កុំឲ្យរំលងឲ្យសោះ! វេទិកាកសាងខ្លួនឲ្យក្លាយជានារីរឹងមាំ មានគុណភាព លើសពីនារីដែលគ្រាន់តែស្អាត
ស្ត្រីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំនិងគ្រប់គ្រងគ្រួសារ សហគមន៍ និង អាចក្លាយជាក្បាលម៉ាស៊ីនដ៏មានឥទ្ធិពលក្នុងការអភិវឌ្ឍប្រទេសជាតិមិនខុសពីបុរសឡើយ ! វេទិការចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពី គណៈថ្នាក់ដឹកនាំជាន់ខ្ពស់ ស្រ្ដីជោគជ័យ សុភាពនារីមានប្រជាប្រិយភាព និង អនាគតអ្នកដឹកនាំនារីវ័យក្មេងជាច្រើនរូបទៀតត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ហាញសមត្ថភាព នឹងផ្ដល់ដំបូន្មានលើកទឹកចិត្តអ្នកចូលរួមគ្រប់គ្នាៗ។
ទោះបីជាអត្រាចូលរួមកម្លាំងពលកម្មរបស់ស្ត្រី ដែលមានអាយុពី១៥ ទៅ៦៤ឆ្នាំ មានការកើនឡើងពី៧៦%ទៅ៨០% ត្រឹមរយៈពេល៤ ឆ្នាំគិតត្រឹមឆ្នាំ២០១២ក៏ដោយ តែវិសមភាពប្រាក់កម្រៃរវាងបុរសនិងស្រ្តីនៅតែមានគំលាតដដែល។ ជាក់ស្ដែង មនុស្សស្រីយើងមានឱកាសតិចតួចក្នុងទទួលបានការងារដែលមានផលិតភាពនិងប្រាក់កម្រៃខ្ពស់ ជាពិសេសនៅក្នុងវិស័យដឹកនាំក្នុងការធ្វើការសម្រេចចិត្តធំៗ។
ការដឹកនាំ ការគ្រប់គ្រង ការដាក់ផែនការ ភាពហ្មត់ចត់ ភាពមុឺងម៉ាត់ ប្រកបដោយ សិល្ប: និងភាពច្នៃប្រឌិត មិនមែនមានតែសម្រាប់បុរសនោះទេ។ ប៉ុន្តែផ្នត់គំនិតបែបនេះនឹងមានការផ្លាស់ប្តូរ ក្រោយពីបានទទួលការបកស្រាយក្នុងសិក្ខាសិលាមួយនេះ! យើងជឿថាស្រ្តីអាចធ្វើបានច្រើនជាងនេះ ! ច្រើនជាងងារដែលគ្រាន់តែជាប្រពន្ធម្នាក់។
នៅសល់តែ ១ សប្តាហ៍ទៀតទេ! កុំអោយរំលងអោយសោះ
វេទិការដែលបងប្អូនគ្រប់គ្នាទន្ទឹងរង់ចាំបានត្រលប់មកវិញហើយ!
កាលបរិច្ឆេទ : 25 សីហា ២០១៩
ទីតាំង : វិទ្យាស្ថានជាតិអប់រំ NIE
នៅចាំអីទៀត កក់សំបុត្រចូលរួមឥឡូវនេះ link: https://forms.gle/9ad9SA12uiL8kAod9