សម្ដី​ដកស្រង់​ចំនួន​១០​ឃ្លា​ ដែល​​ធ្វើឲ្យ​អ្នក​គិត​ឡើង​វិញ​អំពី​ជីវិត​អ្នក​



ឡៅជឺ បាន​និយាយ​ថា «ជន​ដែល​មាន​ភាព​ក្លាហាន​នៅ​ខាងក្រៅ ហ៊ាន​ស្លាប់ ជន​ដែល​មាន​ភាព​ក្លាហាន​នៅ​ខាងក្នុង ហ៊ាន​រស់នៅ។» សម្ដី​មួយ​ឃ្លា​នេះ​របស់​គាត់​អាច​ជា​រឿង​ដ៏​គួរឲ្យ​អស់​សំណើច​មួយ។ យ៉ាងណាមិញ បើ​អ្នក​ធ្លាប់​ជួប​បញ្ហា​ដែល​លំបាក​ខ្លាំង​រហូត​រស់​មិន​ស្មើនឹង​ស្លាប់ នោះ​អ្នក​នឹង​យល់​ពី​សម្ដី​មួយ​ឃ្លា​នេះ​ថា​មាន​អត្ថន័យ​ស៊ីជម្រៅ​ប៉ុណ្ណា ថា​តើ​អ្នក​ដែល​ជួប​បញ្ហា​លំបាក​បែប​នេះ ត្រូវ​ប្រមូល​យក​នូវ​សេចក្ដី​ក្លាហាន​ខ្លាំង​ប៉ុណ្ណា ដើម្បី​បន្ត​ដំណើរ​ជីវិត​របស់​ខ្លួនឯង​ត​ទៅ​មុខ​ទៀត។ ថ្ងៃនេះ​យើង​បាន​ដកស្រង់​មក​នូវ​សម្ដី​ដកស្រង់​ចំនួន​១០​ឃ្លា​ ដែល​ធ្វើឲ្យ​អ្នក​គិត​ឡើង​វិញ​អំពី​ជីវិត​អ្នក:

) «ការ​ឈឺចាប់​របស់​អ្នក​គឺជា​ការ​បាក់បែក​នូវ​សម្បក​ដែល​បាន​ហ៊ុមព័ទ្ធ​ការ​យល់​ដឹង​របស់​អ្នក។» Kahlil Gibran

) «បើ​អ្នក​មិន​ធ្លាប់​យំ​ពេល​ញ៉ាំ​អាហារ​ទេ នោះ​អ្នក​មិន​បាន​ដឹង​ថា​ជីវិត​មាន​រសជាតិ​បែប​ណា​នោះ​ឡើយ។» Johann Wolfgang von Goethe

) «នៅ​ពេល​មនុស្ស​គាំទ្រ​ខ្ញុំ ខ្ញុំ​តែង​មាន​អារម្មណ៍​ថា​ខ្ញុំ​ប្រាកដ​ជា​ខុស​ហើយ។» Oscar Wilde

) «យើង​អាច​មើល​ធ្លុះ​អ្នកដទៃ​បាន​ដរាប​ណា​យើង​អាច​មើល​ធ្លុះ​ខ្លួនឯង។» Bruce Lee

) «ជន​ដែល​មាន​ភាព​ក្លាហាន​នៅ​ខាងក្រៅ ហ៊ាន​ស្លាប់ ជន​ដែល​មាន​ភាព​ក្លាហាន​នៅ​ខាងក្នុង ហ៊ាន​រស់នៅ។» ឡៅជឺ

) «សេចក្ដី​សង្ស័យ​គឺជា​ស្ថានភាព​មួយ​ដែល​មិន​ស្រណុក​ចិត្ត ប៉ុន្តែ​ភាព​ប្រាកដប្រជា​នឹង​ជា​រឿង​ដ៏​គួរឲ្យ​អស់​សំណើច​មួយ។» Voltaire


) «បុគ្គល​ម្នាក់​មើល​ឃើញ​ពិភពលោក​នូវ​អ្វី​ដែល​គាត់​មាន​នៅ​ក្នុង​បេះដូង​របស់​គាត់។» Johann Wolfgang von Goethe

) «២​ថ្ងៃ​ដែល​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត​របស់​អ្នក​គឺជា​ថ្ងៃ​ដែល​អ្នក​ចាប់​កំណើត​និង​ថ្ងៃ​ដែល​អ្នក​បាន​ស្វែងរក​ឃើញ​ថា​ហេតុអ្វី។» Mark Twain

) «គ្រប់​ពេល​ដែល​អ្នក​រក​ឃើញ​ថា​ខ្លួនឯង​ស្ថិត​នៅ​ខាង​មតិ​ភាគច្រើន វា​គឺជា​ពេល​ដែល​អ្នក​ត្រូវ​ឈប់​សិន​ហើយ​គិត​ឡើង​វិញ។» Mark Twain

១០) «មនុស្ស​យើង​មិន​មែន​ខ្វះ​ភាព​ខ្លាំងក្លា​នោះ​ទេ តែ​គឺ​ខ្វះខាត​ឆន្ទៈ។» Victor Hugo

ដោយ៖ ស្រីពៅ

X
5s