៨ខែឆ្នាំ២០១៩នេះ CDC អនុម័តគម្រោងរោងចក្រនិងក្រុមហ៊ុន សុរបចំនួន២១គម្រោង ទុនវិនិយោគជាង៧០០លានដុល្លារ​



ភ្នំពេញ៖ គិតត្រឹម ៨ខែឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនចំនួន២១គម្រោង ដើម្បីបង្កើតជារោងចក្រ ក្នុងទុនវិនិយោគសរុប ជាង៧០០លានដុល្លារ ព្រមទាំងអាចបង្កើតការងារដល់ពលរដ្ឋជាច្រើនពាន់កន្លែង។

តាមគេហទំព័រផ្លូវការពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា រោងចក្រ និងក្រុមហ៊ុន ដែលត្រូវបានCDC ចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរចំនួន២១ក្រុមហ៊ុននោះ ផ្តោតសំខាន់ទៅលើរោងចក្រផលិតកេសកាតុង, រោងចក្រកាត់ដេរសំលៀកបំពាក់ និងសណ្ឋាគារថ្នាក់ផ្កាយ៥ នៅក្នុងទំហំទឹកប្រាក់ ជាង៧០០លានដុល្លារ ដោយគម្រោងវិនិយោគថ្មីៗទាំង២១នោះរួមមាន៖

១៖ ក្រុមហ៊ុន HAI GANG GRAND HOTEL CO., LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៩០០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១៥៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៨១កន្លែង។

២៖ ក្រុមហ៊ុន XIGANG V-CONTINENT INTERNATIONAL INVESTMENT CO., LTD គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន១,១១១បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២២៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៦៦៨កន្លែង។

៣៖ ក្រុមហ៊ុន SCHNEITEC SUSTAINABLE CO., LTD គម្រោងសាងសង់ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ កម្លាំង៦០ មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ ៥៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥កន្លែង។

៤៖ ក្រុមហ៊ុន SCHNEITEC SUSTAINABLE CO., LTD គម្រោងសាងសង់ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ កម្លាំង៦០ មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៥៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥កន្លែង។

៥៖ ក្រុមហ៊ុន SUO FEIYA (CAMBODIA) APPAREL CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ សម្លៀកពាក់សត្វចិញ្ចឹម ប៉ាក់ និងបោះពុម្ព ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តោល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦២៣កន្លែង។

៦៖ ក្រុមហ៊ុន HYUNDAI PACKAGING (CAMBODIA) II CO., LTD. គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈបន្ទាប់បន្សំ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣០២កន្លែង។

៧៖ ក្រុមហ៊ុន HENGNAN INTERNATIONAL TRADING (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវ១០៦ ភូមិត្រពាំងឫស្សី ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០៩០កន្លែង។

៨៖ ក្រុមហ៊ុន YU YUE HANDBAG CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១,៥៤៧កន្លែង។

9៖ ក្រុមហ៊ុន YA ZHI (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ១៨ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨០១កន្លែង។

១០៖ ក្រុមហ៊ុន AMAMOKE TOBACCO (CAMBODIA) CO.,LTD. ដែលមានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦៧កន្លែង (ពុំមានការលើកទឹកចិត្តផ្នែកអនុគ្រោះផ្សេងៗ)។

១១៖ ក្រុមហ៊ុន ZHEJIANG CHISHUN FOAM CO.,LTD. គម្រោងបង្កើតរោងចក្រផលិតអេប៉ុងគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគចំនួន ២.១ លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤១កន្លែង។

១២៖ ក្រុមហ៊ុន XIN CHI XING PACKAGING CO., LTD. គម្រោងបង្កើតរោងចក្រផលិតកេសកាតុង មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ២.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១០នាក់។

១៣៖ ក្រុមហ៊ុន CHIANG CU WIRE & CABLE CO.,LTD. គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង និងខ្សែកាប មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ៣.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៤៣កន្លែង។

១៤៖ ក្រុមហ៊ុន GORGEOUS STEEL STRUCTURE (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រកែច្នៃដែក មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៤កន្លែង។

១៥៖ ក្រុមហ៊ុន WING ART LIGHTING AND GIFTWARE CO., LTD. គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលលម្អ និងគ្រឿងបង្គុំអំពូលភ្លើងគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៧.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៩៤នាក់។

១៦៖ ក្រុមហ៊ុន EASTCROWN FOOTWEAR INDUSTRY CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលរកា សង្កាត់ចាកអង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥២៩កន្លែង។

១៧៖ ក្រុមហ៊ុន QY BAG & LUGGAGE (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០៧០កន្លែង។

១៨៖ ក្រុមហ៊ុន PRISTINE TEXTILE (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ៩ ភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៩៥កន្លែង។

១៩៖ ក្រុមហ៊ុន E.G.N EASY CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាលមានទុនវិនិយោគប្រមាណ ៣.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១០កន្លែង។

២០៖ ក្រុមហ៊ុន CAMBODIAN DECORATIVE BUILDING MATERIAL CHAKREY TING CO., LTD. គម្រោងបង្កើតរោងចក្រផលិតសម្ភារៈតុបតែងពិដាន,ជញ្ជាំង...។ល។ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ ៣០.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៧កន្លែង។

២១៖ ក្រុមហ៊ុន ROYAL FIELD DEVELOPMENT COMPANY CO.,LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៣ ចំនួន៣០០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅមហាវិថីសហព័ន្ធរុស្សី ភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១៣៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧២៩កន្លែង៕

ដោយ៖ ស្រីពេជ្រ

X
5s