ក្រសួងទេសចរណ៍ ជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកបង្កើតសមាគមអាកាសចរណ៍ដើម្បីពង្រីកការហោះហើរបន្ថែម​



(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ ស្នើយភាគីពាក់ព័ន្ធទាំងនេះរួមគ្នាបង្កើត «សមាគមអាកាសចរណ៍» ដើម្បីចូលរួមការផ្សព្វផ្សាយ និងពង្រីកការហោះហើរត្រង់បន្ថែមទៅកាន់គោលដៅទេសចរណ៍សំខាន់ៗនៅជុំវិញពិភពលោក។

 

នៅក្នុងពិធីបើកកិច្ចប្រជុំជាមួយតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជា ព្រមទាំងវិស័យឯកជនពាក់ព័ន្ធ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម ថោង ខុន បានឱ្យដឹងថា នេះជាលើកដំបូងហើយក្រសួងទេសចរណ៍ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល  និងបណ្តាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ទាំង៥ ( រួមទាំងក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ) បានបើកកិច្ចពិភាក្សាពង្រឹងគុណភាពសេវាទេសចរណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ការចូលរួមផ្សព្វផ្សាយ និងការសិក្សា ពិគ្រោះពិនិត្យអំពីទីផ្សារគោលដៅទេសចរណ៍សំខាន់នៅក្នុងតំបន់។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ថោង ខុន បានស្នើឱ្បក្រុមហ៊ុនអាកាសចរណ៍ទាំង ៥ ក្រោមអាណាព្យាបាលរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍សុីវិល ពិចារណារួមគ្នាបង្កើត «សមាគមអាកាសចរណ៍ក្នុងស្រុក» ដើម្បីងាយស្រួលក្នុងការពិគ្រោះ និងដោះស្រាយការងារពាក់ព័ន្ធនឹងឧស្សាហកម្មធ្វើដំណើរផ្លូវអាកាស អោយបានរលូន។

ចំពោះការបង្កើតអោយមានសមាគមអាកាសចរណ៍ក្នុងស្រុកនេះ ត្រូវបានតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍សុីវុីល និងក្រុមហ៊ុនអាសចរណ៍ទាំង ៥ សារទរ និងឯកភាពចំពោះកគំនិតផ្តួចផ្តើមនេះ ព្រោះថា ឥឡូវយើងមានក្រុមហ៊ុនអាសចរណ៍ក្នុងស្រក ៥ អាចបង្កើតជាសមាគមន៍បានហើយ។

តាមរយៈការបង្កើតសមាគមន៏នេះ នឹងជំរុញឱ្យបណ្តាក្រុមហ៊ុនអាកាសចរណ៍ខិតខំផ្តល់សេវាល្អ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនទៀត រួមមាន៖ ការរៀបចំទស្សនាវដ្តីផ្សព្វផ្សាយការហោះហើរក្នុងស្រុក ( Inflight Magazine ) វីដេអូផ្សព្វផ្សាយពីកម្ពុជា (Inflight Video Entertainment ) ការប្រកាសពត៌មាននៅលើយន្តហោះ (Announcement) អោយបានច្រើនភាសា ស្របនឹងប្រភេទអ្នកដំណើរ ការផ្តល់ដំណឹងអំពីការពន្យារពេល និងសុំកុំអោយមានការលុបជើងហោះហើរញឹកញាប់។ 

 

ព្រមជាមួយនោះ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកក៏បានស្នើដលស្ថាប័នមានសមត្ថកិច្ច ពិចារណាលើការកាត់បន្ថយពន្ធខ្លះដែលពាក់ពន្ធលើការចុះចតនៅតាមព្រលានយន្តហោះអន្តរជាតិ និងជួយអន្តរាគមន៍ទៅប្រទេសគោលដៅមួយចំនួនក្នុងការជួយសំរួលម៉ោងហោះហើរ និងចុះចតដល់ក្រុមហ៊ុនអាកាសចរណ៍យើងផងដែរ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយ ត្រូវសិក្សាលើការតភ្ជាប់ជើងហោះហើរត្រង់បន្ថែមពីរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ទៅកាន់គោលដៅទេសចរណ៍សំខាន់ៗក្នុងតំបន់អាស៊ាន អាសុី និងគោលដៅទេសចរណ៍ដ៏មានសក្តាុពល និងស្នើសុំអោយក្រុមហ៊ុនអាកាសចរណ័ក្នុងស្រុកទាំងអស់ ចូលរួមក្នុងគ្រប់កម្មវិធី និងព្រឹត្តិការណ៏ទេសចរណ៍សំខាន់ៗនៅក្រៅប្រទេសផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានស្នើដល់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជា ព្រមទាំងវិស័យឯកជនពាក់ព័ន្ធ ពិសេសសមាគមឧស្សាហកម្មទេសចរណ៍ នានា សូមរៀបចំឱ្យមានការជួបប្រជុំគ្នាជាមួយក្រសួងទេសចរណ៍អោយបានញឹកញាប់ផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាបាននិងកំពុងតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ប្រទេសក្នុងតំបន់អាស៊ានចំនួន ៨ប្រទេស (រួមមាន ប្រទេសថៃ វៀតណាម ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី សឹង្ហបុរី ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា) អាស៊ានបូកបី  អារ៉ាប និងតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់បណ្តាប្រទេសនានាទៀតនៅពិភពលោ៕

ដោយ៖ ស្រីពេជ្រ

X
5s