សម្ដី​ដកស្រង់​របស់​លោក Shakespeare ចំនួន​៨ឃ្លា​​ ដែល​អាច​ឲ្យ​អ្នក​បាន​ស្វែងយល់​ពី​គំនិត​របស់​គាត់​



កម្រង​ស្នាដៃ​រឿង​ល្ខោន​បែប​សោកនាដកម្ម​ដ៏​ល្បីល្បាញ​បំផុត​មួយ​ដែល​អ្នក​ធ្លាប់​ស្គាល់​ចំណងជើង​ថា Romeo and Juliet ត្រូវ​បាន​និពន្ធ​ឡើង​ដោយ​អ្នក​និពន្ធ​ជនជាតិ​អង់គ្លេស​លោក William Shakespeare ដែល​បាន​រស់នៅ​ក្នុង​អំឡុង​ឆ្នាំ​១៥៦៤​ដល់​ឆ្នាំ​១៦១៦។ គាត់​កើត​នៅ​ក្នុង​ត្រកូល​គ្រួសារ​មួយ​ដែល​មាន​ឪពុក​ជា​អ្នក​ជំនួញ​សម្ភារ​ធ្វើ​ពី​ស្បែក​សត្វ​និង​រោម​ចៀម។ ក្នុង​ឆ្នាំ​១៥៨២ គាត់​បាន​រៀបការ​ជាមួយ​នឹង Anne Hathaway និង​មាន​កូន​ចំនួន​៣​តែ​ត្រូវ​បាន​ស្លាប់​១​នៅ​អាយុ​១១ឆ្នាំ​ដោយ​មិន​ដឹង​មូលហេតុ​ច្បាស់លាស់។ អត្ថបទ​ថ្ងៃនេះ​បាន​ដកស្រង់​នូវ​សម្ដី​ដកស្រង់​របស់​លោក Shakespeare ចំនួន​៨ឃ្លា​ដែល​អាច​ឲ្យ​អ្នក​បាន​ស្វែងយល់​ពី​គំនិត​របស់​គាត់៖

) «ពិភពលោក​នេះ​គ្រាន់តែ​ជា​ឆាក​សម្ដែង ឯ​បុរស​និង​ស្ត្រី​ទាំងអស់​គ្រាន់តែ​ជា​អ្នក​សម្ដែង​ប៉ុណ្ណោះ។ ពួកគេ​មាន​ច្រក​ចេញ​និង​ច្រក​ចូល​របស់​ពួកគេ ហើយ​មនុស្ស​ម្នាក់​ៗ​ក្នុង​មួយ​ឆាក​ជីវិត​របស់​គាត់​បាន​ដើរ​តួ​ជាច្រើន ឯ​ការ​សម្ដែង​របស់​គាត់​មាន​រយៈពេល​៧ឆ្នាំ។»

) «មិន​មាន​កេរ្តិ៍មរតក​ឯណា​មាន​តម្លៃ​ថ្លៃ​ជាង​ភាព​ស្មោះត្រង់​ទៀត​នោះ​ទេ។»

) «គ្មាន​ភាព​ងងឹត​នោះ​ទេ​មាន​តែ​ភាព​ល្ងង់ខ្លៅ​ប៉ុណ្ណោះ។»

) «ថូ​ទទេ​បង្កើត​សំឡេង​ឮ​ជាង​គេ។»

) «គ្មាន​អ្វី​ដែល​ល្អ​ឬ​អាក្រក់​នោះ​ទេ តែ​ការ​គិត​នោះ​ទេ​ដែល​បាន​ធ្វើឲ្យ​វា​ក្លាយ​ជា​បែប​នោះ។»

) «មនុស្ស​ល្ងីល្ងើ​គិត​ថា​ខ្លួនឯង​មាន​បញ្ញា ប៉ុន្តែ​មនុស្ស​មាន​បញ្ញា​ដឹង​ខ្លួន​ឯង​ថា​ជា​មនុស្ស​ល្ងីល្ងើ។»

) «បិសាច​អាច​សូត្រ​គម្ពីរ​ដើម្បី​ប្រយោជន៍​របស់​ខ្លួនឯង។»

) «ក្នុង​ពេល​ដែល​យើង​ស្អប់​ច្រើនតែ​ជា​ពេល​ដែល​យើង​ភ័យខ្លាច។»

ដោយ៖ ស្រីពៅ

X
5s