កម្រងសុភាសិតចំនួន១០ របស់ជនជាតិអារ៉ាប់ដែលប្រកបដោយអត្ថន័យអប់រំល្អ
ប្រទេសអារ៉ាបផ្គុំឡើងដោយរដ្ឋចំនួន២២រដ្ឋ ហើយបើគិតទឹកដីសរុបចូលគ្នាមានចំនួនជាង១៣លានគីឡូម៉ែត្រការ៉េ។ ប្រទេសនេះមានប្រជាជនសរុបចំនួន៤២៣លាននាក់។ អារ៉ាបបានជះឥទ្ធិពលទៅលើពិភពលោកជាមួយនឹងផ្នែកជាច្រើនដូចជា សិល្បៈ ស្ថាបត្យកម្ម ភាសា ទស្សនវិជ្ជា ទេវកថា ក្រមសីលធម៌ អក្សរសាស្ត្រ នយោបាយ ចម្រៀង ការរាំ ឱសថ បច្ចេកវិទ្យានិងវិទ្យាសាស្ត្រ។ ថ្ងៃនេះយើងបានសម្រង់នូវសុភាសិតចំនួន១០របស់ជនជាតិអារ៉ាបដែលមានអត្ថន័យល្អដល់អ្នកគួរយកទៅសិក្សា:
១) «ទឹកឃ្មុំជាប់ពុកមាត់នរណាដែលបានលិតវាតែប៉ុណ្ណោះ។»
២) «ខ្វះប្រាជ្ញាគឺជាភាពក្រីក្រដ៏ធំបំផុត។»
៣) «គ្រប់គ្នាតែងតែរិះគន់ភាពខ្វះខាតរបស់អ្នកដទៃ តែខ្វាក់ចំពោះភាពខ្វះខាតរបស់ខ្លួនឯង។»
៤) «មនុស្សច្រណែនគេគឺជាមនុស្សដែលកើតទុក្ខជាទីបំផុត។»
៥) «ដើមឈើចាប់ផ្ដើមជាមួយគ្រាប់ពូជ។»
៦) «បើអ្នកសើចនោះពិភពលោកនឹងសើចជាមួយអ្នក បើអ្នកជូតទឹកភ្នែកនោះអ្នកនឹងជូតតែម្នាក់ឯង។»
៧) «អ្នកមិនអាចទះដៃម្ខាងបាននោះទេ។»
៨) «ភាពក្រអឺតក្រទមបំផ្លាញបញ្ញា។»
៩) «ភាពកំប្លែងប្រៀបបានទៅនឹងបង្គោលដែលផ្ដល់លំនឹងដល់ការបោះជំហានរបស់យើងនៅពេលយើងដើរនៅលើខ្សែពួរនៃជីវិត។»
១០) «កុំញ៉ាំនំប៉័ងរបស់អ្នកនៅលើតុរបស់អ្នកដទៃ។»
ដោយ៖ ស្រីពៅ