សម្ដីដកស្រង់ចំនួន១០ឃ្លា ដែលប្រមូលផ្ដុំទៅដោយគតិល្អៗ
ព្រះសង្ឃជនជាតិវៀតណាម Thich Nhat Hanh មានសង្ឃដីកាថា «ទស្សនរបស់យើងទៅលើសេចក្ដីសុខអាចជារនាំងដែលបិទបាំងយើងពីសេចក្ដីសុខ។» តើនិយមន័យនៃសេចក្ដីសុខរបស់អ្នកគឺជាអ្វី ? បែបណាទើបអ្នកចាត់ទុកថាជីវិតរបស់អ្នកមានក្ដីសុខ ? មានពេលខ្លះមូលហេតុដែលអ្នកស្វែងរកក្ដីសុខមិនឃើញនៅក្នុងជីវិតក៏ដោយសារតែទស្សនរបស់អ្នកទៅលើអ្វីដែលជាសេចក្ដីសុខនេះឯង ដែលរារាំងអ្នកមិនឲ្យទទួលបានសេចក្ដីសុខក្នុងជីវិត។ អ្វីដែលគេគាំទ្រភាគច្រើនមិនប្រាកដថាត្រូវនោះទេ។ មិនប្រាកដថាភាពជោគជ័យនិងភាពមានបានទៀងថានឹងនាំសេចក្ដីសុខមកឲ្យអ្នកនោះឡើយ។ ថ្ងៃនេះយើងបានដកស្រង់នូវសម្ដីដកស្រង់ចំនួន១០ឃ្លា ដែលប្រមូលផ្ដុំទៅដោយគតិល្អៗសម្រាប់យកទៅប្រើប្រាស់ក្នុងជីវិតរបស់អ្នក៖
១) «នៅពេលជីវិតផ្ដល់ឲ្យអ្នកនូវមួយរយហេតុផលដើម្បីបាក់ទឹកចិត្តនិងយំ ត្រូវបង្ហាញជីវិតថាអ្នកមានមួយលានហេតុផលដើម្បីញញឹមនិងសើច។ ដូច្នេះចូររឹងមាំឡើង។» Stephenie Meyer
២) «ទស្សនរបស់យើងទៅលើសេចក្ដីសុខអាចជារនាំងដែលបិទបាំងយើងពីសេចក្ដីសុខ។» Thich Nhat Hanh
៣) «បើអ្នកចង់សាងសង់កប៉ាល់ កុំបំផុសបំផុលមនុស្សឲ្យប្រមូលឈើ បែងចែកកិច្ចការនិងបង្គាប់បញ្ជា។ ផ្ទុយទៅវិញចូរបង្រៀនពួកគេឲ្យមានក្ដីប្រាថ្នាទៅលើសមុទ្រដ៏ធំល្វឹងល្វើយនិងឥតមានដែនកំណត់។» Antoine de Saint-Exupery
៤) «ខ្ញុំស្រឡាញ់ពន្លឺក៏ដោយសារតែវានឹងបង្ហាញផ្លូវឲ្យខ្ញុំ តែខ្ញុំនឹងអត់ធន់នឹងភាពងងឹតក៏ព្រោះតែវានឹងបង្ហាញខ្ញុំនូវដួងតារា។» Og Mandino
៥) «សរសេរសម្រាប់ខ្លួនឯងតែមិនមានមហាជនគាំទ្រប្រសើរជាងសរសេរសម្រាប់មហាជនគាំទ្រតែបែរជាមិនមានខ្លួនឯង។» Cyril Connolly
៦) «កុំព្យាយាមធ្វើជាមនុស្សដែលជោគជ័យ។ ផ្ទុយទៅវិញត្រូវព្យាយាមធ្វើជាមនុស្សដែលមានតម្លៃ។» Albert Einstein
៧) «នៅលើលោកនេះគ្មានអ្វីដែលរំខានអ្នកជាងការគិតរបស់អ្នកខ្លួនឯងទៀតនោះទេ។» ជនអនាមិក
៨) «គ្រប់ជីវិតទាំងអស់តែងតែមានបញ្ហា តែនៅពេលអ្នកខ្វាយខ្វល់ច្រើន នោះអ្នកបានបង្កើនវាឲ្យលើសពីមុន២ដងទៀត។» Bobby McFerrin
៩) «មនុស្សខ្លះបានស្លាប់តាំងពីអាយុ២៥ឆ្នាំប៉ុន្តែមិនទាន់ត្រូវបានគេបូជារហូតទាល់តែអាយុ៧៥ឆ្នាំ។» Benjamin Franklin
១០) «អ្នកមិនបានលើកទឹកចិត្តមនុស្សតាមរយៈការធ្វើជាមនុស្សល្អឥតខ្ចោះនោះទេ។ អ្នកលើកទឹកចិត្តពួកគេតាមរយៈរបៀបដែលអ្នកតបតជាមួយនឹងភាពមិនល្អឥតខ្ចោះរបស់ខ្លួនឯង។» Wilson Kanadi
ដោយ៖ ស្រីពៅ