សាហាវជាង Samsung ទៅទៀត! Oppo បានបញ្ចេញបច្ចេកវិទ្យាអេក្រង់កោងថ្មីដែលស្ទើរតែមើលមិនឃើញគែម​



ថ្មីៗនេះក្រុមហ៊ុនស្មាតហ្វូនចិន Oppo បានបង្ហាញនូវបច្ចេកវិទ្យាថ្មីសន្លាងមួយហៅថាអេក្រង់ទឹកធ្លាក់ “waterfall screen” ហើយបច្ចេកវិទ្យានេះអាចជាអនាគតនៃស្មាតហ្វូនក្នុងពេលខាងមុខ។

 

អេក្រង់ទឹកធ្លាក់នេះមានគែមកោងចំហៀងនៃអេក្រង់យ៉ាងខ្លាំងលើសពីកម្រិតកោងលើអេក្រង់ស្មាតហ្វូន Samsung ដែលអ្នកធ្លាប់ឃើញលើអេក្រង់កោងរបស់ស្មាតហ្វូនសេរី Galaxy S និង Galaxy Note ទៅទៀត។ កម្រិតកោងនេះគឺអស្ចារ្យខ្លាំងណាស់ដែលធ្វើឲ្យអ្នកមិនអាចមើលឃើញគែមម្ខាងទៀតនៃទូរស័ព្ទនេះទេ។

កាលពីមុនក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូនទាំងឡាយព្យាយាមលុបបំបាត់ក្បាលឆក (top notch) ។ តែឥឡូវនេះក្រុមហ៊ុនស្មាតហ្វូនទាំងនេះបន្តរករបកគំហើញដាក់កាម៉េរ៉ាមុខដែលមានបច្ចេកវិទ្យាប្លែកដូចជាតំណក់ទឹកភ្លៀង កាម៉េរ៉ាផុសចេញពីទូរស័ព្ទនិងកាម៉េរ៉ាបង្កប់ក្រោមអេក្រង់ជាដើម។ ហើយរយៈពេលប៉ុន្មានឆ្នាំនេះក្រុមហ៊ុនស្មាតហ្វូនចិន Oppo Huawei Vivo និង One-Plus សម្រុកបញ្ចេញបច្ចេកវិទ្យាថ្មីៗដែលធ្វើឲ្យកក្រើកទីផ្សារស្មាតហ្វូនហើយបានទាញចំណែកទីផ្សារបានយ៉ាងធំពីដៃគូប្រកួតប្រជែងដូចជាក្រុមហ៊ុនស្មាតហ្វូនកូរ៉េ Samsung និងក្រុមហ៊ុនស្មាតហ្វូនអាមេរិក Apple ជាដើម៕

ដោយ៖ នឿន វណ្ណៈ

 

X
5s