សាកលវិទ្យាល័យកំពូលៗក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលអ្នករៀនចប់ក្លាយជាសេដ្ឋីច្រើនជាងគេ
អាមេរិកត្រូវបានគេចាត់ទុកថា ជាមហាអំណាចដ៏មានសក្ដានុពលខ្លាំងក្លាជាងគេក្នុងការផលិតធនធានមនុស្សដល់និស្សិតនៅជុំវិញពិភពលោក ហើយមាននិស្សិតបានក្លាយជាមហាសេដ្ឋីច្រើនជាងបណ្តាប្រទេសណាៗទាំងអស់។ នេះបើយោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Wealth-X’s។
យ៉ាងណាមិញងាកមកមើលតំបន់អាស៊ីប៉ាស៊ីហ្វិកវិញ នៅក្នុងរបាយការណ៍ស្រាវជ្រាវរបស់ខ្លួនដែលមានចំណងជើងថា (University Ultra High Net Worth Alumni Rankings 2019) ឬ "ចំណាត់ថ្នាក់សាកលវិទ្យាល័យដែលមានអតីតនិស្សិតបញ្ចប់ទៅក្លាយជាអ្នកមានប្រចាំឆ្នាំ ២០១៩" បានបង្ហាញសាកលវិទ្យាល័យល្បីៗជាច្រើនក្នុងតំបន់នេះដែលអតីតនិស្សិតក្លាយជាអ្នកមានច្រើន។
ក្នុងនោះគេសង្កេតឃើញថា សាកលវិទ្យាល័យមកពី សិង្ហបុរី ចិន និងឥណ្ឌា បានឈរលើកំពូលតារាង។ សាកលវិទ្យាល័យជាតិសិង្ហបុរី (National University of Singapore) បានឈរនៅក្នុងតំណែងទី១ និងចំណាត់ថ្នាក់ទី ២១ នៅទូទាំងសាកលលោក។
នៅខាងក្រោមនេះ ជាឈ្មោះបណ្តាសាកលវិទ្យាល័យក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិកដែលមានអតីតនិស្សិតបញ្ចប់ ទៅក្លាយជាសេដ្ឋីច្រើនជាងគេ៖
១.សាកលវិទ្យាល័យជាតិសិង្ហបុរី ( National University of Singapore)
ចំនួនអតីតនិស្សិតដែលបញ្ចប់ក្លាយជាសេដ្ឋីមាន ១០២ នាក់
មានទំហំទឹកប្រាក់សរុប ១៤ ពាន់លានដុល្លារ។
២.សាកលវិទ្យាល័យ Tsinghua របស់ចិន (Tsinghua University)
ចំនួនអតីតនិស្សិតដែលបញ្ចប់ក្លាយជាសេដ្ឋីមាន ៧៤ នាក់
មានទំហំទឹកប្រាក់សរុប ១០៣ ពាន់លានដុល្លារ។
៣.សាកលវិទ្យាល័យ Peking របស់ចិន (Peking University)
ចំនួនអតីតនិស្សិតដែលបញ្ចប់ក្លាយជាសេដ្ឋីមាន ៦៧ នាក់
មានទំហំទឹកប្រាក់សរុប ១១៦ ពាន់លានដុល្លារ។
៤.សាកលវិទ្យាល័យ Mumbai របស់ឥណ្ឌា (University of Mumbai)
ចំនួនអតីតនិស្សិតដែលបញ្ចប់ក្លាយជាសេដ្ឋីមាន ៦៩ នាក់
មានទំហំទឹកប្រាក់សរុប ២៤០ ពាន់លានដុល្លារ។
៥.សាកលវិទ្យាល័យ Delhi របស់ឥណ្ឌា (University of Delhi)
ចំនួនអតីតនិស្សិតដែលបញ្ចប់ក្លាយជាសេដ្ឋីមាន ៥៨ នាក់
មានទំហំទឹកប្រាក់សរុប ៣២ ពាន់លានដុល្លារ។
៦.សាកលវិទ្យាល័យ New South Wales របស់អូស្ត្រាលី (University of New South Wales)
ចំនួនអតីតនិស្សិតដែលបញ្ចប់ក្លាយជាសេដ្ឋីមាន ៥៣ នាក់
មានទំហំទឹកប្រាក់សរុប ៥៧ ពាន់លានដុល្លារ។
៧.សាកលវិទ្យាល័យ Sydney របស់អូស្ត្រាលី (University of Sydney)
ចំនួនអតីតនិស្សិតដែលបញ្ចប់ក្លាយជាសេដ្ឋីមាន ៥៥ នាក់
មានទំហំទឹកប្រាក់សរុប ៣៩ ពាន់លានដុល្លារ។
៨.សាកលវិទ្យាល័យជាតិរបស់តៃវ៉ាន់ (National Taiwan University)
ចំនួនអតីតនិស្សិតដែលបញ្ចប់ក្លាយជាសេដ្ឋីមាន ៣៣ នាក់
មានទំហំទឹកប្រាក់សរុប ៤៥ ពាន់លានដុល្លារ។
៩.សាកលវិទ្យាល័យMonash របស់អូស្ត្រាលី (Monash University)
ចំនួនអតីតនិស្សិតដែលបញ្ចប់ក្លាយជាសេដ្ឋីមាន ៣០ នាក់
មានទំហំទឹកប្រាក់សរុប ១៥ ពាន់លានដុល្លារ។
១០.សាកលវិទ្យាល័យ Melbourne របស់អូស្ត្រាលី (University of Melbourne)
ចំនួនអតីតនិស្សិតដែលបញ្ចប់ក្លាយជាសេដ្ឋីមាន ៣៧ នាក់
មានទំហំទឹកប្រាក់សរុប ៣០ ពាន់លានដុល្លារ៕
ប្រភព៖ CNBC