គតិបណ្ឌិតរបស់ចិនបុរាណចំនួន១០ឃ្លា ដែលបង្កប់ដោយខ្លឹមសារអប់រំជ្រាលជ្រៅ
ចិនបុរាណមានសុភាសិតមួយឃ្លាថា «គ្រប់យ៉ាងសុទ្ធតែមានភាពស្រស់ស្អាតតែមិនមែនសុទ្ធតែគ្រប់គ្នានោះទេដែលអាចមើលឃើញវា។» អ្វីៗគឺអាស្រ័យនៅលើការគិតរបស់អ្នក។ មនុស្សម្នាក់មិនថាអាក្រក់ប៉ុណ្ណាក៏គេនៅតែមានចំណុចល្អតិចតួចដែរ ឯអ្វីៗនៅលើលោកនេះក៏ដូច្នេះដែរ។ អ្វីៗសុទ្ធតែផ្សំគ្នាដោយចំណុចល្អនិងចំណុចអាក្រក់។ គ្មានអ្វីដែលល្អសុទ្ធសាធហើយក៏គ្មានអ្វីដែលអាក្រក់សុទ្ធសាធនោះដែរ។ ពិភពលោកនេះពោរពេញដោយអាថ៌កំបាំងជាច្រើន ហើយមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចមើលឃើញភាពស្រស់ស្អាតរបស់អ្វីមួយបានគ្រប់គ្នានោះទេ។ ថ្ងៃនេះយើងបានដកស្រង់នូវគតិបណ្ឌិតរបស់ចិនបុរាណចំនួន១០ឃ្លា ដែលមានខ្លឹមសារអប់រំជ្រាលជ្រៅ៝៖
- «មនុស្សដែលលះបង់សតិសម្បជញ្ញៈដើម្បីមហិច្ឆតារបស់ខ្លួន ដូចដុតកម្ទេចរូបភាពដើម្បីទទួលបានកម្ទេចផេះ។»
- «ក្មេងដែលកើតមកទាំងអស់សុទ្ធតែមានសេចក្ដីល្អពីធម្មជាតិ។»
- «គ្រប់យ៉ាងសុទ្ធតែមានភាពស្រស់ស្អាតរបស់វា តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធអាចមើលឃើញនោះទេ។»
- «យើងរាប់ទុក្ខលំបាករបស់យើងយ៉ាងហ្មត់ចត់ តែទទួលយកការប្រទានពររបស់ខ្លួនឯងដោយមិនគិតគូរច្រើននោះឡើយ។»
- «ខាងក្រៅឡូឡា ខាងក្នុងទទេ។»
- «បើមុខរបស់អ្នកអាក្រក់ អ្នកមិនអាចបន្ទោសកញ្ចក់បាននោះទេ។»
- «ខ្សែមួយដែលមិនអាចមើលឃើញបាន ផ្សារភ្ជាប់ទំនាក់ទំនងមនុស្សដែលមាននិស្ស័យត្រូវជួបគ្នា។»
- «បើកាលណាអ្នកបែកញើសនៅក្នុងការហ្វឹកហាត់កាន់តែច្រើន នោះអ្នកនឹងចេញឈាមនៅក្នុងឆាកប្រយុទ្ធកាន់តែតិច។»
- «របស់ទាំងឡាយសុទ្ធតែលំបាកមុនពេលងាយស្រួល។»
- «កុំស្ដាប់អ្វីដែលពួកគេនិយាយ។ ចូរទៅមើលវាដោយខ្លួនឯង។»
ដោយ៖ ស្រីពៅ