ទឹក​ទន្លេ​មេគង្គ​នឹង​បន្ត​កើន​ឡើង​ សូម​ប្រជា​កសិករ​ដាំដុះ​នៅ​ជាប់​ដង​ទន្លេ​រួសរាន់​ប្រមូល​ផល​



តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធាន​ទឹក​នឹង​ឧតុនិយម​បាន​ចេញ​ផ្សាយ និង​អំពាវនាវ​ដល់​ប្រជាកសិករ​ដែល​ប្រកប​របរ​កសិកម្ម​នៅ​តាម​ដង​ទន្លេមេគង្គ ឲ្យ​រួសរាន់​ក្នុង​ការ​ប្រមូល​ផល​ និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ព្រោះ​ចាប់​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៩​នេះ​ទៅ ភ្លៀង​នឹង​បន្ត​ធ្លាក់​ជាប់​គ្នា​ពី​កម្រិត​មធ្យម​ទៅ​ខ្ពស់​ដែល​បង្ក​ឲ្យ​ទឹក​ទន្លេ​កើន​ឡើង។ 

ក្នុង​ខ្លឹម​សារ​នៃ​សេចក្ដី​ប្រកាស​បាន​បង្ហាញ​ថា កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​​(ITCZ) ដែល​កំពុង​តែ​អូស​កាត់​អាង​ទន្លេ​មេគង្គ​ពី​ប្រទេស​វៀតណាម ដល់​ប្រទេស​មីយ៉ាន់ម៉ា​។ ប្រព័ន្ធ​នេះ​នឹង​មាន​ឥទ្ធិពល​លើ​ប្រទេស​ឡាវ ថៃ រួម​និង​កម្ពុជា ពិសេស​តំបន់​ខ្ពង់​រាប​ភាគ​ឦសាន តំបន់​រង់​ទឹក​ភ្លៀង​នៃ​ទន្លេ​សេកុង សេសាន និង​ទន្លេ​ស្រែ​ពក ដោយ​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ជាប់​គ្នា​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង ចាប់​ពី​ថ្ងៃ​ទី ២១ សីហា នេះ​ទៅ៕

រូបភាព៖ http://km.rfi.fr

ដោយ៖ ជួប ស្រីរ័ត្ន

X
5s