កម្រង​សម្ដី​ដកស្រង់​ចំនួន​៧​ឃ្លា ជាមួយ​នឹងគតិដំបូន្មាន​ល្អៗអំពី​ការរស់នៅក្នុងជីវិត​



សម្ដី​ដកស្រង់​គឺជា​ពាក្យ​សម្ដី​ដែល​ត្រូវ​បាន​ចងក្រង​ឡើង​ដោយ​បុគ្គល​ដែល​បាន​ឆ្លងកាត់​រឿងរ៉ាវ​ណាមួយ​ក្នុង​ជីវិត​របស់​ពួកគេ​រួច​ហើយ​មក​និយាយ​ឬ​សរសេរ​ទុក​សម្រាប់​ចែករំលែក​ដល់​មនុស្ស​ដទៃ​ទៀត។ ថ្វីត្បិត​ថា​មនុស្ស​យើង​ម្នាក់ៗ​ជួប​បទពិសោធន៍​ជីវិត​មិន​ដូច​គ្នា​ក៏​ដោយ ប៉ុន្តែ​មាន​រឿង​មួយ​ចំនួន​នៅ​ក្នុង​ជីវិត​ក៏​យើង​អាច​រក​ឃើញ​ទី​ប្រសព្វ​គ្នា​បាន​ដែរ។ ខាងក្រោម​នេះ​គឺជា​កម្រង​សម្ដី​ដកស្រង់​ចំនួន​៧​ឃ្លា​​ ដែល​អាច​ឲ្យ​អ្នក​សិក្សា​ពី​បទពិសោធន៍​របស់​បុគ្គល​ម្នាក់ៗ​ដែល​បាន​លើកឡើង​សម្ដី​របស់​ពួកគេ និង​ស្វែងរក​គតិ​ល្អៗ​ចេញ​ពី​ពាក្យ​សម្ដី​របស់​ពួកគេ​ផង​ដែរ៖

) «និយាយ​ចំពោះ​ស្ទាយ ហែល​ព្រម​គ្នា​ជាមួយ​នឹង​ចរន្ត​ទឹក។ និយាយ​ចំពោះ​គោលការណ៍ ឈរ​ឲ្យ​ដូចជា​ដុំ​ថ្ម។» ថូម៉ាស់ ជេហ្វឺសាន់

) «យើង​មិន​អាច​បង្រៀន​នរណា​ម្នាក់​អំពី​អ្វីមួយ​បាន​នោះ​ទេ យើង​គ្រាន់តែ​អាច​ជួយ​ពួកគេ​ឲ្យ​ស្វែងរក​វា​នៅ​ក្នុង​ខ្លួន​ពួកគេ​ប៉ុណ្ណោះ»។ ហ្កាលីលេ

) «មិន​មែន​ដោយសារ​តែ​ភ្នំ​នៅ​ខាង​មុខ​ដែល​ធ្វើឲ្យ​អ្នក​ហត់នឿយ​នោះ​ទេ តែ​គឺ​ដោយសារតែ​ដី​ខ្សាច់​នៅ​ក្នុង​ស្បែកជើង​របស់​អ្នក​ទៅវិញ​ទេ។» Robert W.Service


) «មនុស្ស​មិន​មែន​ត្រូវ​បាន​រំខាន​ដោយសារ​រឿង​អ្វីមួយ​នោះ​ទេ តែ​គឺ​ដោយសារតែ​ទស្សន​ដែល​ពួកគេ​មាន​ចំពោះ​រឿង​ទាំងនោះ​ទៅវិញ​ទេ។» Epictetus

) «ទី​កន្លែង​ដែល​ធ្វើឲ្យ​ពិភពលោក​ប្រសើរ​ជាង​មុន​គឺ​ដំបូង​ត្រូវ​នៅ​ក្នុង​បេះដូង ក្បាល​និង​ដៃ​របស់​មនុស្ស​ម្នាក់ៗ។» Robert M.Pirsig

) «យើង​គឺជា​អ្វី​ដែល​យើង​ជឿជាក់​ថា​បែប​នោះ។» C.S.Lewis

) «សេចក្ដី​សុខ​គឺជា​មេអំបៅ ដែល​នៅ​ពេល​ដែល​យើង​រត់​ដេញ​ចាប់ វា​តែងតែ​នៅ​ហួស​រំលង​កណ្ដាប់​ដៃ​របស់​យើង ប៉ុន្តែ​នៅ​ពេល​យើង​អង្គុយ​យ៉ាង​ស្ងប់ស្ងៀម វា​នឹង​រត់​មក​រក​អ្នក។» Nathaniel Hawthorne

ដោយ៖ ស្រីពៅ

X
5s