សម្ដីដកស្រង់ចំនួន១០ឃ្លា ដែលអាចឲ្យអ្នកមើលឃើញជីវិតរបស់អ្នកនៅក្នុងកែវយឺតថ្មី
Gabourey Sidibe បាននិយាយថា «បើសិនពួកគេមិនបានប្រាប់ខ្ញុំថាខ្ញុំអាក្រក់ទេ នោះខ្ញុំនឹងមិនបានស្វែងរកភាពស្រស់ស្អាតរបស់ខ្ញុំនោះឡើយ។ ហើយបើពួកគេមិនបានព្យាយាមកាច់បំបាក់ខ្ញុំទេ នោះខ្ញុំក៏នឹងមិនបានដឹងថាខ្ញុំគឺមិនអាចកាច់បំបាក់បាននោះដែរ។» ការឈឺចាប់គឺជាគ្រាប់ពូជនៃគតិបណ្ឌិត ភាពរឹងមាំ និងការស្គាល់ពីតម្លៃនៅខាងក្នុងរបស់ខ្លួនឯង។ ការឈឺចាប់ រឿងរ៉ាវអកុសលទាំងឡាយដែលអ្នកបានឆ្លងកាត់ អ្នកអាចជ្រើសរើសអាណិតខ្លួនឯងឬចាត់ទុកវាជាអំណោយប្រទានសម្រាប់ឲ្យអ្នកលូតលាស់ក្លាយជាមនុស្សដែលរឹងមាំម្នាក់ មនុស្សម្នាក់ដែលមិនខ្លាចឧបសគ្គនៅក្នុងជីវិត។
អត្ថបទថ្ងៃនេះយើងបានដកស្រង់នូវសម្ដីដកស្រង់ចំនួន១០ឃ្លា ដែលនិយាយអំពីភាពរឹងមាំនិងអំណាចពីខាងក្នុង ដែលអាចឲ្យអ្នកមើលឃើញជីវិតរបស់អ្នកនៅក្នុងកែវយឹតថ្មី៖
១) «ធ្វើការឲ្យដូចជាអ្នកមិនត្រូវការលុយ ស្រឡាញ់ឲ្យដូចជាអ្នកមិនធ្លាប់ទទួលការឈឺចាប់ រាំឲ្យដូចជាគ្មាននរណាម្នាក់កំពុងមើលអ្នក។» Randall G Leighton
២) «ទទួលស្គាល់នូវការទទួលខុសត្រូវដែលអ្នកមានទៅលើជីវិតរបស់អ្នក។ ត្រូវដឹងថាគឺជាអ្នកដែលនឹងនាំខ្លួនឯងទៅកាន់ទីកន្លែងដែលអ្នកចង់ទៅ មិនមែននរណាទាំងអស់។» Les Brown
៣) «ពេលវេលារបស់អ្នកមានដែនកំណត់។ ដូច្នេះហើយចូរកុំខ្ជះខ្ជាយវាដើម្បីទៅរស់នៅជីវិតរបស់អ្នកដទៃឲ្យសោះ។» Steve Jobs
៤) «ចូលទៅខាងក្នុងជារៀងរាល់ថ្ងៃហើយស្វែងរកភាពរឹងមាំពីខាងក្នុងដូច្នេះពិភពលោកនឹងមិនពន្លត់ពន្លឺភ្លើងទៀនរបស់អ្នកចោល។» Katherine Dunham
៥) «បើសិនពួកគេមិនបានប្រាប់ខ្ញុំថាខ្ញុំអាក្រក់ទេ នោះខ្ញុំនឹងមិនបានស្វែងរកភាពស្រស់ស្អាតរបស់ខ្ញុំនោះឡើយ។ ហើយបើពួកគេមិនបានព្យាយាមកាច់បំបាក់ខ្ញុំទេ នោះខ្ញុំក៏នឹងមិនបានដឹងថាខ្ញុំគឺមិនអាចកាច់បំបាក់បាននោះដែរ។» Gabourey Sidibe
៦) «ជាមួយនឹងអ្វីដែលបានកើតឡើងចំពោះអ្នក អ្នកអាចអាណិតខ្លួនឯងឬចាត់ទុកថាអ្វីៗដែលបានកើតឡើងសុទ្ធតែជាអំណោយប្រទាន។ គ្រប់យ៉ាងអាចជាឱកាសសម្រាប់លូតលាស់ឬអាចជាឧបសគ្គដែលរារាំងអ្នកមិនឲ្យលូតលាស់។ អ្នកត្រូវតែជ្រើសរើសដោយខ្លួនឯង។» Dr. Wayne W Dyer
៧) «រឿងដែលសំខាន់នៅក្នុងពិភពលោកភាគច្រើនត្រូវបានសម្រេចជោគជ័យដោយមនុស្សដែលបានព្យាយាមទៅមុខបើទោះជាហាក់ដូចជាគ្មានសង្ឃឹមអ្វីសោះក៏ដោយ។» Dale Carnegie
៨) «ជីវិតមិនមែនជាការរង់ចាំឲ្យព្យុះកន្លងផុតទៅនោះទេ តែគឺជាការរៀនរាំនៅក្នុងព្យុះភ្លៀងនោះ។» Vivian Greene
៩) «អ្នកមានអំណាចទៅលើការគិតរបស់អ្នក។ យល់ពីវានោះអ្នកនឹងស្វែងរកឃើញភាពខ្លាំងក្លារបស់ខ្លួនឯង។» Marcus Aurelius
១០) «អ្វីដែលយើងសម្រេចបានពីខាងក្នុងនឹងផ្លាស់ប្ដូរការពិតនៅខាងក្រៅ។» Plutarch
ដោយ៖ ស្រីពៅ