របរ​ម៉ាស្សា​និង​មុខ​របរ​មួយ​ចំនួន​ទៀតត្រូវបាន​​ក្រសួង​ហាម​ជន​បរទេស​មិន​ឲ្យ​រកស៊ី​នៅស្រុក​ខ្មែរ​



យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​ប្រកាស​ពី​ការ​ហាម​ឃាត់​ចំពោះ​ជន​បរទេស​ទៅ​លើ​ការ​ធ្វើ​អាជីវកម្ម​លើ​មុខរបរ​ចំនួន​១០​ប្រភេទ​នៅ​កម្ពុជា។  មុខរបរ​ទាំង​១០​ប្រភេទ​នោះ​រួម​មាន៖

១. អ្នក​បើកបរ​យាន​ជំនិះ​គ្រប់​ប្រភេទ​ជា​លក្ខណៈ​អាជីវកម្ម​មាន​ជា​អាទិ៍ អ្នក​បើក​ទោចក្រ​យានយន្ត អ្នក​បើក​ត្រីចក្រយានយន្ត អ្នក​បើក​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក អ្នក​បើក​ម៉ូតូ​កង់បួន​ អ្នក​បើក​រថយន្ត​ដឹក​អ្នកដំណើរ និង​ទំនិញ

២. អ្នក​លក់ដូរ​ដោយ​មធ្យោបាយ​ថ្មើរ​ជើង ឬ​យានជំនិះ​គ្រប់​ប្រភេទ​នៅ​ទី​សាធារណៈ

៣. អ្នក​ម៉ាស្សា ចាប់​សសៃ​តាម​ទី​សាធារណៈ

៤. អ្នក​កាត់សក់ អ៊ុត​សក់ និង​ថែរក្សា​សម្ផស្ស

៥. អ្នក​ផ្តល់​សេវាកម្ម​ដេរ និង​សម្អាត​ស្បែក​ជើង

៦. អ្នក​កាត់ដេរ

៧. អ្នក​ប៉ះកង់ ជាង​ជួសជុល​យានយន្ត

៨. អ្នក​ផលិត​វត្ថុ​អនុស្សាវរីយ៍​ខ្មែរ

៩. អ្នក​ផលិត​ឩបករណ៍​ភ្លេងខ្មែរ បាត្រ​លោក ព្រះ​ពុទ្ធរូប

១០. ជាងទង ជាង​ច្នៃត្បូងពេជ្រ៕

រូបភាព៖ ប្រភព​អ៊ីនធឺណេត

ដោយ៖ ជួប ស្រីរ័ត្ន

 

X
5s