សុភាសិត​ប្រកប​ដោយ​គតិបណ្ឌិត​ចំនួន​១២​ឃ្លា​ ​ដែល​មាន​ដើមកំណើត​ចេញ​ពី​ប្រជាជន​​ស្រីលង្កា​



ស្រីលង្កា​មាន​សុភាសិត​មួយ​ឃ្លា​ដែល​មាន​សេចក្ដី​ដូច្នេះ​ថា «អ្នក​មិន​អាច​លេប​ថ្នាំ​បាន​ដោយ​មិន​ឲ្យ​បំពង់ក​ដឹង​នោះ​ទេ។» ពោល​គឺ​សុភាសិត​នេះ​ចង់​បង្កប់​អត្ថន័យ​ថា​រឿង​អ្វី​ក៏​ដោយ​អ្នក​អាច​កុហក​អ្នកដទៃ​បាន តែ​អ្នក​មិន​អាច​កុហក​ខ្លួនឯង​បាន​នោះ​ទេ។ ការ​ពិត​នៅ​តែ​ជា​ការ​ពិត អ្វី​ដែល​ជា​ការ​ពិត មុន​និង​ក្រោយ​អ្នក​គង់តែ​ត្រូវ​ទទួលស្គាល់​វា​ប៉ុណ្ណោះ។ ថ្ងៃនេះ​យើង​បាន​ដកស្រង់​មក​នូវ​សុភាសិត​ប្រកប​ដោយ​គតិបណ្ឌិត​ចំនួន​១២​ឃ្លា ​ដែល​មាន​ដើមកំណើត​ចេញ​ពី​ប្រជាជន​​ស្រីលង្កា​ដូច​មាន​នៅ​ខាងក្រោម​នេះ៖

) «ជន​ដែល​បាន​សិក្សា​អំពី​ខ្លួនឯង​គឺជា​ម្ចាស់​របស់​ខ្លួនឯង។»


) «ជំនឿ​ទៅលើ​ថ្នាំ​នាំឲ្យ​វា​មាន​ប្រសិទ្ធភាព។»

) «ស្រមោល​របស់​យើង​នឹង​អន្ទោល​តាម​យើង។»

) «ប្រើប្រាស់​ត្រី​តូច​ធ្វើ​ជា​នុយ​ដើម្បី​ចាប់​ត្រី​ធំ។»

) «ទុក្ខ​លំបាក​ធ្វើឲ្យ​មនុស្ស​មាន​បញ្ញា​មិន​មែន​ក្លាយ​ជា​អ្នក​មាន​នោះ​ទេ។»

) «បើ​កាលណា​មនុស្ស​មាន​ច្រើន​ប៉ុណ្ណា ពួកគេ​ចង់​បាន​កាន់តែ​ច្រើន​ប៉ុននោះ។»

) «ចំណង់​មិន​ចេះ​ឈប់​នោះ​ឡើយ វា​កើន​ឡើង​បើ​ទោះ​ជា​បាន​ឆ្អែត​ហើយ​ក៏​ដោយ។»

) «ថូ​ទឹក​ដែល​ពោរពេញ​ដោយ​ទឹក​មិន​បញ្ចេញ​សំឡេង​នោះ​ទេ​នៅ​ពេល​ត្រូវ​បាន​គេ​ក្រឡុក។»

) «អ្នក​មិន​អាច​លេប​ថ្នាំ​បាន​ដោយ​មិន​ឲ្យ​បំពង់ក​ដឹង​នោះ​ទេ។»

១០) «អ្វី​ដែល​ត្រូវ​បាន​ឡើង​លើ​ខ្ពស់ នឹង​ត្រូវ​ចុះ​មក​ក្រោម​វិញ។»

១១) «ភាព​ស​របស់​សត្វ​ក្រៀល​អាច​មើល​ឃើញ​បាន​តែ​ពេល​វា​ហោះ​ទៅ​បាត់​ប៉ុណ្ណោះ។»

១២) «នៅ​ពេល​ស្ថិត​នៅ​ក្នុង​ភាព​ប្រញាប់ប្រញាល់ មនុស្ស​មិន​អាច​ដាក់​ដៃ​របស់​ពួកគេ​បាន​សូម្បី​តែ​នៅ​ក្នុង​ឆ្នាំង​ដាំ​បាយ។»

ដោយ៖ ស្រីពៅ

X
5s