ស្ថាបនិកក្រុមហ៊ុន SL Supplier ប្រាប់តិចនិក៣យ៉ាង ដែលធ្វើឲ្យក្រុមហ៊ុនធំៗជ្រើសសេវាកម្មខ្លួន
SL Supplier ជាក្រុមហ៊ុនបោះពុម្ព និងផ្គត់ផ្គង់សម្ភារៈផ្សព្វផ្សាយម៉ាកយីហោក្រុមហ៊ុន។ ថ្វីត្បិត ទើបចាប់ផ្ដើមដំណើរការត្រឹមរយៈពេលជាង២ឆ្នាំក្តី ប៉ុន្តែកេរ្តិ៍ឈ្មោះក្រុមហ៊ុននេះត្រូវបានទទួលស្គាល់ និងគាំទ្រមិនតិចឡើយពីសំណាក់ក្រុមហ៊ុនធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា លើការបម្រើសេវាកម្មផ្គត់ផ្គង់ “Marketing Material” ។ ខាងក្រោមនេះជាការចែករំលែកពី លោក ឡុង សុភ័ក្ត្រ ស្ថាបនិក ក្រុមហ៊ុន SL Supplier នូវគន្លឹះធ្វើឲ្យក្រុមហ៊ុន ឆាប់ទទួលបានទំនុកចិត្តពីអតិថិជន។
ស្ថាបនិកវ័យក្មេងរូបនេះបានប្រាប់ថា ចំណុចសំខាន់ទី១គឺត្រូវផ្ដល់ភាពងាយស្រួលដល់អតិថិជន លោកថាក្រុមហ៊ុនរបស់លោកបានផ្ដល់នូវភាពងាយស្រួលជាច្រើនសម្រាប់អតិថិជន និងក្រុមហ៊ុនធំៗជាច្រើនលើការជ្រើសរើសសម្ភារៈផ្សព្វផ្សាយ ដោយសារតែពួកគាត់គឺជាក្រុមហ៊ុនដែលអាចផ្គត់ផ្គង់គ្រប់រាល់វត្ថុអនុស្សាវរីយ៍ក្នុងការធ្វើ Marketing (OneStop-Shop) ហើយបានជួយសន្សំសំចៃពេលវេលាអតិថិជនច្រើនក្នុងការស្វែងរក Supplier ផ្សេងៗសម្រាប់ការផ្គត់ផ្គង់។
លោកបន្តថា អ្វីដែលជាចំណុចពិសេសទី២ទាក់ទាញអតិថិជននោះគឺការផ្តល់ទំនុកចិត្ត ដោយសារក្រុមហ៊ុនរបស់លោកមានក្រុមការងារដែលមានភាពស្ទាត់ជំនាញលើការនាំទំនិញពីបរទេសមកកាន់អតិថិជន ដូចនេះហើយចំពោះហានិភ័យនៃការខូចខាត និងភាពយឺតយ៉ាវនៃផលិតផលមានមិនដល់ ១%ផង ។
លោកក៏បានសង្កត់ ធ្ងន់ថាទំនួលខុសត្រូវ គឺជាចំណុចដែលក្រុមហ៊ុនតែងអនុវត្តមិនមែនផ្ដល់សេវាកម្មដល់អតិថិជនហើយ នៅពេលដែលពួកគាត់ជួបបញ្ហា យើងដើរចោលនោះទេ។ លោកថាការរកស៊ី យើងមិនមែនធ្វើតែមួយថ្ងៃនោះឡើយដូច្នេះការផ្ដល់នូវសេវាកម្មល្អតម្លៃសមរម្យ និងមានទំនួលខុសត្រូវខ្ពស់ដល់អតិថិជន គឺជាចំណុចដែលមិនអាចខ្វះបានឡើយ។
ចំណុចសំខាន់ចុងក្រោយគឺ ផ្ដល់សេវាកម្មបន្ថែមដោយឥតគិតថ្លៃ លោក ឡុង សុភ័ក្ត្រ ប្រាប់ថាក្រុមហ៊ុនលោក មិនត្រឹមតែជាអ្នកផ្គត់ផ្គង់ និងបោះពុម្ព “Marketing Material” ទេ ប៉ុន្តែពួកគាត់ក៏ជាអ្នកប្រឹក្សាយោបល់ដោយឥតគិតថ្លៃ សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមគ្រប់រូបក្នុងការជ្រើសរើស “Marketing Material” ណាមួយឲ្យសមស្របទៅតាមអាជីវកម្ម សមស្របទៅតាមអតិថិជន និងសក្តិសមទៅនឹងទីផ្សារបច្ចុប្បន្ន៕
ដោយ៖ ជួប ស្រីរ័ត្ន