កម្រងសុភាសិតចំនួន១០ របស់ជនជាតិហុងគ្រី ដើម្បីជួយពង្រឹងដល់ការគិតរបស់អ្នក
ហុងគ្រីគឺជាប្រទេសមួយដែលស្ថិតនៅក្នុងអឺរ៉ុបកណ្ដាល។ ទឹកដីដែលសព្វថ្ងៃគឺជាហុងគ្រីនេះកាលពីដំបូងឡើយត្រូវបានតាំងលំនៅដោយមនុស្សជាច្រើនក្រុមនិងកុលសម្ព័ន្ធបន្តបន្ទាប់គ្នាដូចជា Celts, រ៉ូម៉ាំង, កុលសម្ព័ន្ធអាល្លឺម៉ង់, Huns, West Slavs និង Avars។ ប្រវត្តិវប្បធម៌ដ៏សម្បូរបែបរបស់ទឹកដីនេះមានដូចជា សិល្បៈ តន្ត្រី អក្សរសាស្ត្រ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ហុងគ្រីជាប់ចំណាប់ថ្នាក់លេខ១៣ជាទិសដៅដំណើរកម្សាន្តដ៏ល្បីល្បាញបំផុតក្នុងអឺរ៉ុប ព្រមទាំងបានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិជាង១៥លាននាក់ ក្នុងឆ្នាំ២០១៧។ ថ្ងៃនេះយើងបានចងក្រងនូវសុភាសិតចំនួន១០ របស់ជនជាតិហុងគ្រីដើម្បីជួយពង្រឹងដល់ការគិតរបស់អ្នក៖
១) «គ្មានកុលាបណាដែលគ្មានបន្លានោះទេ។»
២) «នរណាដែលមិនឲ្យតម្លៃទៅលើរបស់តិចតួចមិនស័ក្ដិសមនឹងទទួលរបស់ធំដុំនោះឡើយ។»
៣) «បព្វជិតល្អរៀនរហូតទាល់តែគាត់ស្លាប់។»
៤) «សេះមានជើងបួនក៏នៅតែដើរដួល។»
៥) «កុំបង្កើតសត្វដំរីចេញពីសត្វមូស។»
៦) «សេចក្ដីអត់ធ្មត់ផលិតបានផ្កាកុលាប។»
៧) «រឿងរ៉ាវតូចជាច្រើនអាចកកើតជារឿងធំ។»
៨) «យើងអាចទំពាឲ្យឯងបាន កូនសម្លាញ់ តែកូនត្រូវលេបវាដោយខ្លួនឯង។
៩) «ជួយខ្លួនឯងហើយព្រះនឹងជួយអ្នកដែរ។»
១០) «នៅក្នុងការនិយាយច្រើន មានភាពឥតប្រយោជន៍ច្រើន។»
ដោយ៖ ស្រីពៅ