កម្រងសម្ដីដកស្រង់ចំនួន១០ឃ្លា ដែលនិយាយអំពីច្បាប់ទម្លាប់
ថ្ងៃនេះយើងបានសម្រិតសម្រាំងនូវសម្ដីដកស្រង់ដែលនិយាយអំពីច្បាប់ទម្លាប់ចំនួន១០ឃ្លា ដែលសុទ្ធតែបង្កប់នូវខ្លឹមសារអប់រំជ្រាលជ្រៅសម្រាប់អ្នកអានទាំងអស់គ្នាយកទៅត្រិះរិះគិត ដែលឃ្លាទាំង១០នេះមានដូចនៅខាងក្រោមនេះ៖
- «ក្មេងដឹងពីច្បាប់ មនុស្សចាស់ដឹងពីករណីលើកលែង។» Oliver Wendell Holmes
- «ច្បាប់ច្រើនបង្កើតមកដើម្បីបំបែក ហើយជាញឹកញាប់ណាស់សម្រាប់អ្នកខ្ជិលពួនសម្ងំពីក្រោយ។» Douglas Macathur
- «ខ្ញុំគិតថាភាពជោគជ័យគ្មានច្បាប់នោះទេ ប៉ុន្តែអ្នកអាចរៀនសូត្របានច្រើនសម្បើមណាស់ពីភាពបរាជ័យ។» Jean Kerr
- «វាគឺជាគំនិតល្អក្នុងការគោរពតាមច្បាប់ទាំងអស់នៅពេលអ្នកនៅក្មេងដូច្នេះអ្នកនឹងមានភាពខ្លាំងក្លាគ្រប់គ្រាន់ក្នុងការបំបែកវានៅពេលអ្នកចាស់ទៅ។» Mark Twain
- «ខ្ញុំមិនដើរតាមច្បាប់សៀវភៅនោះទេ។ ខ្ញុំដឹកនាំចេញពីបេះដូងមិនមែនខួរក្បាលនោះទេ។» ព្រះនាង Diana
- «ភាពច្នៃប្រឌិតគឺជាការបង្កើត ការពិសោធន៍ ការអភិវឌ្ឍន៍ ការប្រថុយនឹងគ្រោះថ្នាក់ ការបំបែកច្បាប់ ការបង្កើតកំហុស និងការមានភាពរីករាយ។» Mary Lou Cook
- «ច្បាប់មាសសម្រាប់អ្នកជំនួញគ្រប់រូបគឺ យកចិត្តខ្លួនឯងដាក់ក្នុងចិត្តរបស់អតិថិជនរបស់អ្នក។» Orison Swett Marden
- «ខ្ញុំមានសេរីភាព មិនថាមានច្បាប់ទម្លាប់អ្វីនៅជុំវិញខ្លួនខ្ញុំក៏ដោយ។ បើខ្ញុំឃើញថាវាអាចទ្រាំទ្របាន នោះខ្ញុំនឹងទ្រាំទ្រជាមួយវា។ បើខ្ញុំរកឃើញថាវាមិនគួរឲ្យចូលចិត្ត នោះខ្ញុំនឹងមិនគោរពតាមវា។ ខ្ញុំមានសេរីភាពព្រោះខ្ញុំដឹងថាខ្ញុំម្នាក់ឯងមានការទទួលខុសត្រូវប្រកបដោយក្រមសីលធម៌ចំពោះគ្រប់យ៉ាងដែលខ្ញុំធ្វើ។» Robert A. Heinlein
- «រៀនសូត្រពីច្បាប់ទម្លាប់ឲ្យដូចជាអ្នកជំនាញដូច្នេះអ្នកនឹងអាចបំបែកពួកវាឲ្យដូចជាសិល្បករ។» Pablo Picasso
- «នៅពេលអ្នកអាយុច្រើនឡើងអ្នកនឹងរៀនសូត្រដឹងថា ច្បាប់ត្រូវបានបង្កើតមកដើម្បីបំបែក។ ចូរមានភាពក្លាហានគ្រប់គ្រាន់ក្នុងការរស់នៅជីវិតទៅតាមរបៀបរបស់អ្នក ហើយក៏កុំសុំទោសឲ្យសោះសម្រាប់ការធ្វើបែបនេះ។ ប្រឆាំងជាមួយនឹងស្រូវ បដិសេធក្នុងការអនុលោមតាម ជ្រើសដើរតាមផ្លូវដើរមិនសូវមានអ្នកដើរជាជាងផ្លូវដែលត្រូវបានគេដើរជាន់ច្រើនញឹកញាប់។ សើចនៅចំពោះមុខទុក្ខលំបាក ហើយលោតផ្លោះមុនពេលមើល។ រាំឲ្យដូចជាមនុស្សគ្រប់គ្នាកំពុងតែសម្លឹងមើលអ្នក។ ធ្វើអ្វីដែលមិនស្របតាមទំនោរដែលពេញនិយមរបស់សង្គម ហើយចចេសរឹងរូសមិនព្រមចូលឲ្យចុះចំណោមគេ។» Mandy Hale
ដោយ៖ ស្រីពៅ