N-Squared eCommerce របស់ថៃ ប្រកាសពង្រីកខ្លួនចូលរៀតណាមនិងឥណ្ឌូនេស៊ី នាចុងឆ្នាំនេះ​



N-Squared eCommerce ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មដំណោះស្រាយអាជីវកម្មអេឡិចត្រូនិក មានមូលដ្ឋានក្នុងប្រទេសថៃ បានប្រកាសថាខ្លួនមានគម្រោងពង្រីកខ្លួនបន្ថែមចូលទៅក្នុងទីផ្សារវៀតណាម និងឥណ្ឌូនេស៊ី ត្រឹមចុងឆ្នាំ២០១៩នេះ។ 

ក្រុមហ៊ុន N-Squared eCommerce បានប្រកាសថាខ្លួនរកប្រាក់ចំណេញបាន ៧៣៥លានបាត (ស្មើនឹង ២៤លានដុល្លារអាមេរិក) ដែលមានអត្រាកំណើនប្រចាំឆ្នាំប្រមាណ ២៤ភាគរយ ចាប់តាំងពីឆ្នាំ ២០១៥មក។ 

លោក  Nuttapon Boonpinon ដៃគូគ្រប់គ្រងរបស់ N-Squared eCommerce បាននិយាយថា៖ «ពួកយើងកំពុងស្ថិតនៅលើផ្លូវដែលអាចនឹងបង្កើនចំណូលបន្ថែមរហូតដល់ទៅជាងទ្វេដងដែលស្មើនឹង ១,៤លានបាត (ជិតស្មើនឹង ៤៥លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០១៩ ក្នុងប្រទេសទេសថៃតែឯង»។

ក្រុមហ៊ុនថៃមួយនេះ បានបង្ហាញអំពីចំណូលដំណាច់ឆ្នាំ ២០១៨របស់ខ្លួនដែលមានចំនួន ៣៧លានបាត (១,២ លានដុល្លារអាមេរិក) មានគម្រោងពង្រីកជំហានរបស់ខ្លួនឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី សិង្ហបុរី និងហ្វីលីពីន នាចុងឆ្នាំនេះ។

Image

អតិថិជនរបស់ N-Squared eCommerce 

គួរបញ្ចាក់ផងដែរថា N-Squared eCommerce ជាក្រុមហ៊ុនដែលមានផ្ដល់សេវាកម្មដូចជា ដឹកជញ្ជូន ការគ្រប់គ្រងដំណើរការអាជីវកម្ម ការគ្រប់គ្រងomnichannel សេវាកម្មអតិថិជន គេហទំព័រនិងការអភិវឌ្ឍបច្ចេកវិទ្យា ការធ្វើទីផ្សារអនឡាញ ការវិភាគទិន្នន័យ និងពិគ្រោះយោបល់ជាដើម។

នាដើមឆ្នាំ២០១៩នេះ ក្រុមហ៊ុនបានចាប់អភិវឌ្ឍន៍ដំណោះស្រាយឆ្លើយតបសារដោយប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីស្របទៅតាមតម្រូវការនាពេលបច្ចុប្បន្ន៕

ដោយ៖ លង់ វណ្ណៈ 

 

 

X
5s