កម្រងឃ្លាដកស្រង់ចំនួន៦ឃ្លា ពីសៀវភៅបែបអក្សរសាស្ត្រល្បីៗ
ថ្ងៃនេះយើងនាំមកជូនលោកអ្នកនូវឃ្លាដកស្រង់ដែលត្រូវបានដកស្រង់ចេញពីសៀវភៅបែបអក្សរសាស្ត្រចំនួន៦ឃ្លា ដែលអត្ថន័យខ្លឹមសាររបស់ឃ្លានីមួយៗអាចនឹងប្រាប់អ្នកអំពីការពិតមួយចំនួនរបស់ជីវិតដែលអ្នកគួរដឹង។ សូមមកអានឃ្លាទាំង៦នេះនៅខាងក្រោម៖
១) «បុគ្គលដែលត្រូវបានភ្លើងដុតដៃគឺជាបុគ្គលដែលបង្រៀនបានល្អបំផុត។ ព្រោះក្រោយពីដំបូន្មានមួយនោះអំពីភ្លើង វានឹងចូលទៅក្នុងបេះដូងរបស់គាត់។» ដោយ J.R.R. Tolkien ដកស្រង់ចេញពីសៀវភៅ The Lord of the Rings
២) «ខ្ញុំគ្មានអ្វីពិសេសអស្ចារ្យនោះទេ ហើយចំពោះរឿងនេះខ្ញុំប្រាកដណាស់។ ខ្ញុំគឺជាមនុស្សសាមញ្ញម្នាក់ជាមួយនឹងការគិតសាមញ្ញ ហើយខ្ញុំរស់នៅជីវិតរបស់ខ្ញុំទៅតាមរបៀបសាមញ្ញ។ វាគ្មានបូជនីយដ្ឋានដែលឧទ្ទិសសម្រាប់ខ្ញុំ ហើយឈ្មោះរបស់ខ្ញុំឆាប់រហ័សនឹងត្រូវបានគេភ្លេច ប៉ុន្តែខ្ញុំស្រឡាញ់ចេញពីបេះដូងនិងវិញ្ញាណរបស់ខ្ញុំ ហើយសម្រាប់ខ្ញុំ រឿងនេះតែងតែគ្រប់គ្រាន់ជានិច្ច។» ដោយ Nicholas Sparks ដកស្រង់ចេញពីសៀវភៅ The Notebook
៣) «ទាល់តែជាមួយនឹងបេះដូងទើបបុគ្គលម្នាក់អាចឃើញអ្វីៗទៅតាមភាពត្រឹមត្រូវបាន អ្វីដែលសំខាន់មិនអាចមើលឃើញដោយភ្នែកទទេបាននោះទេ។» ដោយ Antoine de Saint-Exupéry ដកស្រង់ចេញពីសៀវភៅ The Little Prince
៤) «គ្រប់យ៉ាងដែលចែងចាំងមិនមែនសុទ្ធតែជាមាសនោះទេ ឯមនុស្សដែលដើរត្រាច់ចរអត់ទិសដៅក៏មិនប្រាកដថាវង្វេងនោះដែរ។» ដោយ J.R.R. Tolkien ដកស្រង់ចេញពីសៀវភៅ The Fellowship of the Ring
៥) «ចូលទៅក្នុងទៅជម្រៅនៃអនុសម្បជញ្ញរបស់មនុស្សគឺជាតម្រូវការសម្រាប់ភាពឡូហ្សិករបស់ចក្រវាលដែលសមហេតុផល។ ប៉ុន្តែចក្រវាលពិតប្រាកដតែងតែបោះជំហានទៅមុខមួយជំហានមុនឡូហ្សិកជានិច្ច។» ដោយ Frank Herbert ដកស្រង់ចេញពីសៀវភៅ Dune
៦) «ស្រឡាញ់និងត្រូវបានគេស្រឡាញ់។ មិនត្រូវភ្លេចពីតម្លៃរបស់ខ្លួនឯង។ មិនត្រូវស៊ាំជាមួយនឹងអំពើហិង្សាដែលមិនអាចនិយាយចេញមកបាន និងភាពមិនស្មើគ្នាដែលមិនស័ក្ដិសមនៃជីវិតដែលនៅជុំវិញអ្នក។ ស្វែងរកក្ដីរីករាយនៅក្នុងទីកន្លែងដែលមានទុក្ខក្រៀមក្រំបំផុត។ ស្វែងរកភាពស្រស់ស្អាតទៅដល់រូងលាក់ខ្លួនរបស់សត្វ។ មិនត្រូវធ្វើឲ្យសាមញ្ញនូវអ្វីដែលស្មុគស្មាញ ឬក៏ធ្វើឲ្យស្មុគស្មាញនូវអ្វីដែលសាមញ្ញ។ គោរពឲ្យតម្លៃនូវភាពរឹងមាំមិនមែនអំណាចនោះទេ។ សរុបមកគឺត្រូវមើល ព្យាយាមស្វែងយល់។ មិនត្រូវងាកចេញ ហើយមិនត្រូវភ្លេចនោះឡើយ។» ដោយ Arundhati Roy ដកស្រង់ចេញពីសៀវភៅ The Cost of Living
ដោយ៖ ស្រីពៅ