សង្ខេបព្រឹត្តិការណ៍សេដ្ឋកិច្ចកម្ពុជាសំខាន់ៗប្រចាំសប្ដាហ៍
ដើម្បីជួយផ្ដល់ជាចំណេះដឹងផ្នែកសេដ្ឋកិច្ច គំនិតក្នុងការវិនិយោគ និងពង្រីកអាជីវកម្មរបស់លោកអ្នកថ្ងៃនេះ Bizkhmer សូមចែករំលែកនូវការសង្ខេបព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗចំនួន៥ ពីស្ថាប័នសារព័ត៌មានក្នុងស្រុកដែលគួរឲ្យទុកចិត្ត។ ខាងក្រោមគឺជាព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗ៖
តាមកាសែតកោះសន្តិភាព កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ បានចេញផ្សាយពី៖ ជាង៧ខែដើមឆ្នាំ២០១៩កម្ពុជានាំកសិផល ២,៦លានតោន៖ ក្នុងរយៈពេលប្រមាណជាង ៧ខែក្នុងឆ្នាំ២០១៩ នេះកម្ពុជាបាននាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារក្រៅប្រទេសបានប្រមាណ ២,៦ លានតោន ដែលភាគច្រើនទៅកាន់ប្រទេសវៀតណាម ជាប្រទេសជាប់ព្រំប្រទល់នឹងប្រទេសកម្ពុជា ។ នេះបើតាមយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ដោយឡែកកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ កាសែតរស្មីកម្ពុជាបានចេញផ្សាយពី៖ ធនាគារសហគ្រាសធុនតូចនិងមធ្យមជាមួយទុនប្រមាណ១០០លានដុល្លារនឹងលេចចេញរូបរាង៖ «ដើម្បីជួយទៅដល់វិស័យសហគ្រាសធុនតូចនិងមធ្យម(SMEs)ដែលប្រឈមនឹងបញ្ហាកង្វះទុននោះរាជរដ្ឋាភិបាលកម្ពុជានឹងបង្កើតធនាគារសហគ្រាសធុនតូចនិងមធ្យមដោយដំណាក់កាលដំបូងនឹងដាក់មូលនិធិប្រមាណ១០០លានដុល្លារអាមេរិក។ ធនាគារនេះអាចនឹងលេចចេញរូបរាងនៅចុងឆ្នាំ២០១៩នេះ»។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ចំណែកឯកាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ បានចេញផ្សាយអំពី៖ ចំណូលពន្ធដាររយៈពេល ៧ ខែ កើនជាង ២៨ %៖ ការប្រមូលពន្ធដាររបស់អគ្គនាយកដ្ឋានពន្ធដារក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០១៩ នេះ សម្រេចបានជាង ១,៧ ពាន់លានដុល្លារ កើនជាង ២៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៨។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ សារព័ត៌មានKhmertime បានចេញផ្សាយពី៖ សហភាពអឺរ៉ុបផ្ដល់ជំនួយដល់កម្ពុជានូវទឹកប្រាក់ចំនួន ១០០លានដុល្លារ សម្រាប់វិស័យជលផល៖ ឯកអគ្គរដ្ឋទូតចប់អាណត្តិរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា លោក George Edgar បានធ្វើការជួបពិភាក្សាការងារជាមួយលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលមិញ ខណៈដែលលោកបានបញ្ចប់ការរៀបចំដើម្បីធ្វើការប្រកាសជាផ្លូវការនូវជំនួយជាទឹកប្រាក់ចំនួន ១០០ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់វិស័យជលផលរបស់ប្រទេសកម្ពុជា។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ចុងក្រោយយោងតាមសារព័ត៌មានខ្លីខ្លី កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ បានចេញផ្សាយពី៖ កម្ពុជា វៀតណាម ឯកភាពក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្ម៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើជាសហប្រធានជាមួយ លោក ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះ លើទី ១៧ កាលពីថ្ងៃទី ២១ សីហា ២០១៩។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ដោយ៖ ជួប ស្រីរ័ត្ន