សម្រង់សុភាសិត​ពី​ជុំវិញ​ពិភពលោក​ចំនួន​១០​ឃ្លា ដែល​បង្កប់​ដោយ​អត្ថន័យ​អប់រំ​ជ្រាលជ្រៅកាត់ថ្លៃមិនបាន​



ជនជាតិ​អ៊ីតាលី​មាន​សុភាសិត​មួយ​ដែល​មាន​សេចក្ដី​ដូច្នេះ​ថា «នៅ​ពេល​ល្បែង​ត្រូវ​បាន​បញ្ចប់ ស្ដេច​និង​កូន​អុក​ត្រឡប់​ចូល​ទៅ​ក្នុង​ប្រអប់​តែ​មួយ​វិញ។» នៅ​ពេល​ល្បែង​ជីវិត​បាន​បញ្ចប់ នោះ​មិន​ថា​អ្នក​គឺជា​នរណា​កាល​មាន​ជីវិត​រស់នៅ​នោះ​ទេ មនុស្ស​ម្នាក់ៗ​គឺ​បញ្ចប់​ជីវិត​ទៅ​ដោយ​ស្មើភាព​គ្នា​ទាំងអស់។ មាន​រឿងរ៉ាវ​ខ្លះ​នៅ​ក្នុង​ជីវិត អ្នក​មិន​គួរ​ផ្ដល់​ភាព​សំខាន់​ទៅលើ​វា​ខ្លាំង​ពេក​នោះ​ទេ ព្រោះ​មិន​ថា​មាន​រឿង​អ្វី​កើតឡើង​ក៏​ដោយ ជីវិត​នៅ​តែ​បន្ត​ទៅ​មុខ​ជានិច្ច។ ក្នុង​ខណៈ​ពេល​ចុងក្រោយ មិន​ថា​អ្នក​មាន​បញ្ហា​អ្វី​ក៏​ដោយ អ្នក​នៅ​តែ​ត្រូវ​ជ្រើសរើស​បន្ត​ដំណើរ​ជីវិត​របស់​អ្នក​ត​ទៅ​មុខ​ទៀត។ ថ្ងៃនេះ​យើង​បាន​ដកស្រង់​នូវ​សុភាសិត​ពី​ជុំវិញ​ពិភពលោក​ចំនួន​១០​ឃ្លា ដែល​បង្កប់​ដោយ​អត្ថន័យ​អប់រំ​ជ្រាលជ្រៅ៖ 

) «វា​គ្រាន់តែ​ជា​ពាក់​កណ្ដាល​សាច់​រឿង​ប៉ុណ្ណោះ​បើ​មាន​ភាគី​តែ​ម្ខាង​និយាយ​នោះ។» សុភាសិត​អ៊ីស្លង់

) «ការ​អួត​ក្អេងក្អាង​បាន​ចាប់ផ្ដើម​នៅ​ពេល​គតិបណ្ឌិត​បាន​បញ្ឈប់។» សុភាសិត​ជប៉ុន

) «សត្វ​អូដ្ឋ​មិន​ដែល​ឃើញ​បូក​របស់​ខ្លួនឯង​នោះ​ឡើយ។» សុភាសិត​អាហ្វ្រិក

) «មនុស្ស​ច្រើនតែ​មិនមែនជា​អ្នក​ផ្ដល់​ប្រឹក្សា​​ល្អ​សម្រាប់​ខ្លួនឯង និង​ជា​អ្នក​ផ្ដល់​ប្រឹក្សា​ដ៏​ល្អ​សម្រាប់​អ្នកដទៃ។» សុភាសិត​អៀរឡង់

) «វា​នៅ​តែ​ជា​ជីវិត​តែ​មួយ​មិន​ថា​យើង​ចំណាយ​ទៅលើ​ការ​សើច​ឬ​ការ​យំ​នោះ​ទេ។» សុភាសិត​ជប៉ុន

) «បើ​អ្នក​ញ៉ាំ​កាន់តែ​ច្រើន រសជាតិ​នឹង​មាន​កាន់តែ​តិច។ បើ​អ្នក​ញ៉ាំ​កាន់តែ​តិច នោះ​រសជាតិ​នឹង​មាន​កាន់តែ​ច្រើន។» សុភាសិត​ជប៉ុន

) «ឈ្លោះ​ជាមួយ​មនុស្ស​ល្ងីល្ងើ​បាន​ត្រឹមតែ​បង្ហាញ​ថា​មាន​មនុស្ស​ល្ងីល្ងើ​ពីរ​នាក់​ប៉ុណ្ណោះ។» សុភាសិត​ស្កុតឡែន

) «ជីវិត​ត្រូវ​បាន​ចំណាយ​អស់​ពាក់​កណ្ដាល​ទៅ​ហើយ​ទម្រាំ​តែ​ជន​ម្នាក់​ដឹង​ថា​ជីវិត​ជា​អ្វី។» សុភាសិត​បារាំង

) «ទុក្ខ​កង្វល់​ច្រើន​ផ្ដល់​ឲ្យ​របស់​តូចតាច​នូវ​ស្រមោល​ធំ។» សុភាសិត​ស្វីស

១០) «នៅ​ពេល​ល្បែង​ត្រូវ​បាន​បញ្ចប់ ស្ដេច​នឹង​កូន​អុក​ត្រឡប់​ចូល​ទៅ​ក្នុង​ប្រអប់​តែ​មួយ​វិញ។» សុភាសិត​អ៊ីតាលី

ដោយ៖ ស្រីពៅ

X
5s