សុភាសិតចំនួន១០ឃ្លា ពីជុំវិញពិភពលោកដែលសុទ្ធតែបង្កប់ អត្ថន័យអប់រំពិសេសរៀងៗខ្លួន
អ៊ីស្លង់មានសុភាសិតដ៏គួរឲ្យចាប់អារម្មណ៍ក្នុងពេលជាមួយគ្នាក៏ឆ្លុះបញ្ចាំងពីការពិតផងដែរដែលមានសេចក្ដីថា «ធុងទទេតែងបញ្ចេញសំឡេងឮរំខានជាងគេ។» ដែលអត្ថន័យនៃសុភាសិតនេះចង់សំដៅលើមនុស្សពូកែតែសម្ដីតែយកសាច់ការមិនបាន មនុស្សដែលពូកែតែនិយាយប៉ប៉ាច់ប៉ប៉ោចតែមិនមានខ្លឹមសារអ្វីសោះ មនុស្សដែលល្អមើលតែសម្បកក្រៅតែមិនមានខ្លឹមខាងក្នុង។ ថ្ងៃនេះយើងបានសម្រិតសម្រាំងមកនូវសុភាសិតចំនួន១០ឃ្លាពីជុំវិញពិភពលោកដែលសុទ្ធតែបង្កប់នូវអត្ថន័យអប់រំទៅតាមលក្ខណៈពិសេសរៀងៗខ្លួន៖
១) «ដីរអិលមិនស្គាល់ស្ដេចនោះទេ។» សុភាសិតកេនយ៉ា
២) «ខ្នើយគឺជាអ្នកផ្ដល់ដំបូន្មានដ៏ល្អបំផុត។» សុភាសិតស្វីស
៣) «កង្កែបនៅក្នុងអណ្ដូងមិនដឹងពីសមុទ្រដ៏ធំល្វឹងល្វើយនោះឡើយ។» សុភាសិតជប៉ុន
៤) «សេចក្ដីឃ្លានគឺជាទឹកជ្រលក់ដ៏ឆ្ងាញ់បំផុត។»សុភាសិតរ៉ូម៉ាំងបុរាណ
៥) «ធុងទទេតែងបញ្ចេញសំឡេងឮរំខានជាងគេ។» សុភាសិតអ៊ីស្លង់
៦) «នៅពេលដែលសម្បុកពីងពាងរួមសហការគ្នា វាអាចរុំជិតសូម្បីតែសត្វតោ។» សុភាសិតអេត្យូពី
៧) «ផ្លែឈើក្នុងដើមតែមួយមានរសជាតិផ្សេងៗគ្នា។» សុភាសិតចិន
៨) «នារីរាំរបាំបាឡេមិនល្អតែងបន្ទោសជាយសំពត់របស់នាង។» សុភាសិតប៉ូឡូញ
៩) «ពុកមាត់មិនធ្វើឲ្យអ្នកក្លាយជាទស្សនវិទូនោះឡើយ។» សុភាសិតអ៊ីតាលី
១០) «នំប៉័ងមួយចំណិតនៅក្នុងហោប៉ៅប្រសើរជាងរោមសត្វស្លាបលម្អនៅលើមួក។» សុភាសិតស្វីស
ដោយ៖ ស្រីពៅ