កម្រងសុភាសិតចំនួន១០ឃ្លា ដែលមានដើមកំណើតពីឥណ្ឌូណេស៊ី ជាគំនិតគួរពិចារណា
ជាស្ថាបនិករបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលហៅកាត់ថាអាស៊ាន (ASEAN) សាធារណរដ្ឋឥណ្ឌូណេស៊ីគឺជាប្រទេសមួយដែលប្រមូលផ្ដុំដោយកោះសរុបចំនួន១៣,៤៦៦កោះ។ ប្រជាជនមួយភាគធំរបស់ពួកគេគឺជាអ្នកកាន់សាសនាអ៊ីស្លាម។ ធនធានធម្មជាតិដែលប្រទេសនេះសម្បូរជាងគេគឺប្រេង ឧស្ម័នធម្មជាតិ ធ្យូងថ្ម សំណប៉ាហាំង ទង់ដែង មាស និងនីកែល រីឯខាងកសិកម្មច្រើនផលិតជាចម្បងនូវអង្ករ ប្រេងដូង តែ កាហ្វេ កាកាវ រុក្ខជាតិថ្នាំ គ្រឿងទេស និងដំណាំកៅស៊ូ។ ក្នុងឆ្នាំ២០១៨សេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ីបានស្ថិតក្នុងចំណាត់ថ្នាក់ទី១៦បើគិតតាមផលិតផលក្នុងស្រុកសរុប(Nominal GDP)។ ថ្ងៃនេះយើងបានដកស្រង់នូវសុភាសិតចំនួន១០ដែលមានដើមកំណើតពីឥណ្ឌូណេស៊ី៖
១) «រំពឹងទុកនូវអ្វីដែលធំជាងនេះនោះអ្នកនឹងបានបាត់បង់នូវអ្វីដែលអ្នកកំពុងតែមាន។»
២) «សេចក្ដីស្លាប់គឺជាកូនក្រមុំរបស់ជីវិត។»
៣) «មនុស្សផ្សេងគ្នាមានការយល់ឃើញខុសគ្នា។ អ្នកខ្លះចូលចិត្តផ្លែប៉ោម ឯអ្នកខ្លះវិញចូលចិត្តខ្ទឹមបារាំង។»
៤) «កុំគិតថាទឹកស្ងប់មិនមានក្រពើ។»
៥) «គ្មានអ្វីដែលពិបាកនោះទេដរាបណាអ្នកស៊ាំនឹងវា។»
៦) «ភាពរង្គោះរង្គើរបស់ទឹកបង្ហាញពីកង្វះខាតភាពជ្រៅរបស់ទឹក។»
៧) «ទឹកស្ងប់ហូរជ្រៅ។»
៨) «មិនថាកំប្រុកពូកែលោតប៉ុណ្ណាក៏ដោយ វាគង់តែដួលនោះទេ។»
៩) «មិនចេះរាំតែបន្ទោសផ្ទៃដីថាមិនរាប។»
១០) «មនុស្សមើលឃើញអ្វីដែលគាត់មានថាតូច ហើយវានឹងធំឡើងវិញនៅពេលគាត់បាត់បង់វា។»
ដោយ៖ ស្រីពៅ