សុភាសិតចំនួន១០ របស់ប្រទេសអង់គ្លេស ដែលជួយឲ្យអ្នកយល់ពីទស្សនរបស់ពួកគេទៅលើបញ្ហាជីវិត
ប្រទេសអង់គ្លេសគឺជាផ្នែកមួយនៃចក្រភពអង់គ្លេស រួមជាមួយនឹងប្រទេសអៀរឡង់ខាងជើង ប្រទេសស្កុតឡែន និងប្រទេសវ៉ែលដែលសុទ្ធតែជាផ្នែកនៃចក្រភពអង់គ្លេសផងដែរ។ ទឹកដីដែលយើងស្គាល់ថាជាប្រទេសអង់គ្លេសដូចសព្វថ្ងៃនេះ ត្រូវបានតាំងលំនៅដោយក្រុមមនុស្សសម័យទំនើបក្នុងអំឡុងសម័យកាលUpper Palaeolithic ដែលជាអំឡុងពេលមួយក្នុងដំណាក់កាលទី៣ឬចុងក្រោយនៃយុគសម័យថ្ម ដែលស្ថិតនៅចន្លោះ៥០,០០០ដល់១០,០០០ឆ្នាំមុន។
នៅពេលបដិវត្តឧស្សាហកម្មបានកើតឡើងនៅអង់គ្លេសក្នុងសតវត្សទី១៨ អង់គ្លេសក៏បានក្លាយជាប្រទេសជាតិមួយដែលមានការអភិវឌ្ឍដំបូងគេបង្អស់នៅលើពិភពលោក។ ថ្ងៃនេះយើងបានដកស្រង់នូវសុភាសិតចំនួន១០របស់ប្រទេសអង់គ្លេសដើម្បីឲ្យអ្នកបានយល់ពីទស្សនរបស់ពួកគេទៅលើបញ្ហាជីវិត:
១) «ដើមឈើធំទាក់ទាញពូថៅរបស់អ្នកកាប់ឈើ។»
២) «សុខចិត្តក្រតែសុខភាពល្អប្រសើរជាងមានតែមានជំងឺ។»
៣) «សំលៀកបំពាក់មិនអាចធ្វើឲ្យមនុស្សប្រុសក្លាយជាបុរសបាននោះឡើយ។»
៤) «កុំផ្លុំត្រែរបស់អ្នក។»
៥) «ការមិនដឹងរឿងអ្វីគឺជាសេចក្ដីសុខ។»
៦) «វាគ្មានប្រយោជន៍អ្វីដែលទៅយំដោយសារទឹកដោះគោដែលបានកំពប់នោះទេ។»
៧) «ត្រូវការមនុស្ស២នាក់ដើម្បីបង្កជម្លោះ។»
៨) «បិទមាត់របស់អ្នកឲ្យជិត ហើយបើកភ្នែករបស់អ្នកឡើង។»
៩) «សើចគឺជាឱសថដ៏ល្អបំផុត។»
១០) «លុយចេះនិយាយ។»
ដោយ៖ ស្រីពៅ