យុទ្ធសាស្រ្ដទីផ្សារឌីជីថលបែបណាទើបសកិ្ដសមនឹងអាជីវកម្មអ្នក?​



Digital marketing គឺជាការធ្វើទីផ្សារទាំងឡាយណាពាក់ព័ន្ធទៅនឹងប្រព័ន្ធ អេឡិចត្រូនិច ឬ Internet។  អាជីវកម្មបច្ចុប្បន្នបានប្រើប្រាស់ការធ្វើទីផ្សារទៅលើប្រព័ន្ជឌីជីថលខុសៗគ្នាដូច ការទីផ្សារទៅEmail ប្រព័ន្ធsocial Media និង វេបសាយផ្សេងទៀតដែលសុទ្ធតែជាប្រព័ន្ធមួយអាចភ្ជាប់ទំនាក់ទំនងទៅកាន់មនុស្ស ឬ អតិថិជនជាច្រើនជុំវិញពិភពលោក។

ទម្រង់នៃការធ្វើទីផ្សារបែបឌីជីថលមានច្រើនទម្រង់ប៉ុន្ដែថ្ងៃនេះយើងសូមលើកយកទម្រង់ Digital marketing ដែលពេញនិយម ចំនួន8 ដែលគេតែងតែប្រើប្រាស់៖

1. Search engine Optimization 

SEO គឺជាដំណើរនៃការកំណត់ចំណាត់ថ្នាក់គេហទំព័ររបស់អ្នកឲ្យអតិថិជនគោលដៅរបស់អ្នកឃើញ នៅពេលណាមួយដែលពួកគេចូលទៅកន្លែង Search engine  ស្វែងរកពីសេវាកម្ម ឬ ផលិតផលអ្វីមួយដែលអាចស្រដៀងនឹងពាក់ព័ន្ធទៅនឹងក្រុមហ៊ុនអ្នក។

 2. Content Marketing

ការធ្វើទីផ្សារទៅខ្លឹមសារ វាជាយុទ្ធសាស្រ្ដក្នុងការបង្កើតនូវអតិថិជន និង ជម្រុញម៉ាកយីហ៊ោរបស់អ្នកឲ្យល្បីទៅតាមរយៈខ្លឹមសារអត្ថន័យដែលអ្នកបានផ្សព្វផ្សាយ។

3. Social media Marketing

Social media វាជាកន្លែងមួយប្រមូលផ្ដុំទៅអតិថិជនជាច្រើនជុំវិញពិភពលោក ។ អ្នកអាចផ្សព្វផ្សាយខ្លឹមសារ ក៏ដូចជាម៉ាកយីហ៊ោរបស់ឲ្យគេស្គាល់កាន់តែលឿន តាមរយៈទម្រង់មួយនេះ ។ 

4. Pay per click

គឺជាយុទ្ធទីផ្សារមួយ ដែលអ្នកយកBannerរបស់អ្នកទៅផ្សព្វផ្សាយលើគេហទំព័រណាមួយ  ហើយអ្នកត្រូវចំណាយទៅឲ្យគេហទំព័រមួយនោះ នូវពេលមានអ្នកណាម្នាក់ចុចលើផ្ទាំងពាណិជ្ជកម្មរបស់អ្នក។  ជាទូទៅគេតែងប្រើប្រាស់ PPc របស់ google Ad ដោយវាអនុញ្ញាតឲ្យអ្នកជ្រើសរើស គេហទំព័រធំៗ និង ល្បីៗជាច្រើនសម្រាប់ការដាក់តាំងពាណិជ្ជកម្មរបស់អ្នក ហើយវានឹងឲ្យ អ្នកគុណគូរថ្លៃចំណាយក្នុង ១ click អ្នកចង់ចំណាយប៉ុន្មាន។

5. Marketing Automotive 

វាជាPlatform មួយដែលដាក់ដំណើរការដោយស្វ័យប្រវត្ដសម្រាប់ប្រតិបត្ដិការ ការធ្វើទីផ្សាររបស់អ្នក។ 

6. Email Marketing

ក្រុមហ៊ុនធំៗជាច្រើនបាន យុទ្ធសាស្រ្ដអ៊ីម៉ែលmarketing   ជាមធ្យោបាយនៃការបង្កើតទំនាក់ទំនងជាមួយអតិថិជន របស់ពួកគេ។ អ៊ីមែល marketing ត្រូវបានគេប្រើជាញឹកញាប់ដើម្បីផ្សព្វផ្សាយខ្លឹមសាររបស់ក្រុមហ៊ុន  និងការបញ្ចុះតម្លៃ ក៏ដូចជាដើម្បីឲ្យអតិថិជនឆាប់ស្គាល់ គេហទំព័ររបស់អាជីវកម្មរបស់ពួកគេ។

7. Online PR

PR គឺជាការសរសេរប្រកាសព័ត៌មាននៅលើប្រព័ន្ធឌីជីថល ទៅលើគេហទំព័រ ឬ ប្លុកណាមួយ។ 

8. Inbound Marketing 

Inbound Marketing សម្ដៅទៅលើការទីផ្សារដែលផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងអតិថិជនគ្រប់កាលទេស ដើម្បីឲ្យពួកគេមានអារម្មណ៍កាន់តែជិតស្និតជាមួយនឹងអ្នក។

ដោយ ច័ន្ទលាភ

 

X
5s