សម្រង់សម្ដីដកស្រង់ចំនួន១០ឃ្លា ដែលជួយឲ្យអ្នកស្វែងរកភាពខ្លាំងក្លារបស់ខ្លួនឯង
បើអ្នកមិនបានជួបឧបសគ្គធំៗទេ នោះអ្នកក៏មិនបានដឹងថាអ្នកខ្លាំងក្លាប៉ុណ្ណានោះដែរ។ រឿងរ៉ាវដែលកើតឡើងមកលើអ្នក អ្នកអាចគ្មានអំណាចគ្រប់គ្រងវា តែចំពោះការជ្រើសរើសថាតើអ្នកគួរឆ្លើយតបចំពោះវាវិញបែបណា នោះគឺជាអ្វីដែលមានអំណាចទៅលើ។ ខាងក្រោមនេះគឺជាសម្រង់សម្ដីដកស្រង់ចំនួន១០ឃ្លា ដែលជួយឲ្យអ្នកស្វែងរកភាពខ្លាំងក្លារបស់ខ្លួនឯងនិងមានភាពរឹងមាំឡើងវិញ៖
១) «នៅពេលអ្នកកំពុងជួបបញ្ហា កំពុងជួបការឈឺចាប់ ឬកំពុងត្រូវការជំនួយ ចូរទៅរកអ្នកក្រីក្រ។ មានតែពួកគេប៉ុណ្ណោះដែលអាចជួយអ្នកបាន។» John Steinbeck
២) «គឺជាពេលដែលយើងឈឺចាប់ដែលយើងបានរៀនសូត្រ។» Steve Maraboli
៣) «អ្វីដែលធ្វើឲ្យយើងឈឺចាប់គឺជាអ្វីដែលព្យាបាលយើង។» Paulo Coelho
៤) «អ្នកនឹងគ្មានថ្ងៃដឹងពីភាពខ្លាំងក្លារបស់ខ្លួនឯងនោះទេរហូតទាល់តែមាននរណាម្នាក់ធ្វើឲ្យអ្នកឈឺចាប់យ៉ាងខ្លាំង។» Venkat Disireddy
៥) «ជនដែលមិនអាចទ្រាំនឹងរឿងរ៉ាវអាក្រក់នឹងមិនអាចរស់នៅរហូតដល់ពេលឃើញរឿងរ៉ាវល្អៗនោះឡើយ។» សុភាសិតជ្វីស
៦) «មានពេលខ្លះអ្នកមិនដឹងពីភាពរឹងមាំរបស់ខ្លួនឯងនោះទេរហូតទាល់តែអ្នកត្រូវងើបមកប្រឈមមុខជាមួយនឹងភាពទន់ខ្សោយដ៏ធំបំផុតរបស់អ្នក។» Susan Gale
៧) «អ្វីដែលនៅខាងក្រោយយើងនិងអ្វីដែលនៅខាងមុខយើង គឺជារឿងតូចតាចបើប្រៀបទៅនឹងអ្វីដែលស្ថិតនៅខាងក្នុងខ្លួនយើង។» Ralph Waldo Emerson
៨) «អ្នកត្រូវបានប្រគល់ឲ្យនូវជីវិតនេះ ព្រោះអ្នករឹងមាំគ្រប់គ្រាន់នឹងរស់នៅវា។» Robin Shama
៩) «មិនថាស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយ អ្នកត្រូវចងចាំថាអ្នកតែងមានជម្រើសជានិច្ច។» Deepak Chopra
១០) «នៅពេលមិនមានឧបសគ្គ វាមិនមានកម្លាំងនោះឡើយ។» Oprah Winfrey
ដោយ៖ ស្រីពៅ