សម្រង់សម្ដីពិសិដ្ឋទាំង ២០ឃ្លា ដែលជាគ្រឿងជំរុញលើកទឹកចិត្ត បំផុសគំនិត
សម្រង់សម្ដីជាគ្រឿងជំរុញលើកទឹកចិត្តអ្នក ធ្វើឲ្យអ្នកមានកម្លាំងចិត្ត។ អ្នកអាចប្រើប្រាស់សម្រង់សម្ដីដើម្បីជួយនាំផ្លូវនិងជួយដល់ការសម្រេចចិត្តរបស់អ្នកក្នុងជីវិត ការងារ និងស្នេហាជាដើម។ ខាងក្រោមនេះគឺជាសម្រង់សម្ដី ២០ឃ្លាដែលបំផុសលើកទឹកចិត្តអ្នក៖
១) «ជីវិតគឺ១០ភាគរយដែលកើតឡើងចំពោះអ្នក ហើយ៩០ភាគរយគឺរបៀបដែលអ្នកឆ្លើយតបនឹងជីវិតរបស់អ្នក»។ Charles Swindoll
២) «ប្រសិបបើអ្នកក្រលែកមើលអ្វីដែលអ្នកមានក្នុងជីវិត នោះអ្នកមានកាន់តែច្រើន។ ប៉ុន្តែប្រសិនបើអ្នកមើលអ្វីដែលអ្នកមិនទាន់មាន នោះអ្នកមិនដែលមានគ្រប់គ្រាន់ឡើយ»។ Oprah Winfrey
៣) «ខ្ញុំមិនអាចផ្លាស់ប្ដូរទិសដៅខ្យល់បានទេ ប៉ុន្តែខ្ញុំអាចបង្វែរទូករបស់ខ្ញុំដើម្បីឲ្យដល់គោលដៅ»។ Jimmy Dean
៤) «ការជឿថាអ្នកអាចធ្វើបាន នោះមានន័យថាអ្នកឈានដល់ពាក់កណ្ដាលនៃភាពជោគជ័យហើយ»។ Theodore Roosevelt
៥) «ដើម្បីគ្រប់គ្រងខ្លួនអ្នក ត្រូវប្រើខួរក្បាល ប៉ុន្តែដើម្បីគ្រប់គ្រងអ្នកដទៃ អ្នកត្រូវប្រើបេះដូង»។ Eleanor Roosevelt
៦) «មនុស្សជាច្រើនមិនបានរស់នៅដើម្បីក្ដីសុបិនរបស់ពួកគេនោះទេ ពីព្រោះពួកគេកំពុងរស់នៅក្នុងភាពភ័យខ្លាច»។ Les Brown
៧) «ម្នាក់ឯងអ្នកអាចធ្វើកិច្ចការបានតិចតួច រួមគ្នាអ្នកអាចធ្វើការបានច្រើន»។ Helen Keller
៨) «អ្វីដែលខួរក្បាលបង្កើតនិងជឿជាក់ ប្រកដជាអាចសម្រេចបាន»។ Napoleon Hill
៩) «គ្មានអ្វីដែលមិនអាចទៅរួចនោះទេ។ ពាក្យមិនអាចទៅរួចមានន័យថា ខ្ញុំអាចធ្វើបាន»។ Audrey Hepburn
១០) «មនុស្សអាចនឹងភ្លេចអ្វីដែលអ្នកនិយាយ អ្វីដែលអ្នកធ្វើ ប៉ុន្តែគេមិនអាចភ្លេចអ្វីដែលអ្នកធ្វើឲ្យគេមានអារម្មណ៍នោះទេ»។ Maya Angelou
១១) «មិនថាអ្នកគិតថាអ្នកអាចធ្វើបានឬមិនអាចធ្វើបាននោះទេ អ្នកសុទ្ធតែត្រូវ»។ Henry Ford
១២) «២០ឆ្នាំទៅមុខទៀតអ្នកនឹងសោកស្ដាយនឹងអ្វីដែលអ្នកមិនព្រមធ្វើជាជាងអ្វីដែលអ្នកធ្វើ។ ដូចនេះអ្នកត្រូវដកខ្សែចងទូករបស់អ្នក ចែវទៅឲ្យឆ្ងាយពីច្រាំង ប្ដូរតាមទិសខ្យល់។ រុករក សុបិន ស្វែងរក»។ Mark Twain
១៣) «ខ្ញុំបរាជ័យជាង ៩០០០ដងក្នុងអាជីពរបស់ខ្ញុំ។ ខ្ញុំចាញ់ក្នុងល្បែងអាជីវកម្ម ៣០០ ដង។ ២៦ដងខ្ញុំជឿជាក់ថាល្បែងអាជីវកម្មរបស់ខ្ញុំជោគជ័យប៉ុន្តែបែរជាបរាជ័យ។ ខ្ញុំបរាជ័យម្ដងហើយម្ដងទៀត ម្ដងហើយម្ដងទៀតក្នុងជីវិតរបស់ខ្ញុំ។ បែបនេះហើយដែលធ្វើឲ្យខ្ញុំជោគជ័យ»។ Michael Jordan
១៤) «កុំចង់ធ្វើជាមនុស្សជោគជ័យ ប៉ុន្តែចូរធ្វើជាមនុស្សមានតម្លៃ»។ Albert Einstein
១៥) «ខ្ញុំមិនមែនជាលទ្ធផលនៃស្ថានភាពដែលនៅជុំវិញខ្ញុំនោះទេ ប៉ុន្តែខ្ញុំគឺជាលទ្ធផលនៃការសម្រេចចិត្តរបស់ខ្ញុំ»។ Stephen Covey
១៦) «នៅពេលដែលអ្វីគ្រប់យ៉ាងប្រឆាំងនឹងអ្នក អ្នកត្រូវចងចាំថាយន្តហោះចុះចតប្រឆាំងនឹងខ្យល់»។ Henry Ford
១៧) «វិធីមួយដែលមនុស្សបោះបង់កម្លាំងថាមពលរបស់ខ្លួនគឺដោយសារតែពួកគេគិតថាពួកគេមិនមានកម្លាំងថាមពលក្នុងការដើរទៅមុខបន្តទៀត»។ Alice Walker
១៨) «កុំវាយតម្លៃថ្ងៃនីមួយៗដោយទិន្នផលដែលអ្នកទទួលបាន ប៉ុន្តែអ្នកត្រូវវាយតម្លៃដោយគ្រាប់ពូជដែលអ្នកបានដាំ»។ Robert Louis Stevenson
១៩) «ផ្លាស់ប្ដូរការគិតរបស់អ្នក ផ្លាស់ប្ដូរពិភពលោក»។ Norman Vincent Peale
២០) «បង្កើតក្ដីសុបិនដោយខ្លួនឯង បើមិនដូច្នេះទេអ្នកដទៃនឹងប្រើអ្នកឲ្យបង្កើតក្ដីសុបិនឲ្យគេជាមិនខាន»។ Farrah Gray
ប្រែសម្រួល៖ លង់ វណ្ណៈ