អាមេរិកធ្វើការពន្យាពេលដាក់ទណ្ឌកម្ម ៩០ថ្ងៃថែមទៀតទៅដល់ក្រុមហ៊ុន Hauwei​



លោក Wilbur Ross រដ្ឋលេខាធិកាពាណិជ្ជកម្មអាមេរិក បានមានប្រសាសន៍កាលពីថ្ងៃចន្ទសប្ដាហ៍មុនថា រដ្ឋាភិបាលអាមេរិកនឹងធ្វើការពន្យាពេលដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន Huawei Technologies ដែលការពន្យាពេលនេះជួយឲ្យក្រុមហ៊ុនយក្សចិននេះអាចធ្វើការជួញដូរផលិតផលពីក្រុមហ៊ុនអាមេរិកបាន។ ដូចនេះក្រុមហ៊ុនខ្លួនអាចធ្វើការផ្ដល់ជូននូវសេវាកម្មទៅកាន់អ្នកប្រើប្រាស់ ខណៈពេលដែលក្រុមហ៊ុនប្រមាណ ៥០ផ្សេងទៀតដែលជាប់ពាក់ពន្ធនឹង Hauwei នឹងត្រូវបញ្ចូលទៅក្នុងបញ្ជីខ្មៅនៃការនាំចេញផលិតផលរបស់ខ្លួន។ 

Image result for huawei company

ការផ្ដល់សិទ្ធិបណ្ដោះអាស័ន្ន ដែលនឹងបញ្ចប់នៅថ្ងៃចន្ទកន្លងទៅ នឹងត្រូវពន្យាពេលបន្ថែមទៅដល់ ៩០ថ្ងៃបន្ថែមទៀត នេះបើតាមប្រសាសន៍របស់លោក Wilbur Ross បានប្រាប់ទៅកាន់កាសែត  Fox Business Network។ លោកបានបន្ថែមទៀតថា លោកកំពុងបន្ថែមក្រុមហ៊ុនដែលផ្គត់ផ្គង់របស់ក្រុមហ៊ុន Hauwei ចូលទៅកាន់បញ្ជីខ្មៅរបស់ខ្លួន ដែលសរុបចំនួនមានប្រមាណជាង ១០០ក្រុមហ៊ុនដែលជាប់ការដាក់ទណ្ឌកម្មមួយនេះ។ 

ការពន្យាពេលបន្ថែមនេះ នឹងធ្វើការកំណត់សារជាថ្មីដែលនឹងបន្តឲ្យក្រុមហ៊ុននេះរក្សាការផ្គត់ផ្គង់បណ្ដាញទូរគមនាគមន៍របស់ខ្លួន និងបន្តផ្ដល់ជូននូវការធ្វើបច្ចុប្បន្នភាពសូហ្វែ ទៅកាន់ផលិតផលរបស់ខ្លួន។ 

រដ្ឋបាលអាមេរិក បានចោទប្រកាន់ក្រុមហ៊ុន Hauwei ថាជាប់ពាក់ពន្ធទៅនឹងសកម្មភាពដែលផ្ទុយទៅនឹងសន្តិសុខជាតិ និងគោលនយោបាលបរទេស ហើយក៏បានចោទប្រកាន់ថាឧបករណ៍ទូរគមនាគមផ្សេងៗរបស់ក្រុមហ៊ុន Hauwei ត្រូវបានប្រើដើម្បីធ្វើការលួចព័ត៌មានពីអ្នកប្រើប្រាស់ ប៉ុន្តែក្រុមហ៊ុននេះបានធ្វើការបដិសេធ។ 

Hauwei គឺជាក្រុមហ៊ុនផលិតផលិតផលទូរគមនាគមធំជាងគេបំផុតក្នុងពិភពលោក នៅតែជាប់បំរាមពីការទិញផ្នែកនិងគ្រឿងឧបករណ៍ផ្សេងៗដើម្បីផលិតផលិតថ្មីរបស់ខ្លួន។ ក្រុមហ៊ុនដែលជាអ្នកផ្គត់ផ្គង់របស់ Hauwei បានធ្វើការស្នើសុំអជ្ញាប័ណ្ឌពិសេសក្នុងការលក់ផលិតផលរបស់ខ្លួនទៅឲ្យក្រុមហ៊ុននេះ។ លោក Wilbur Ross បានមានប្រសាសន៍ថាលោកទទួលបានពាក្យស្នើសុំចំនួនជាង ៥០ច្បាប់មកហើយ ហើយនឹងមានការស្នើសុំបន្ថែមទៀត។ 

គួរបញ្ជាក់ផងដែរថា ក្រៅពីទឹកប្រាក់ប្រមាណ ៧០ ពាន់លានដុល្លារ ដែល Hauwei បានចាយទៅលើការទិញផ្នែកគ្រឿងបង្គុំផ្សេងៗក្នុងឆ្នាំ ២០១៨ មានទឹកប្រាក់ ១១ពាន់លានដុល្លារទៅកាន់ក្រុមហ៊ុន Qualcomm, Intel and Micron Technology ជាដើម៕

ដោយ៖ លង់ វណ្ណៈ

 

X
5s