កម្រង​សុភាសិត​ចំនួន​១០ របស់​អេហ្ស៊ីបដែលជាទឹកដីចំណាស់បំផុតមួយរបស់ពិភពលោក​



អេហ្ស៊ីប​គឺជា​ទឹកដី​មួយ​ដែល​ស្ថិត​ក្នុង​ចំណោម​ទឹកដី​ដែល​មាន​ប្រវត្តិសាស្ត្រ​ចំណាស់​ជាង​គេ​នៅ​លើ​ពិភពលោក។ ប្រវត្តិសាស្ត្រ​បាន​សរសេរ​ថា អេហ្ស៊ីប​សម័យ​បុរាណ​ត្រូវ​បាន​គេ​មើល​ឃើញ​នូវ​ការ​អភិវឌ្ឍ​ទៅលើ​ផ្នែក​មួយ​ចំនួន​ដូចជា ការ​សរសេរ កសិកម្ម នគរោបនីយកម្ម សហគមន៍​សាសនា និង​រាជរដ្ឋាភិបាល​កណ្ដាល។ អ៊ីស្លាម​គឺជា​សាសនា​ផ្លូវការ​របស់​អេហ្ស៊ីប ឯ​អារ៉ាប​គឺជា​ភាសា​ផ្លូវការ​របស់​ពួកគេ។ ខាងក្រោម​នេះ​គឺជា​កម្រង​សុភាសិត​ចំនួន​១០​ដែល​ត្រូវ​បាន​ដកស្រង់​ចេញ​ពី​អេហ្ស៊ីប:

) «ជន​ដែល​មាន​របួស​នៅ​លើ​ក្បាល​របស់​ខ្លួនឯង​តែង​ស្ទាប​វា​ជានិច្ច។»

) «ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​ប្រសើរ​ជាង​ចូល​រួម​ក្នុង​ពិធី​ផ្សំផ្គុំ​អាពាហ៍ពិពាហ៍។»

) «គ្រាប់​ពូជ​បាន​រួម​បញ្ចូល​នូវ​ភាព​ដែល​អាច​ទៅ​រួច​សព្វ​បែបយ៉ាង​របស់​ដើមឈើ។»

) «គ្រប់​មនុស្ស​ទាំងអស់​សុទ្ធតែ​គិត​ថា​ជើង​មេឃ​របស់​គាត់​គឺជា​ដែន​កំណត់​នៃ​ពិភពលោក​នេះ។»

) «ខ្យល់​មិន​បក់​បោក​ទៅ​តាម​ការ​ចង់​បាន​របស់​នាវា​នោះ​ឡើយ។»

) «សម្រាប់​គ្រប់​ក្ដី​រីករាយ​ទាំងអស់​តែងតែ​មាន​ការ​លះបង់។»

) «ជំនឿ​ដែល​មាន​ការ​ពេញ​និយម​ទៅលើ​បញ្ហា​ដែល​សំខាន់​ត្រូវតែ​ត្រួតពិនិត្យ​ដើម្បី​ស្វែងរក​ពី​ការ​គិត​ដំបូង​បង្អស់​ជា​មុន។»

) «ចំណេះដឹង​មិន​ទៀង​ថា​ជា​បញ្ញា​នោះ​ទេ។»

) «ឃើញ​បញ្ហា​របស់​អ្នកដទៃ​ធ្វើឲ្យ​អ្នក​មើល​ឃើញ​បញ្ហា​របស់​ខ្លួនឯង​តូច​ជាង​មុន។»

១០) «ដឹង​អំពី​ពិភពលោក​នៅ​ក្នុង​ខ្លួនឯង។»

ដោយ៖ ស្រីពៅ

X
5s