សង្ខេបព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ប្រចាំសប្ដាហ៍ក្នុងប្រទេស
ដើម្បីជាជំនួយដល់ការធ្វើអាជីវកម្មនិងការយល់ដឹងបន្ថែមរបស់លោកអ្នក សប្ដាហ៍នេះBizkhmer នឹងលើកយកនូវព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗក្នុងប្រទេសដែលកើតឡើងក្នុងពេលថ្មីៗនេះ។ ខាងក្រោមនេះគឺជាការសង្ខេបព្រឹត្តិការណ៍សេដ្ឋកិច្ចពីស្ថាប័នព័ត៌មានក្នុងស្រុកល្បីៗមួយចំនួននៅកម្ពុជា។
យោងតាមកាសែត កោះសន្តិភាព កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ បានចេញផ្សាយពី ចិនវាយលុកខ្លាំងក្ដោបស្ទើរគ្រប់វិស័យលើខេត្តព្រះសីហនុ៖ ខេត្តព្រះសីហនុមកដល់បច្ចុប្បន្នគេដឹងថា ជាខេត្តសក្តានុពលមួយបាននិងកំពុងទាក់ទាញវិនិយោគិនបរទេសច្រើនជាងគេ ពិសេសវិនិយោគិនជនជាតិចិនហើយក្រុមវិនិយោគិនចិននេះបានបោះទុនវិនិយោគសឹងតែលើគ្រប់វិស័យបើប្រៀបធៀបនឹងវិនិយោគិនបរទេសផ្សេងទៀត។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ចំណែកកាសែត រស្មីកម្ពុជា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ បានចេញផ្សាយអំពីក្រសួងនិងAFDចង់យកក្រុង៣ធ្វើជាគោលដៅទេសចរណ៍ទី២៖ ក្រសួងទេសចរណ៍និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD)បានប្ដេជ្ញាជំរុញការអនុវត្តគម្រោង «ទីក្រុងប្រកបដោយបរិយាប័ន្ន» សម្រាប់ទីក្រុងនៅក្នុងខេត្តចំនួន៣ រួមមាន៖ ខេត្តកំពត ខេត្តបាត់ដំបង និងខេត្តក្រចេះ ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញទី២ (secondary urban tourism destination) បន្ទាប់ពីគោលដៅទេសចរណ៍ធំៗរបស់កម្ពុជា ដូចជា សៀមរាប-អង្គរ រាជធានីភ្នំពេញ និងតំបន់ឆ្នេរសមុទ្រ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ដោយឡែកសម្រាប់កាសែត កម្ពុជាថ្មី កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ បានចេញផ្សាយអំពី ផលិតផលកសិកម្ម ខ្មែរ ចំនួន០៦មុខ ត្រូវបានជ្រើសរើសជាមុខទំនិញអាទិភាពសម្រាប់ជំរុញការនាំចេញទៅកាន់ទីផ្សារប្រទេសចិននាឆ្នាំខាងមុខ៖ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មបាន ប្រកាសប្រាប់ ទៅម្ចាស់រោងចក្រកែច្នៃវេចខ្ចប់ផលិតផលកសិកម្ម និងម្ចាស់កសិដ្ឋាន ឲ្យបានដឹងថា ផលិតផលកសិកម្មចំនួន០៦មុខរួមមាន ផ្លែស្វាយស្រស់ ផ្លែមៀនប៉ៃលិន ម្រេច ផ្លែស្រការនាគ ផ្លែដូងក្រអូបនិងទឹកមាត់ត្រចៀកកាំ ត្រូវបានជ្រើសរើសជាមុខទំនិញអាទិភាពសម្រាប់ជំរុញការនាំចេញទៅកាន់ទីផ្សារប្រទេសចិនក្នុងបណ្តាឆ្នាំខាងមុខនេះ ប៉ុន្តែតម្រូវឲ្យបំពេញតាមលក្ខខណ្ឌអនាម័យនិងភូតគាមអនាម័យ ព្រមទាំងបទដ្ឋានសុវត្ថិភាពម្ហូបអាហារទើបអាចនាំចេញបាន។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
មួយវិញទៀតសម្រាប់កាសែត កោះសន្តិភាព កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ បានចេញផ្សាយអំពី ការប្រើប្រាស់ហិរញ្ញវត្ថុប្រកបដោយចីរភាព ត្រូវបានយកចិត្តទុកដាក់៖ ការផ្តល់ហិរញ្ញប្បទានរបស់វិស័យធនាគារនៅកម្ពុជាដោយផ្តោតទៅលើកិច្ចគាំពារផ្នែកបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុនៅកម្ពុជា អាចនឹងត្រូវបានពង្រឹងបន្ទាប់ពីមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ចំនួន ២ ដោយស្ថាប័នពាក់ព័ន្ធមួយចំនួនកាលពីល្ងាចថ្ងៃពុធ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត
ចុងក្រោយតាមកាសែត Khmertime កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ បានចេញផ្សាយស្ដីអំពី កំពូលមហាសេដ្ឋីចិន នឹងអភិវឌ្ឍតំបន់ឧទ្យានជាតិរាម ជាក្រុងព្រះសីហនុថ្មី៖ លោក Charles Xue ជនជាតិអាមេរិកដើមកំណើតចិន បានដឹកនាំជីវិតដ៏គួរឱ្យចាប់អារម្មណ៍ រហូតបានក្លាយជាបុរសមានទ្រព្យច្រើនបំផុតនៅក្នុងប្រទេសចិន និងជាអ្នកវិនិយោគបច្ចេកវិទ្យាឈានមុខគេមួយនៅក្នុងប្រទេសនេះ។ សូមចុចទីនេះដើម្បីអានព័ត៌មានលម្អិត