ម៉ិចសិក អូស្ត្រាលី ប្រេស៊ីល និងកាណាដាកំពុងកើបផលខណៈអាមេរិកនិងចិនកំពុងឈ្លោះគ្នា​



សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន នៅតែបន្តរហូតមកដល់ពេលបច្ចុប្បន្ន។ ខណៈអាមេរិកបានដាក់ពន្ធ ២៥% លើការនាំចូលរបស់ចិនដែលនឹងស្មើរនឹង ២៥០ ពាន់លានដុល្លារនិងកំពុងគ្រោងដាក់ពន្ធ ១០% បន្ថែមពីលើការនាំចូលដែលសល់ដែលមានតម្លៃស្មើនឹង ៣០០ ពាន់លានដុល្លារ។ អំឡុងពេលនេះដែរ ចិនក៏បានធ្វើការប្រមូលពន្ធពីអាមេរិកលើការនាំចូល ចន្លោះពី ៥% ទៅ ៥០% លើការនាំចេញដែលមានតម្លៃស្មើរនឹង ១១៣ ពាន់លានដុល្លារអាមេរិកផងដែរ។

មានក្តីបារម្ភមួយចំនួនទាក់ទងទៅនឹងផលប៉ះពាល់អវិជ្ជមាននៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនក្នុងរយៈពេលវែង អាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកលលោកបាន។ តែនិយាយជារួមមកវិញ សង្រ្គាមរវាងប្រទេសទាំងពីរនេះមិនបានផ្ដល់ផលចំណេញដល់អាមេរិកនិងចិនទេ ប៉ុន្តែប្រទេសដែលកំពុងកើបផលនោះគឺម៉ិចសិក អូស្ត្រាលី ប្រេស៊ីល និងកាណាដាទៅវិញ។

សម្ព័ន្ធមិត្តដែលជាអ្នកផ្គត់ផ្គង់អោយសហរដ្ឋអាមេរិក

ម៉ិចសិក តៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង និងកាណាដា បានឃើញការកើនឡើងយ៉ាងខ្លាំងលើការនាំចេញទៅអាមេរិកបន្ទាប់ពីការដាក់ពន្ធរបស់អាមេរិកលើទំនិញចិន។

ខាងក្រោមនេះគឺជាប្រទេសមួយចំនួនបានបង្កើនការនាំចេញទៅកាន់សហរដ្ឋអាមេរិកស្របពេលមានសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន៖ 

Chart from TheAtlas.com

 

សម្ព័ន្ធមិត្តដែលជាអ្នកផ្គត់ផ្គង់ឲ្យចិន

អូស្ត្រាលី ស្វីស ប្រេស៊ីល ហុងកុង និងកាណាដា បានឃើញការនាំចេញរបស់ពួកគេទៅកាន់ប្រទេសចិនដីគោកមានការកើនឡើង។

ខាងក្រោមនេះគឺជាប្រទេសមួយចំនួនបានបង្កើនការនាំចេញទៅកាន់ប្រទេសចិនចំពេលមានសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន៖

 

តើនរណាជាអ្នកឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន? 

១) ប្រទេសអូស្ត្រាលី

ប្រទេសអូស្ត្រាលីគឺជាអ្នកទទួលផលធំបំផុតពីសង្គ្រាមពាណិជ្ជកម្ម។ តម្លៃនៃការនាំចេញរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក និង ចិនដែលរងផលប៉ះពាល់ក្នុងការដាក់ពន្ធគយ បានកើនឡើងច្រើនជាងប្រទេសដទៃទៀតក្នុងរយៈពេលមួយឆ្នាំ។ ការកើនឡើងភាគច្រើនបានមកពីការនាំចេញធនធានធម្មជាតិទៅកាន់ប្រទេសចិន។ ដោយប្រទេសចិនដាក់ពន្ធគយលើការនាំចូលហ្គាសនិងមាសពីសហរដ្ឋអាមេរិក អូស្រ្តាលីបាននិងកំពុងបំពេញការផ្គត់ផ្គង់ដល់ចិន។

ការនាំចេញមាសទៅចិន

ការនាំចូលកប្បាសអូស្ត្រាលីទៅចិនត្រូវបានគេមើលឃើញថាមានការកើនឡើងខ្លាំងខណៈការនាំចេញកប្បាសរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិនបានធ្លាក់ចុះ។

ការនាំចេញប្រេងឥន្ទនៈទៅចិន

ការនាំចេញកប្បាសទៅកាន់ប្រទេសចិន

 

២) ប្រទេសស្វីស

ស្រដៀងគ្នាទៅនឹងអូស្ត្រាលីដែរ ប្រទេសស្វីសបានបង្កើនការនាំមាសរបស់ខ្លួនទៅកាន់ប្រទេសចិនយ៉ាងច្រើន។

ប្រទេសស្វីសក៏បានបង្កើនការនាំចេញរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិកផងដែរ បើទោះបីជាវាមានកម្រិតតិចតួចក៏ដោយ។ ស្វីសបាននាំចេញឧបករណ៍អេឡិចត្រូនិកចំនួន ២៥ លានដុល្លារបន្ថែមទៀតក្នុងអំឡុងពេលដែលបានវិភាគខណៈពេលដែលការនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ១៩០ លានដុល្លារ។

៣) ប្រទេសម៉ិកសិក

ម៉ិកស៊ិកបានជំនួសប្រទេសចិនក្នុងនាមជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនៅឆមាសទីមួយនៃឆ្នាំ ២០១៩។ អាមេរិកបានទិញឧបករណ៍ផ្ទុកទិន្នន័យ និងខ្សែភ្លើងនិងខ្សែកាបអុបទិកពីម៉ិកស៊ិក ដោយសារតែផលិតផលទាំងនេះជាប់ពន្ធប្រមាណ ២៥ ភាគរយប្រសិនបើទិញពីចិន។

ការនាំចេញទិន្នន័យដំណើរការ និងឧបករណ៍ផ្ទុកទិន្នន័យទៅកាន់សហរដ្ឋអាមេរិក

ការនាំចេញខ្សែអគ្គិសនីនិងខ្សែកាបអុបទិកទៅអាមេរិក

៤) ប្រទេសប្រេស៊ីល

ប្រេស៊ីលបានទទួលផលប្រយោជន៍ពីការកាត់បន្ថយការនាំចេញកសិកម្មរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិន។ ឥឡូវចិនទៅប្រេស៊ីលសំរាប់សណ្តែកសៀង និង កប្បាស។

ការនាំចេញសណ្តែកសៀងទៅកាន់ប្រទេសចិន

ការនាំចេញកប្បាសទៅចិន

៥) ប្រទេសកាណាដា

ប្រទេសកាណាដាបានឃើញការនាំចេញរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក និងចិន មានការកើនឡើងចាប់តាំងពីពន្ធគយបានចាប់ផ្តើម។ បន្ទះឈីបកុំព្យួទ័រ និងបន្ទះសៀគ្វីរបស់កាណាដាក៏ដូចជផលិតផលកសិឧស្សាហកម្មមួយចំនួនកំពុងជំនួសរបស់ចិននៅក្នុងទីផ្សារអាមេរិក។

ការនាំចេញបន្ទះឈីបកុំព្យូទ័រនិងបន្ទះសៀគ្វីទៅសហរដ្ឋអាមេរិក

ការនាំចេញផលិតផលឧស្សាហកម្មទៅអាមេរិក

 

ជនជាតិកាណាដាក៏កំពុងលក់សណ្តែកសៀងទៅកាន់ប្រទេសចិនកាន់តែច្រើនជាងមុន ខណៈពេលដែលមានការធ្លាក់ចុះក្នុងការនាំចេញទៅកាន់អាមេរិក។ 

ការនាំចេញស្ដែកសៀងទៅចិន

 

X
5s