CDC អនុម័ត​គម្រោង​វិនិយោគ​៣​បន្ថែម​ក្នុង​ទំហំ​ទុន​ជិត​២០០​លាន​ដុល្លារ​



គម្រោង​វិនិយោគ​ថ្មី​ចំនួន​៣​បន្ថែម​ទៀត​ហើយ​ដែល​ត្រូវ​បាន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​លើ​គម្រោង បង្កើត​រោងចក្រ​កែច្នៃ​ម្ហូបអាហារ, រោងចក្រ​ផលិត​សម្ភារៈ​តុបតែង​ពិដាន និង​គម្រោង​ អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ និង​មជ្ឈមណ្ឌលពាណិជ្ជកម្ម ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ចំនួន ១៦៨​លាន​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការ​ងារ​បាន​ចំនួន ១,១៥៦ កន្លែង។

ក្រុមហ៊ុន “E.G.N EASY CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ម្ហូបអាហារ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ ភូមិ​ស្តៅកន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៣,៤លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២១០កន្លែង។

ក្រុមហ៊ុន “CAMBODIAN DECORATIVE BUILDING MATERIAL CHAKREY TING CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​តុបតែង​ពិដាន,ជញ្ជាំង...។ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ ភូមិ​ភ្នំតូច ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្ត​កំពត មានទុនវិនិយោគប្រមាណ ៣០,៥លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២១៧​កន្លែង។

ក្រុមហ៊ុន “ ROYAL FIELD DEVELOPMENT COMPANY CO.,LTD.” គម្រោង​សាងសង់​ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៣ ចំនួន​៣០០​បន្ទប់ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​មហាវិថី​សហព័ន្ធរុស្សី ភូមិ​១០ សង្កាត់​ផ្សារដេប៉ូទី៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ១៣៤​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ៧២៩​កន្លែង៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s