក្នុងឆ្នាំ ២០១៨ លោកបានបរិចាគ ២៣ ០០០នៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple របស់លោក ដែលមានតម្លៃជិត ៥លានដុល្លារ ទៅដល់អង្កការសម្បុរសធម៌មួយ។ លោកជាទូទៅតែងតែធ្វើយុទ្ធនាការស្វែងរកអ្នកបរិច្ចាគទៅដល់មូនិធិលោក បារ៉ាក់ អូបាមា និងលោកស្រី Hillary Clinton ក្នុងឆ្នាំ២០១៦ ហើយលោកបានបរិចាគទឹកប្រាក់ ២៣៦,០០០ ដុល្លារទៅដល់មូលនិធិ Hillary Victory Fund។
លោក Tim Cook មានគោលដៅហិរញ្ញវត្ថុរបស់លោកក្នុងថ្ងៃអនាគតផងដែរ។ លោកនឹងប្រើប្រាស់ទ្រព្យសម្បត្តិសរុបរបស់លោកទៅលើការចំនាយទៅលើក្មួយរបស់លោកក្នុងថ្នាក់សកលវិទ្យាល័យមួយចំណែក។ នៅពេលរូបលោកស្លាប់ទៅ លោកមានគម្រោងផ្ដល់នូវទ្រព្យសម្បត្តិទាំងអស់របស់លោកទៅដល់សង្គម។
លោកបានមានប្រសាសន៍ថា៖ «លោកចង់ធ្វើជាដុំថ្មនៅក្នុងត្រពាំងដែលបង្កើតជាផ្លូវដើរដែលឈានទៅរកការផ្លាស់ប្ដូរ»៕
ដោយ៖ លង់ វណ្ណៈ