ក្រុម LiterTree ទទួលបានជ័យលាភីលេខ២ ក្នុងសហរដ្ឋអាមេរិកក្នុងកម្មវិធី Technovation World Pitch 2019​



បន្ទាប់ពីឈ្នះក្នុងការប្រកួតប្រជែងកម្មវិធី Technovation Cambodia រួចមក ក្រុម LiterTree បានធ្វើដំណើរទៅកាន់ទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ កាលពីចុងសប្ហាហ៍កន្លងទៅដើម្បីទៅចូលរួមប្រកួតប្រជែងវគ្គផ្ដាច់ព្រ័ត្រកម្មវិធី Technovation World Pitch 2019 ក្នុងចំណោម ១២ ក្រុមមកពីប្រទេសផ្សេងៗលើពិភពលោក។ 

អ្វីដែលគួរឲ្យភ្ងាក់ផ្អើលនោះគឺក្រុម LiterTree ដែលមានសមាជិក៥នាក់ ទទួលបានជ័យលាភីលេខ២ លើគម្រោងកម្មវិធីទូរស័ព្ទដៃរបស់ខ្លួន ដែលមានឈ្មោះថា «ណែងណង» Naeng-Norng ដែលជាកម្មវិធីទូរស័ព្ទដៃមួយដែលមានគោលបំណងក្នុងការបង្កើតឡើងដើម្បីអភិរក្សកំណាព្យខ្មែរ ដោយភ្ជាប់បណ្ដាញអ្នកអាននិងអ្នកនិពន្ធ។ នេះគឺជាមោតកភាពមួយដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា ដែលក្មេងស្រីៗមានសមត្ថភាពក្នុងការប្រកួតប្រជែងថ្នាក់អន្តរជាតិ ហើយបានពាំនាំមកវិញនូវជ័យជំនះដ៏អស្ចារ្យជូនប្រទេស។ 

ក្រុមក្មេងស្រីដែលមានសមាជិកក្រុមដែលមានឈ្មោះ LiterTree  មានសមាជិក ៥ នាក់រួមមាន អេងទៀង អ៊ីណា រក្សា ករុណា និងដាឡែន មកពីសាលា Liger Leadership  បានទទួលពានរង្វាន់លេខ២ ក្នុងកម្មវិធី Technovation World Pitch 2019 ដែលជាកម្មវិធីប្រកួតប្រជែងប្រចាំឆ្នាំដែលគោលបំណងឲ្យក្មេងស្រីៗដើម្បីធ្វើការស្វែងរកបញ្ហានិងដំណោះស្រាយបញ្ហាប្រឈមនានាក្នុងសហគមន៍និងពិភពលោកតាមរយៈបច្ចេកវិទ្យា៕ 

ប្រភពរូបភាព៖Technovation Cambodia

X
5s