ការជួញដូរមូលបត្រកម្ពុជាហាក់មានកំណើននៅថ្ងៃដំបូងបន្ទាប់ពីការបង្កើនម៉ោងជួញដូរ​



តាមការឲ្យដឹងពីផ្សារមូលបត្រកម្ពុជាកាលពីថ្ងៃទី ១៩ ខែសីហា ម្សិលមិញនេះថា សន្ទស្សន៍ ផ.ម.ក. មានកាកើនឡើងនិងមានការជួញដូរជាង ៥០លានរៀល នៅថ្ងៃដំបូងនៃការបង្កើនម៉ោងជួញដូរ។ 

ក្នុងថ្ងៃដំបូងនៃម៉ោងជួញដូរថ្មីនេះ សន្ទស្សន៍ ផ.ម.ក. បានងើបឡើងមកវិញដល់ ៦៤២,៦៩ពិន្ទុ បន្ទាប់ពីមានការធ្លាក់ជាប់គ្នារយៈពេល៤ថ្ងៃ ពោលគឺមានកំណើនប្រមាណ១,៤០%។ ដោយបានបង្ហាញពីតម្រូវការយ៉ាងច្រើនពីសំណាក់វិនិយោគិន ថ្លៃភាគហ៊ុន PWSA GTI PPAP PPSP និងPAS បានឡើងដល់៦.០០០រៀល ៤.៤០០រៀល ៩.២៦០រៀល ២.៨៣០រៀល និង១៤.៨៦០រៀល រៀងគ្នា។  ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ៥០,៧១លានរៀល ដែល៥៥,៨១%ជាចំណែករបស់ភាគហ៊ុនPPSP។ ។ វាជាសញ្ញាល្អមួយនៃការវិវដ្តក្នុងវិស័យមូលបត្រ ក៏ជាសញ្ញាល្អមួយនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ 

គួរបញ្ជាក់ថា ម៉ោងជួញដូរមូលបត្រនៅផ្សារមូលបត្រកម្ពុជាបានកើនដល់ទៅ ៧ម៉ោងក្នុងមួយថ្ងៃ គឺចាប់ពីម៉ោង ៨:០០នាទីព្រឹក រហូតទៅដល់ម៉ោង ១៥:០០នាទីរសៀល។ ហើយម៉ោងជួញដូរថ្មីនេះចាប់អនុវត្តពីថ្ងៃទី ១៩ ខែសីហា ២០១៩ នេះតទៅ៕

ដោយ៖ យ៉ាយ៉ា

X
5s