តំបន់​សេដ្ឋ​ពិសេស​ខេត្ត​ស្វាយរៀង​ទទួល​គម្រោង​វិនិយោគ​៣​ក្នុង​ទំហំ​ទុន​ជាង​១៣​លាន​ដុល្លារ​



បន្ទាប់​ពី​មាន​សំណើ​សុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ចំនួន​៣​លើ​គម្រោង​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត ស្វាយរៀង ដែល​សរុប​ទុន​វិនិយោគ​ចំនួន ១៣,២លាន​ដុល្លារ​អាមេរិក ព្រម​ទាំង​អាច​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​បាន​ចំនួន ៨៤៧​កន្លែង។ គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ចពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ទាំង​៣​ខាង​លើ​ លើ​គម្រោង​ដូច​ខាង​ក្រោម៖

ក្រុមហ៊ុន “XIN CHI XING PACKAGING CO., LTD.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កាតុង​ មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយ​សេង បាវិត ខេត្ត​ស្វាយរៀង, មាន​ទុន​វិនិយោគ​ប្រមាណ ២,៦លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២១០នាក់។

ក្រុមហ៊ុន “CHIANG CU WIRE & CABLE CO.,LTD.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ខ្សែ​ភ្លើង និង​ខ្សែ​កាប មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្ត​ស្វាយរៀង មាន​ទុន​វិនិយោគ​ប្រមាណ ៣,២លានដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២៤៣​កន្លែង។

ក្រុមហ៊ុន “WING ART LIGHTING AND GIFTWARE CO., LTD.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង អំពូល​លម្អ និង​គ្រឿង​បង្គុំ​អំពូល​ភ្លើង​គ្រប់​ប្រភេទ មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង បាវិត ខេត្ត​ស្វាយរៀង, មាន​ទុន​វិនិយោគ​ប្រមាណ ៧,៤លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣៩៤​នាក់៕ 

ដោយ៖ ជួប ស្រីរ័ត្ន

X
5s